នំអ្វី

ប៉ុន្មានថ្ងៃមុន យើងបានបង្ហាញស្នាដៃធ្វើម្ហូបដែលជាស្នាដៃកូន ៗ ចែកជូន ។ ថ្ងៃនេះសូម​និយាយ​អំពី​បង្អែម​វិញម្ដង ។​នំជាបង្អែមមួយប្រភេទដែលយើងតែងទទួលទានជាអាហារសម្រន់ ឬជាអាហារ​លាង​មាត់ ។ យើងមាននំច្រើនប្រភេទ មាននំខ្លះយើងចូលចិត្ដ នំខ្លះមិនចូលចិត្ដ ។

ពេលបងទៅលេងផ្ទះម្ដងៗ គាត់តែងសុំឲ្យម្ដាយគាត់ទៅទិញនំដែលគេធ្វើនៅផ្ទះក្បែរមកញ៉ាំ ។ នៅ​ពេល​​គាត់ឈឺ​ត្រូវទៅសម្រាកនៅមន្ទីរពេទ្យ គាត់សុំឲ្យម្ដាយក្មេកខ្ញុំផ្ញើនំនេះមកឲ្យគាត់ ព្រោះគាត់នឹក​ចង់​ញ៉ាំ​នំនោះ ។ មុននេះខ្ញុំក៏បានទិញពីផ្សារ BigC​ នៅស្រុកថៃ មកឲ្យគាត់ដែរ តែគាត់ថាអត់ឆ្ងាញ់ដូច​នំនៅ​ស្រុក​យើងទេ ។

ពេលឮថាអ្នកជំងឹចង់ញ៉ាំនំ ម្ដាយក្មេកខ្ញុំក៏ទៅកម្មង់ឲ្យគេធ្វើ ១២ គីឡូ ។ ពេលនំផ្ញើមកដល់ ស្រុកថៃ ដោយនំច្រើន យើងបួននាក់ហូបមិនអស់ផង និងណាមួយចង់ឲ្យមិត្ដរួមការងារនៅ​ស្រុកគេ​ហ្នឹងបានភ្លក្ស​រស​ជាតិនំស្រុកយើងផង ខ្ញុំក៏យកទៅចែកពួកគេញ៉ាំ ។ សំណួរមួយដែលអ្នកទទួលសួរមកអ្នកចែក​ដែល​ពិបាកឆ្លើយ គឺ តើនំនេះខ្មែរហៅនំអី ។

មកដល់ពេលនេះ ខ្ញុំក៏នៅមិនដឹងថាគេហៅនំអីដែរ ។ តែឮអ្នកខ្លះហៅនំនេះថា នំកន្ទក់ ខ្លះថានំកោ … ។ សំខាន់ជាងនេះ នៅលើនំ អ្នកធ្វើមិនបានប្រាប់ថាជានំអី្វទេ គាត់ដាក់តែឈ្មោះគាត់ និងលេខទូរស័ព្ទ និង ប្រភេទស្នូល ។ និយាយដល់ស្នូល ខ្ញុំក៏ចូលចិត្ដនេះដែរ តែមិនចូលចិត្ដដាក់ស្នូលទេ ។

What cake 2What cake 1

PS. បង គឺពាក្យដែលខ្ញុំហៅលោកប្ដី ទោះយើងមានកូនសន្ធឹកហើយក្ដី ខ្ញុំមិនហៅតាមអាយុកាលទេ ។

Advertisements

14 responses to this post.

  1. ងុយណាស់ ឆ្អែកចាំបាញ់បងឯង។

    Reply

  2. ពុទ្ធោ ប្រកាសនេះបួនថ្ងៃ បីម៉ោងកន្លងមកហើយ??? ចុះម៉េចក៏ខ្ញុំបើកមើលមិនឃើញម្សិលមិញ ម្សិលម្ង៉ៃ?

    Reply

    • បើកថ្ងៃណាក៏មិនសំខាន់ដែរម្ចាស់អូន! ជួយប្រាប់ផងតើនំខាងលើនោះគេហៅនំអី?

      Reply

  3. Posted by ដាវី on September 2, 2013 at 9:16 am

    [ឆ្ងាញ់ត្រង់ PS. ហ្នឹងហ្មង ហិហិ 😉 ]
    សម្រាប់ខ្ញុំ​ហៅនំ​នេះថា នំកន្ទក់

    Reply

    • នំកន្ទក់អត់មានស្នូលទេដាវី ។ បើមិនហៅខុសពី”បង” គាត់មិនឆ្លើយ ចំណែកបងវិញក៏អញ្ចឹងដែរ តែមិនហៅ”អូន” ​បងក៏មិនឆ្លើយដូចគ្នាដែរ ។

      Reply

      • Posted by ដាវី on September 5, 2013 at 1:29 pm

        ស៊្វីតណាស់បង ចង់តែ​លួចចាណែន ហិហិ 😉
        ខ្ញុំធ្លាប់តែ​ហៅចឹង​ដូចគ្នា​។ ពេលខ្លះ​ឮ​គេហៅ​ថា នំសែន​លោកខែ ដែរ។

      • ជួយអបអរផង​ដាវី !
        មានអ្នកឲ្យហៅថាបងហើយមែនទេ? អត់ណែនាំបងឲ្យស្គាល់សោះហ្ន៎ !

      • Posted by ដាវី on September 5, 2013 at 5:36 pm

        😮 អុញ!អត់មានទេបង! ចឹងបាន​ចង់​លួច​ច្រណែន​បង​ហ្នឹងណា៎។ ខ្ញុំ​ធ្វើ​ឱ្យ​បង​ច្រឡំ​ហើយ សរី 😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: