និរទណ្ឌភាព

ថ្ងៃនេះសូមនិយាយបន្ដិចអំពីភាសាខ្មែរ ព្រោះខ្ញុំតែងឃើញសំណេរប្លែក ៗ អំពីពាក្យមួយចំនួន​ទាំង​តាំង​ចិត្ដក្ដីទាំងមិនតាំងចិត្ដក្ដី ។

ភាសា​មានជីវិតដូចមនុស្សនិងសភាវរស់ទូទៅដែរ ។ ជីវិតរបស់ភាសាអាចមើលឃើញ​តាមបម្រែ​បម្រួល​នានា​ដែលគេប្រើក្នុងចរន្ដសម្ដី ។ ក្នុងនោះពាក្យខ្លះបានប្រែប្រួលន័យដើមមកន័យ​ថ្មីឬស្រដៀង​ន័យ​ចាស់ ឬពាក្យខ្លះលែងមានប្រើ ។ អ្នកភាសាហៅពាក្យដែលលែងប្រើនោះថាជា ពាក្យស្លាប់ ។ បើ​ភាសា​នៃជាតិណាមួយត្រូវ​លែង​ប្រើ​ទៅទៀត គេចាត់ទុកភាសានោះជាភាសាស្លាប់ ។ ទន្ទឹមនឹងពាក្យដែល​ស្លាប់ ក៏មានពាក្យមួយចំនួនបាន​កើត​មានឡើង ។ ពាក្យដែលកើតថ្មីអាចត្រូវបានយកមកប្រើ​ជំនួស​ពាក្យចាស់ ឬត្រូវបង្កើតឡើងដើម្បី​បំពេញតម្រូវការនាពេលបច្ចុប្បន្ន ។ ក្នុងន័យនេះ យើងឃើញពាក្យ​មួយដែលស្ដាប់ទៅដូចជាពាក្យ​មាន​ប្រើ​ក្នុងសម័យបច្ចុប្បន្ននេះទេ ។ ពាក្យនោះមានរូបសំណេរប្លែក​គ្នាទៅតាមការយល់ឃើញ ឬសរសេរ​ស្មាន ៗ តាមដែលបានឮ ៖ និទណ្ឌភាព, និទ្ទណ្ឌភាព, និរទណ្ឌភាព, និទ័ណ្ឌភាព ។ ក្នុងពាក្យមួយនេះ អាចមានសមាសភាពផ្សំបីចំណែកគឺ និ(ទ, រ) + ទណ្ឌ + ភាព ។ ន័យដែលប្រែទៅឲ្យងាយ​ស្តាប់ពាក្យ​នេះមានន័យថា ការរួចទោស ឬ ការផុតទោស (impunity) ។ ខ្ញុំមិនដឹងថាកន្ទេចពាក្យ និ ឬ និទ ក្នុង​ភាសាឥណ្ឌា (សំស្ក្រឹត-បាលី) មានដែរឬទេ ។ ហេតុនេះសូមទុកឱកាសដល់លោកអ្នក​ដែលមាន​ចំណេះ​ច្រើនខាងភាសានេះបកស្រាយទៅចុះ ។

សូមមកនិយាយអំពីកន្ទេចពាក្យ និរ ។ បើផ្អែកតាមពាក្យមួយចំនួនដូចជា និរទេស, និរនាម, និរគុណ, និង និរទោស ជាដើម អាចឲ្យយើងកំណត់ន័យបានថា និរ អាចមានន័យថា ផុត ឬ រួច (សូមមើល​វចនានុ​ក្រមភាសាខ្មែរ)។

ហេតុនេះជាការសន្និដ្ឋានបឋម ពាក្យខាងលើគួរសរសេរជា និរទណ្ឌភាព ទើបសមរម្យជាង។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: