ជីវិតជាយដែន

រឿងនេះហាក់ដូចជារឿងដ៏សែនក្តៅគគុកមួយសម្រាប់ប្រជាជនទាំងពីរប្រទេសនេះ ។ ដោយសារតែប្រទេសទាំងពីរធ្លាប់មានបញ្ហាប៉ះទង្គិចគ្នាជាលើកច្រើនសារទៅហើយនោះ បានធ្វើឲ្យប្រជាជនដែលជួបបញ្ហានេះដោយផ្ទាល់មានភាពរន្ធត់ជាខ្លាំង មា្នក់ ៗ ត្រូវខូច ខាត ផលដំណាំ រត់ភៀសខ្លួនចោលផ្ទះសម្បែង និងគ្មានចំណូលប្រចាំថ្ងៃ ។
កន្លែងធ្វើការរបស់ខ្ញុំនេះគឺជាទីតាំងសម្រាប់ជនភៀសខ្លួន នាំពេលមាន សង្រ្គាម ពោលគឺប្រជាជនដែលនៅតាមបណ្តោយជាយដែន ដូចជាស្រុកភ្នំដូនរ័ក្ស ឬ ខ្មែរយើងហៅថាភ្នំដងរែក អ្នកនៅម្តុំប្រាសាទតាមាន់មួយភាគធំក៏ភៀសខ្លួននៅទីនេះដែរ ។ លោកគ្រូ អ្នកគ្រូនៅទីនេះ គាត់បានរៀបរាប់ទិដ្ឋភាពកាលពីថ្ងៃនោះថា ៖ បន្ទប់រៀននៅក្នុងវិទ្យាសា្ថនទាំងអស់ត្រូវពេញណែន សូម្បីតែកន្លែងចតម៉ូតូសិស្សក៏មិន​ទំនេរដែរ ពោលគឺក្នុងវិទ្យាសា្ថនទាំងមូលពេញណែនទាំងអស់ ។ ដោយពេលនោះជាពេលវិស្សមកាល ទាំងអស់មាននាទីជួយមើលថែរក្សាជនភៀសខ្លួន និង ជួយធ្វើម្ហូបអាហារសម្រាប់ជនភៀសខ្លួន ដោយសម្ភារៈ និង គ្រឿងស្លស្លុកទាំង​អស់​ទទួល​បានការឧបត្ថម្ភពីរដ្ឋាភិបាល និង អ្នកភូមិស្រុកដែលមិនទទួលរងគ្រោះ ។ បើនិយាយពីការហូបចុក ឬសន្តិសុខវិញ បើប្រៀបពីបងប្អូនយើងខាងខ្មែរវិញ ឃើញថា​ខាង​​គេមានភាពល្អប្រសើរជាងយើង ទាំងការនិរទេសជនភៀសសឹក និងវិធី​គ្រប់​គ្រង​ថែរក្សា ។
ដោយសារតែការប្រកាសសាលដីកាកាន់តែកៀកណាស់ហើយ ដូច្នេះម្នាក់ ៗ ហាក់ដូចជាកង្វល់ខ្លាចព្រឹត្តិការណ៍ទាំងនោះកើតឡើងជាថ្មីទៀត ។ ខាងថៃចោទ​ខាង​ខ្មែរ​ថា ត្រៀមកម្លាំងទាហានចាំប្រយុទ្ធ ឯខាងខ្មែរវិញចោទថាខាងថៃត្រៀមចាំប្រយុទ្ធដែរ ។ អ្វី ៗ ហាក់ដូចជាស្រពិចស្រពិល តែអ្នកដែលធ្លាប់ឆ្លងកាត់ហេតុការណ៍វិញ នៅពេល​ដែល​​គាត់​បានឮហើយ ទោះបីជាពិតឬ មិនពិតក៏ក្តីបារម្ភ និង ភាពភ័យខ្លាច​បាន​បង្ហាញ​នៅលើទឹកមុខរបស់គាត់ជាស្រេចទៅហើយ ។ នៅពេលនិយាយពីការបាញ់បោះគ្នានោះ អ្វីដែលគាត់បារម្ភបំផុតគឺ លុយរបស់គាត់ ។ ដីស្រែរាប់សិបហិកតាដែល​កំពុង​តែផ្តល់​ផល នឹងរង់ចាំតែមួយ ឬ ពីរអាទិត្យទៀតប៉ុណ្ណោះ អាចឲ្យគាត់ទៅប្រមូលយកលក់ ព្រម​ទាំង​អាចដោះបំណុលដែលពួកគាត់ខ្ចីគេយកមកទិញជីដាក់ស្រែ និង លុយជំពាក់​មួយ​ចំនួន​ទៀត ដែលពួកគាត់ខ្ចីគេមកទិញរបស់ប្រើប្រាស់សម្រាប់ការងារ​កសិកម្ម​របស់​ពួក​គាត់ ។ ចុះបើគេបាញ់គ្នាមែនតើគាត់បានអីសងគេទៅ ?
ងាកមកមើលខាងអាជ្ញាធរមានសមត្ថកិច្ចរបស់គេវិញ ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានឃើញឡានអាជ្ញាថរដែនដីរបស់គេចុះមកមើលទីតាំង និង ស្ថានភាព​នៅក្នុង​កន្លែង​ខ្ញុំធ្វើការ ។ បើមើលទៅ ទោះជាចង់មិនចង់ ក៏គេត្រៀមទីកន្លែង ត្រៀមសម្ភារៈ និង ឧបករណ៍ចាំបាច់សម្រាប់ប្រជាជនរបស់គេរួចទៅហើយ (នេះគ្រាន់​តែជា​គំនិត​ផ្ទាល់ខ្លួន​របស់​ខ្ញុំប៉ុណ្ណោះ)។ ចុះចំណែកខាងយើង ឮសូរតែជ្រួលច្របល់តើមានបង្កលក្ខណៈងាយ​ស្រួលណាមួយសម្រាប់ប្រជាជនយើងហើយឬនៅ ?
ជាចុងក្រោយនេះ ខ្ញុំសង្ឃឹមថា ប្រទេសទាំងពីរនឹងរស់នៅបានស្ងប់សុខ ទោះជាសាលដីកាចេញមករបៀបណាក៏ដោយ ។ អ្នកដែលគួរឲ្យសង្វេគបំផុតគឺប្រជាជនដែលរស់នៅតាមជាយដែន !!!

Advertisements

4 responses to this post.

  1. មើលទៅដូចមិនសូវកំសត់ដូចរាស្ត្រខ្មែរទេ ។ គេមានការយកចិត្ដទុកដាក់ពីរដ្ឋាភិបាល មិនដូចខាងយើង នរណាលំបាកឬស្លាប់ក៏ស្លាប់ទៅ បើមិនចេះរត់គេចទេនោះ ។ ខ្មែររស់ដូចគ្មានអ្នកថែទាំ ។

    Reply

  2. បែបចឹងហើយលោកវាលស្រែ !

    Reply

  3. […] ជីវិតជាយដែន […]

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: