ចុងភៅថ្មី

190820131968Maneth

Nida
ថ្ងៃនេះមានអ្នកស្ម័គ្រចិត្ត​ធ្វើចុងភៅ មិនដឹងយ៉ាងណាយ៉ាងណីទេ!!!

នេត្រ ៖ ម៉ាក់ថ្ងៃនេះម៉ាក់ហត់ហើយ មិនបាច់ធ្វើម្ហូបទេ ម៉ាក់ទៅងូតទឹកទៅ ហើយចាំភ្លក្ស​ស្នាដៃ​កូន​ម្តង​មើល!

ម៉ាក់ ៖ ម៉េចបានជាមិនទិញម្ហូបស្រាប់មក (ម្ហូបកុម្ម៉ង់) ។ ព្រោះរាល់ថ្ងៃច័ន្ទខ្ញុំត្រូវបង្រៀនដល់ម៉ោង ៦.៣០ ល្ងាច ដូច្នេះខ្ញុំមិនសូវធ្វើម្ហូបខ្លួនឯងទេ ។

នេត្រ​ ៖ ម៉ាក់ខ្លាចមិនឆ្ងាញ់មែនទេ ?

ម៉ាក់ ៖ អត់ទេ (តាមពិតខ្លាចដែរ ព្រោះមិនធ្លាប់ញ៉ាំ មិនដឹងញ៉ាំកើតអត់ផង)

នេត្រ ៖ ម៉ាក់មិនបាច់ភ័យទេ ពេលម៉ាក់មិននៅកូនធ្វើម្ហូប​ញ៉ាំខ្លួនឯងរហូតហ្នឹង ព្រោះបើទិញគេវាថ្លៃ ធ្វើ​ខ្លួនឯងអស់លុយតិចជាង (សន្សំសំចៃជាងម៉ាក់ទៀតកូននេះ) ។

និយាយមិនទាន់ចប់ផង ខ្ញុំក៏ស្ពាយកាបូបចូលក្នុង​បន្ទប់សម្ងំបាត់ឈឹង…. មួយសន្ទុះក្រោយមក កូន​នីតាក៏បើកទ្វារចូលមក ។

នីតា ៖ ម៉ាក់ថ្ងៃហ្នឹងដឹងតែឆ្ងាញ់ហ្មង!!!

ម៉ាក់ ៖ ម៉េចបានដឹង​?

នីតា ៖ គ្រាន់តែធុំក្លិនក៏ដឹងដែរ ហើយកូនធ្លាប់ញ៉ាំ ចែនេត្រពូកែធ្វើម្ហូបណាស់ណ៎ា ពេលម៉ាក់មិននៅឲ្យ​តែចែនេត្រធ្វើម្ហូប​កូនញ៉ាំបាយអស់ពីរបីចានឯណោះ។

ម៉ាក់ ៖ មែនអី!!! (សង្ស័យតែឆ្ងាញ់ជាងម៉ាក់មែនហើយបានជាប្អូនគេសរសើរមិនដាច់ពីមាត់អញ្ចឹង)

នីតា ៖ ម៉ាក់កូនទៅងូតទឹកសិនហើយណា កុំឲ្យចែនេត្រចូលមកស្តីឲ្យទាន់ ។​ (ព្រោះគេដឹងថា តែបង​គេប្រាប់ឲ្យធ្វើអីហើយ គេមិនទាន់ធ្វើ គេច្បាស់ជាត្រូវមាត់មិនខាន ខ្លាចបងជាងខ្លាចម៉ាក់) ។

ម៉ាក់ ៖ ម៉ាក់ក៏ទៅងូតដែរ ខ្លាចចែនេត្រស្តីឲ្យដែរហ្នឹងណា៎ ។

រង់ចាំអ៊ុតម្ហូប នឹង ភ្លក្សជាមួយខ្ញុំណា!!!! អរគុណកូនសម្លាញ់ដែលជួយជំនួសដៃជើងម៉ាក់ស្ទើរតែគ្រប់យ៉ាង!

រូបឆាម្រះព្រៅជំពាក់សិន ចាំថ្ងៃបន្តិចបានដាក់ជូន

Advertisements

5 responses to this post.

  1. ពូកែមែនក្មួយខ្ញុំ មិនដឹងកាលណាខ្ញុំបានស្រណុកខ្លួនដូចបងទេ?

    Reply

  2. ពូកែមែន មើលទៅគួរឲ្យចង់ញុំាណាស់

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: