ឆ្នាំងអ៊ុត

ជារៀង​រាល់ចុង​សប្តាហ៍ សមាជិក​ក្នុង​គ្រួសារ​មាន​​កិច្ចការដែល​ត្រូវបំពេញ​រៀង​ ៗ ខ្លួន ​តែ​ការងារ​ដែល​ចាំបាច់​ហើយ​ជៀសមិនផុត​នោះគឺ បោកខោអាវ និង អ៊ុត​ខោអាវ ទោះជារវល់​យ៉ាង​ណា​ក៏​ចាំបាច់​ត្រូវ​តែធ្វើ​ដែរ ។ កូន​ ៗ ប្រមូល​ខោអាវ ស្បែកជើង ដែល​ស្លៀក​ពាក់រួចមកហើយ​នោះ​ មកបោក ហើយបន្ទាប់ពីស្ងួត​ហើយ​នោះក៏​នាំគ្នា​យកទៅ​អ៊ុត ហើយ​រៀប​ចំ​បត់ទុក​ដាក់​នៅក្នុង​ទូ​ទៅ​តាម​ទម្លាប់ ។

​ថ្ងៃនេះ​ប៉ាគេមក​ឃើញ​កូន​នីតា​កំពុង​តែអ៊ុត​ខោអាវ ប៉ាក៏និយាយជាមួយ​កូន​នីតាថា​

ប៉ា៖ កាលពីប៉ានៅក្មេង​ប៉ា​អ៊ុត​ខោអាវ​តែ​នឹង​ធ្យូង​ទេ

នីតា ៖ អុញ !!! ប៉ាយកធ្យូង​មកអ៊ុត​ម៉េចទៅ ? ហើយ​មិនប្រឡាក់​ខោអាវ​ប៉ាអស់ទេហី !!!!

និយាយមិនទាន់ផុតពីមាត់​ផងស្រាប់​តែ គេស្ទុះវឹងទៅរក​បង​របស់គេ

នីតា ៖ ចែ នេត្រ​ៗ ! ប៉ាប្រាប់ថា កាលពីប៉ានៅក្មេង​ ប៉ាយកធ្យូង​អ៊ុត​ខោអាវ ចែនេត្រជឿអត់ ?

ម៉ានេត្រ ៖ ប៉ានិយាយលេង​សោះហ្នឹង ក៏ជឿដែរ ។

នីតា ៖ ហ៊ឺ ប៉ាមិនចេះនិយាយ​កុហុកទេ ។ ខ្ញុំ​មិន​ដែលឮប៉ាកុហុកផង តែខ្ញុំ​នៅ​តែឆ្ងល់ ប៉ាយក​ធ្យូង​អ៊ុត​ខោអាវ​ម៉េចទៅ ចែនេត្រដឹងអត់ ?

ម៉ានេត្រ ៖ បងក៏អត់​ដឹងដែរ​ ទៅសួរម៉ាក់ទៅ​ដឹងហើយ​។

………………

នីតា ៖ ម៉ាក់​ ៗ ! ប៉ាថា ពេលប៉ានៅក្មេង​ប៉ាយក​ធ្យូង​អ៊ុត​ខោអាវ ។ ហើយ​វាអត់​ប្រឡាក់​ខោអាវ​អស់ហើយ​ទេហី ។

ម៉ាក់ ៖ កាលពីមុន គេប្រើ​ធ្យូងអ៊ុត​ខោអាវពិត​មែន ។

នីតា ៖ (យក​ដៃអេះក្បាល ហើយ​ធ្វើ​មុខស្ញេញស្ញាញ ព្រមទាំង​សួរ​តថា) ចុះម៉ាក់និង​ប៉ាពាក់អាវ​អីទៅរៀន ?

ម៉ាក់ ៖ ពាក់​អាវ​សដូចតែកូន​ដែរហ្នឹងណ៎ា!

នីតា ៖ អត់ជឿទេ ម៉ាក់​កុហុក​កូន បើធ្យូង​ព័ណ៌ខ្មៅ​ហើយ​យក​វាទៅអ៊ុត​អាវ​ស ហើយ​ម៉េច​បាន​ជាវានៅតែព័ណ៌សដដែល​នោះ ?

ម៉ាក់ ៖ អុញ !!!! អូ ម៉ាក់​ភ្លេច​ប្រាប់​ អ៊ុត​ធ្យូង​នោះគឺគេគេយក​ធ្យូង​ទៅ ដាក់​ក្នុង​ឆ្នាំង​អ៊ុត………….

នីតា ៖ អូ!!!! ចឹងសោះកូន​ខំតែឆ្ងល់ តែម៉ាក់ត្រូវតែទៅរក​ឆ្នាំងអ៊ុត​​ធ្យូងហ្នឹង មកឲ្យ​កូន​មើល​ផង​ ព្រោះកូន​អត់ទាន់​យល់ទេ ណ៎ាម៉ាក់ណ៎ា !!!!​ ​

iron16268180_1_l

Advertisements

4 responses to this post.

  1. Like សិនហើយចឹង ចាំបងទំនេរ ចាំស្ដាប់ហើយចេញវាចា

    Reply

  2. 😆 ប៉ាហ្នឹង ប្រាប់អូនមិនអស់

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: