បន្លែបន្លុក

ធ្មេចបើកធ្មេចបើក ពីរឆ្នាំហើយដែលចំការមួយរងបានពង្រីកខ្លួនក្លាយជាចំការដែលមានស្ពៃច្រើនគុម្ព ។ បំណងដំបូងថាដាំល្ហុងតែបីរណ្ដៅទេ ។ ជ្រុលដៃថាបានធ្វើហើយ ក៏បែកគំនិតសាប​គ្រាប់ស្ពៃជើងទាមួយ​ថង់​ទៀត​ទៅក្នុងរណ្ដៅទាំងបីនិងធ្វើរងកន្លះម៉ែត្រ ព្រោះទម្រាំល្ហុងធំ យើងនឹងបានស្ពៃមកលកដូរមុន ។

លោកតាស៊ិន ស៊ីសាមុតថាដាំល្ពៅចេញជាល្ពាក់ ចំណែកកសិដ្ឋានខ្ញុំវិញដាំល្ហុងចេញស្ពៃ ។ ល្ហុងពូជ​ហ្នុង​​មិនខ្ចីដុះសោះ ។ ឃើញថាស្ពៃមួយរងមិនអាចគ្រប់គ្រាន់សម្រាប់អ្នកភូមិ ទើបយើងខំទាំងត្រដាប​ត្រដួស​រំលែកដាំបានបីបួនផើង និងពង្រីកឆ្ការដីដាំ​បាន​មួយ​រង​ទៀត ។

តាមពិតទៅប្រសិនសេដ្ឋកិច្ចផ្អែកលើដំណាំនេះ ប្រហែលជាទឹកភ្នែកជូតក្បាលជង្គង់ហើយ ព្រោះដំណាំ​មិនសូវល្អសោះ ។ ប៉ុន្ដែនេះជាការកំសាន្ដនាពេលទំនេរពីការងារប៉ុណ្ណោះ ដុះឬមិនដុះ ល្អឬមិនល្អ ជា​រឿង​ធម្មតា ។ យ៉ាងណាកូន ៗ ក៏បានរៀនសូត្រពីការងារនេះដែរ ៖ កាប់ដី ជីកដី ជ្រំគល់ ដាំ ចប រនាស់ ឆាយស្មៅ ដុះ បោចស្មៅ …។

WP_20140125_013aWP_20140125_010aWP_20140125_022aWP_20140126_002a

Advertisements

4 responses to this post.

  1. ដាំថែម៥រងទៀត បានទទួលយក្សកើត

    Reply

    • កុំមកបាញ់ មើលតែកូនខ្លួនឯងទៅ! កូនឡើងចង់ដូចទាហើយ យក្សបីឯណោះបានប្រណាំងឈ្នះអារឿងហូបចុក!

      Reply

    • ប៉ុណ្ណេះក៏អាចទទួល​បានដែរ ឲ្យតែយក្សព្រមចុះមក

      Reply

    • កូនទា មេទា បណ្តើរគ្នាទៅទរមុនបាត់ទៅហើយ ។ យក្សរាងអ៊ីកអ៊ាកៗចឹង ទៅមិនទាន់ក្រុមគ្រួសារទាទេ។

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: