ការតែងនិពន្ធ

2013 Nov 15 Seminar on literature 22013 Nov 15 Seminar on literature

អ្នកប្រាជ្ញខាងអក្សរសិល្ប៍បានចាត់ទុកថា អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះសង្គម ។ ស្របគ្នានឹងគតិ​នេះ កាល​ពីថ្ងៃទី ១៥ វិច្ឆិកា កន្លងទៅ នៅសាកលវិទ្យាល័យអតីតកន្លែងធ្វើការរបស់ខ្ញុំ សិក្ខាសាលាមួយ​ប្រារព្ធ​ឡើង​ក្រោមប្រធានបទ ស្វែងយល់ពីប្រទេសជិតខាងតាមរយៈអក្សរសិល្ប៍ ។ វាគ្មិននៃកម្មវិធី​ភាគច្រើន​ជា​អ្នក​និពន្ធល្បី ៗ ដែលបានទទួលរង្វាន់ពីសមាគមនពានរង្វាន់តែងនិពន្ធភូមិភាគអាស៊ីអាគ្នេយ៍ S.E.A Write (ស៊ីរ៉ៃត៍) ។ គោលបំណងនៃសិក្ខាសាលាគឺធ្វើឡើងក្នុងស្វែងយល់​អំពីទិដ្ឋភាពរួម​នៃតំណែង​និពន្ធ​របស់​ប្រទេសជិតខាងដើម្បីជាការផ្លាស់ប្តូរបទពិសោធន៍គ្នា ។ គោលបំណងមួយទៀតគឺការ​ពង្រីកខាង​ការតែង​និពន្ធ​​ក៏ដូចជា​ការលើក​ទឹកចិត្ដដល់អ្នកនិពន្ធទាំងអតីត បច្ចុប្បន និងអនាគត (របស់ស្រុកគេ)។

ស៊ីរ៉ៃត៍ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៩ នៅប្រទេសថៃ ។ អ្នកដែលទទួលបានពាន​រង្វាន់ពី​សមាគម​នេះជាអ្នកនិពន្ធមកពីប្រទេសអាស៊ាន ។ នៅរៀងរាល់ឆ្នាំប្រទេសដែលជាសមាជិក​អាស៊ានត្រូវ​បញ្ជូន​អ្នកនិពន្ធដែលខ្លួនបានជ្រើសរើសមកសមាគម ។

ខណៈដែលស្រុកជិតខាងគេសស្រាក់សស្រាំខាងវិស័យតែងនិពន្ធ (អ្នក) ស្រុកយើងមិនសូវរវល់​នឹងរឿង​នេះប៉ុន្មានទេ ។ ជាក់ស្ដែងចាប់តាំងពីចូលអាស៊ានមក យើងមានសកម្មភាពជាមួយសមាគម​ស៊ីរ៉ៃត៍បាន​មួយ​ស្របក់ ក្រោយមកបាត់ឈឹងពីរបីឆ្នាំ ទើបនឹងលេចផ្លេចមកវិញនៅឆ្នាំ ២០១៣ នេះ ។ និយាយ​ឲ្យខ្លី​ទៅ នៅស្រុកយើងមាន​អ្នកអក្សរសាស្ត្រតិចតួចណាស់ដែលដឹងអំពីស៊ីរ៉ៃត៍  ឬអាចមក​ពីម្នាក់ ៗ មាន​គំនិត​​​ថាប្រហែលគ្នាថាមិន​បាច់លើកទឹកចិត្តខាងតែងនិពន្ធអ្វីទេ បើរឿង ចម្រៀង ស្អីៗហូរមកពីខាងក្រៅ​យ៉ា​ងគគុក​ស្អេក​ស្កះមើល​មិនឈ្នះផង ចាំតែចម្លងពីគេ ប្រែពីគេទៅវាគ្រប់គ្រាន់ហើយ ។

មើលទិដ្ឋភាពនៃសិក្ខាសាលា ចុចត្រង់នេះត្រង់នេះ

Advertisements

2 responses to this post.

  1. អ្នកមាននៅតែមាន អ្នកក្រនៅតែក្រ ។

    Reply

  2. ខ្មែរយើង​ក៏មាន​សមាគមអ្នកតែងនិពន្ធ​ ពីរបីសមាគមដែរ តែ​ធ្វើ​សកម្មភាព​ដូចភ្លៀង​បើក​ថ្ងៃ។ ណាមួយ​អ្នក​សិក្សា​យើង​បច្ចុប្បន្ន មិនសូវអោយ​តំលៃ​ទៅ​លើ​ស្នា​ដៃ​តែង​និពន្ធ​នេះ​ប៉ុន្មាន​​ទេ។ ឯកំរិត​នៃ​ការ​សិក្សា​ភាសាខ្មែរ តាម​រយៈ​អក្សរសិល្ប៍​​​​ទៀត​សោត ក៏​លែង​​ក្លាយ​ជា​ទីចាប់​អារម្មណ៍ ឬ​ជាទី​​​ពេញ​និយម​របស់​យុវវ័យ​យើងទៀត​ដែរ ព្រោះ​ពិបាក​​ក្នុង​ការស្វែង​រក​ការងារ​ដែល​មាន​កំរៃ​ប្រាក់​ខែ​ខ្ពស់។ ករណី​ខាងលើ​នេះ វា​បាន​ធ្វើ​អោយ​កំរិត​ទឹកដៃ ឬ​សិល្បៈ​ដៃ​ការ​សរសេរ​ តែង​និពន្ធ​របស់​អ្នក​ជំនាន់​ក្រោយ​យើង ស្ថិត​នៅ​ក្នុង​កំរិត​ទីតាំង​មួយ ពិបាក​នឹង​ស្រោច​ស្រង់…។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: