ឡានក្រុង

ការមានសេវាកម្មរថយន្ដក្រុងគួរគិតគូរតាំងពីយូរមកហើយ ។ ឃើញសម័យលោកចៅហ្វាយក្រុង ចាស់ មុនអ្នកដែលទើបចេញពីអាណត្ដិថ្មីនេះ ក៏មានដែរ ប៉ុន្ដែគួរឲ្យស្ដាយដែលសម្មភាពនេះបានបាត់ទៅ វិញឈឹង ។ ទើបមករើបឡើងវិញ មិនដឹងថានឹងទទួល​បានជោគជ័យដល់ត្រឹមណាទេ ។ សូមឲ្យទទួល បានជោគជ័យអង្វែងទៅចុះ ។

នៅស្រុកក្បែរយើងសេវាដឹកជញ្ជូនដែលមានចម្ងាយផ្លូវខ្លី ហើយធូរថ្លៃបែបនេះធ្វើឡើងជាពីរប្រភេទ៖ ទីមួយគឺ សងថែវ ។ សងថែវជាប្រភេទរថយន្ដភីកអាប់ ឬរថយន្ដដឹកទំនិញ (ឡានទ្រុង) ដែលគេ​បំពាក់​ដំបូល តម្លើងកៅអីពីរជួរ ឬបីជួរ ។ ឡានរបៀបនេះ អ្នកភ្នំពេញប្រហែលមិនជិះទេមើលទៅ ព្រោះ​ខ្មាស់​គេសឹងអី ។ តាមការ​សង្កេតជាទូទៅ ក្រៅពីកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវក៏ដូចជាបន្ថយការកកស្ទះ សងថែវនៅជួយ​កាត់​បន្ថយ​សោហ៊ុយធ្វើដំណើរដល់សិស្សសាលា និងអ្នកធ្វើការ ។ មធ្យោបាយទីពីរ​គឺឡានក្រុង ដែលគេ​ហៅ រថមេល៍ ។ តែរថយន្ដរបៀបនេះច្រើនឃើញរត់តែទីប្រជុំជនធំ ៗ ពិសេស​បាងកក ។ ក្រៅពីមធ្យោបាយពីរខាងលើ នៅមានម៉ូតូឌុប និងតាក់ស៊ី ប៉ុន្ដែថ្លៃគុណដប់​ម្ភៃដងឯណោះ​បើធៀបសេវាខាងលើ ។

រឿងប្រហែល៖

Advertisements

2 responses to this post.

  1. អរគុណសូម៉ាដា ដែលបានចែករំលែក ! បែបលើកនេះស្រួលធ្វើដំណើរជាងមុន ហើយមើលទៅ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: