Red eyes

Eye_conjuction
Eye_conjuction1ពេលវេលាចូលរៀននៅស្រុកថៃខុសគ្នាពីស្រុកយើង ដោយឆមាសទី១ គេចាប់ផ្តើមពីខែឧសភា ដល់ខែតុលា ហើយឆមាសទី២ ចាប់ផ្តើមពីខែ វិច្ចឆិកាដល់ខែកុម្ភៈ ឯវ៉ាកងធំគឺនៅចន្លោះពីខែមិនា ដល់ខែ មេសា ដោយខុសពីស្រុកយើង។ ដោយឆ្លៀតពេលវ៉ាកងតូច និង ដោយបានការអនុញ្ញាតិឲ្យសម្រាកមួយសប្តាហ៍ បើរាប់បញ្ចូលពីរថ្ងៃទៀតគឺ សៅរ៍ អាទិត្យ គ្រួសារយើងបានឱកាសមកលេងស្រុករយៈពេល ៩ ថ្ងៃពេញ ។
ក្នុងគម្រោងរបស់យើងគិតថា យើងអាចមានពេលជួបជាមួយអ្នកភូមិយើង ចំណែកកូន ៗ វិញ គេបានត្រៀមសម្លៀកបំពាក់ដើម្បីលេងទឹកជាមួយប្អូន ៗ (ដានី នូ ៗ និង អាពេជ្រ) ។ តែដោយសារតែស្រុកយើងមានបញ្ហា គឺពេលទៅដល់ផ្ទះ ម្តាយរបស់ខ្ញុំជាអ្នកឈឺភ្នែកចុងក្រោយគេបង្អស់សម្រាប់មនុស្សក្នុងផ្ទះ ជួនជាចៃដន្យ កូន ចៅទៅដល់ ក៏ដូចជាបន្តត្រកូលជម្ងឺនេះបន្តទៅទៀតដែរ ។ ជម្ងឺនេះបានតាមយើងតាំងពីស្រុកខ្មែររហូតដល់ កន្លែងធ្វើការវិញ ។ ទៅបានមួយថ្ងៃកូនស្រីច្បងចាប់ផ្ដើមមុនគេ ក្រោយមកកូនប្អូន និងចុងក្រោយគេគឺមុនពេលដែលចេញដំណើរមកវិញ ថ្ងៃសុក្រខ្ញុំក៏ចាប់ផ្តើម ឯប៉ារបស់កេវិញក៏ចាប់ផ្ដើមមានអាការក្រោយគេ ពេលចូលដល់ទឹកដីថៃ ។ ប្រហែលជាគាត់អស់ផៅវើ ទប់ទល់លែងជាប់ ព្រោះយើងបាននៅក្នុងរថយន្ដជាមួយអ្នកជំងឺចក្ខុបីនាក់នៃគ្រួសារ ។
កាលនៅស្រុក យើងបានទិញថ្នាំទាំងលេបទាំងបន្តក់មកប្រើ ។ អ្នកនៅភ្នំពេញមួយចំនួនធំប្រហែលជាស្គាល់ហាងថ្នាំល្បីមួយនៅភ្នំពេញ ម្ដុំផ្សារដើមគលក់បន្លែ ។ ប៉ុន្ដែអាការមិនបានធូរទេ ។ មកដល់ស្រុកថៃយើងនៅបន្ដប្រើថ្នាំមកពីស្រុកដដែល ។ ទន្ទឹមនឹងឳពុក និង កូន ៗ បានបន្តដំណើរទៅមហាសារខាមទៀត ហើយពួកគាត់ក៏បានទៅរកពេទ្យដែលងមានទីតាំងនៅក្នុងសាកលវិទ្យាល័យ ។ ក្រោយពីពិនិត្យនិងសួរនាំអំពីអាការជំងឺ ពេទ្យបានឲ្យថ្នាំពីរដប សរុបតម្លៃ ៩១បាត (១២០០០៛) ។ ដបទីមួយគឺ Hista-Oph និងទី ២ គឺ Poly-Oph ។ ចំណែកថ្នាំដែលយកមកពីស្រុកនោះឈប់ប្រើហើយ ព្រោះដាក់ទៅដូចជាមិនឃើញគ្រាន់បើសោះ ។ ប៉ុន្ដែមុននឹងបញ្ជូនចូលថង់សម្រាម យើងយកមកមើលលេង ស្រាប់ឃើញកាលបរិច្ឆេទផុតកំណត់ (ហួសដឺឡេ) ។ ផលិតឆ្នាំ ២០១០ ផុតកំណត់ ២០១២ ។
ថ្នាំដែលទើបនាំមកប្រើថ្មីនេះ ដបទីមួយជាថ្នាំបំបាត់ការរមាស់ និងទី ២ ជាពពួកថ្នាំសម្លាប់ផ្សះ ។ គ្រូពេទ្យណែនាំឲ្យរក្សាថ្នាំក្នុងទូរទឹកក ឬទុកក្នុងម្លប់ មិនឲ្យត្រូវពន្លឹថ្ងៃ ។ ក្រោយពេលបើកប្រើមួយខែត្រូវបោះចោល ។ ឯលទ្ធផលបឋម ឃើញថាអាការដូចជាធូរច្រើនជាងមុន អភ័ព្វតែខ្ញុំនៅម្នាក់ឯងហើយ ភ្នែកហើមដូចត្រីឆ្តោរទៀត មិត្តភក្តិរួមការងារបង្អាប់ថា “នឹកកូន នឹកប្តីពេក ដេកយប់ឡើងហើមភ្នែកអស់” ។
ដល់ម៉ោងបង្រៀនសិស្ស ៗ របស់ខ្ញុំតាមសួរថា ហេតុអ្វីបានជាអ្នកគ្រូពាក់វ៉ែនតាខ្មៅអញ្ចឹង ? ខ្ញុំក៏ឆ្លើយថា “គ្រូចង់ប្តូរស្តៃល៍” ។ ឯសិស្សខិលរបស់ខ្ញុំវិញខ្លះប្រាប់ថា “អ្នកគ្រូពាក់វ៉ែនតាខ្មៅអញ្ចឹងស៊ិចស៊ីណាស់” ។ …

Advertisements

11 responses to this post.

  1. ស៊ិចស៊ី អី ផ្សា ភ្នែកផង រមាស់ផង ចង់តែអេះឱយដាច់សាច់ទេ បំណាច់នឹងឈឺហើមភ្នែកដូចខ្លាឃ្មុំ។

    Reply

    • មានរឿងក្តៅក្រហាយមួយទៀតនិយាយមិនទាន់អស់ ង៉ៃ១៥ ហ្នឹងខ្ញុំថារៀបជើងព្រួលហើយ ស្រាប់តែក្តៅខ្លួន ហើយភ្នែកចាប់ផ្តើមស្អិតតតាត់បើកមិនរួច ក៏សម្រេចចិត្ត បិទកម្មវិធីដេកម៉ាទំហឹងបណ្តោយ។ ឯវំ។

      Reply

      • ដេកម៉ាទំហឹងហើយ តេទៅអត់លើកទៀត ។
        ផ្សាយ៉ាងណាក៏មិនអេះដែរ ខ្លាចខូចសម្ផស្ស ។ ហើយ​ចុះម្ចាស់អូនជាហើយ​នៅ?

      • បងតេមកខ្ញុំឬ? ខ្ញុំអត់មានឃើញមីសខលផង។

        ជាសះមែនទែនហើយបង។ ចុះបងវិញ ឈប់ស្អិតភ្នែកហើយឬនៅ?

      • នៅទេ ។ បងខលទៅចង់សួរ​រឿង​សៀវភៅហ្នឹងណា៎ បងមកវិញដៃទទេ ដើររកអូរឬស្សីអត់មាន ហើយ​ក៏មិន​បានទៅកន្លែង​ផ្សេងទៀតដែរ ។

      • ចាំខ្ញុំចេញទៅរកមើល ហើយចាំផ្ញើទៅតាមឡាន។

      • មិនបាច់ទេម្ចាស់អូនអើយ អរគុណច្រើនហើយ ។

  2. សោកស្ដាយដែរ ដែលអត់បានជួបគ្នា ក្មួយនេត្រនិងនីតា ខំត្រៀមឈុតហែលទឹកផង

    Reply

  3. គ្មានអីពូកែជាងស្លឹកម្លូទេ ព្រោះស្លឹកម្លូអត់ចេះហួសដឺឡេ ។ បេះមកថ្មើម៉ានប្រើបានថ្មើហ្នឹង ។
    យាយចឹងអាមួយនេះក៏រេតអាយដែរ

    Reply

    • ចេះតែមានហ្មង ។
      ស្លឹកម្លូទាល់តែមានអ្នចេះសូត្រចេះអីណ៎ស់បានបាត់ហីលោកវាលស្រែ ។

      Reply

      • ជាការពិត ខ្ញុំលាងតែជាមួយឡឹកម្លូ ជាស្រឡះតែម្ន៉ង ។ បើមិនជឿសាកមើល ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: