ជីវិតកម្មករ

ជារៀង​រាល់ថ្ងៃសុក្រ ខ្ញុំ​មាន​ឱកាស​បាន​ចេញ​ទៅ​បំពេញ​បេសកម្ម​នៅខាង​ក្រៅ​សាលា ដោយ​គោល​ដៅ​របស់​ខ្ញុំ​គឺទៅ​កាន់​ស្រុក​កាប់ជើងដែល​មាន​ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រពី​កន្លែង​ដែល​ខ្ញុំ​ធ្វើការ និង ១៤ គីឡូម៉ែត្រពី​ព្រំដែនថៃ ខ្មែរ (ច្រក​អូស្មាច់) ។

ដោយ​មាន​ពាក្យ​ចចាមអារ៉ាម និង ពត៌មានជាច្រើន​ទាក់​ទង​ទៅ​នឹង​កម្ម​ករខ្មែរ ដែល​ចូល​មកដោយ​​ខុស​ច្បាប់នៅក្នុង​ស្រុក​ថៃនេះ ខ្ញុំ​បាន​ដាក់​កាម៉ារ៉ានៅក្នុង​កាបូប ហើយ​គិត​ក្នុង​ចិត្ត​ថា ខ្ញុំ​នឹង​ផ្តិត​យក​រូប​ភាព​ដែល​ខ្ញុំ​បាន​ឃើញ​នោះ​មក​ផ្ញើ​ជូន​បង​ប្អូន​អ្នក​ភូមិ​របស់​យើង​ ។

​ខ្ញុំ​បាន​ចាកចេញពី​កន្លែង​ធ្វើ​ការ​នៅ​ម៉ោង​ប្រហែលជា ១១ ថ្ងៃត្រង់ ហើយ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​សាលា​ស្រុក​កាប់ជើង  ។ នៅតាម​ដង​ផ្លូវ​បរិយាកាសដូចធម្មតា​ហាក់​ដូចជាមិន​មាន​ប្រែប្រួល ឬ គួរ​ឲ្យ​ចាប់​អារម្មណ៍​សោះ តែពេល​មក​ដល់​ចំណុច​ឆែក​ឆេរ (ដែល​ឆែក​ឆេរដោយ​ទាហាន​ថៃ) មុននឹង​បាន​មក​ដល់​ទីរួម​ស្រុក​ប្រាសាទ​នោះ បរិយាកាស​ដែល​ខ្ញុំ​គិត​ថាធម្ម​តា​នោះ​បាន​ប្រាសចាកពីអារម្មណ៍​ទាំង​ស្រុង​របស់​ខ្ញុំ  ខ្ញុំ​ក្រឡេក​មើល​ទៅខាង​ឆ្វេង​ដៃ ឃើញ​មាន​មនុស្ស​ណែន​តាន់តាប់ មាន​អ្នក​ខ្លះ អង្គុយ អ្នកខ្លះឈរ ខ្លះដេក …។ សំឡេង​ក្មេង​យំ​បាន​លាន់​ឡើង ខ្ញុំចុចកញ្ចក់​ឲ្យ​ចុះ ហើយសម្លឹង​​មើល​ពួកគាត់​ដោយ​ក្តីរន្ធត់​បំផុត ។

នេះហើយ​ជីវិត​!!!!!!!!! ជីវិត​ដែល​មាន​តែភាពតោកយ៉ាក ជីវិតដែលកើ់ត​មក​ដើម្បី​តែ​មកធ្វើ​ខ្ញុំគេបែប​នេះមែនទេ ????? កើត​មកមួយជាតិ​នឹង​គេដែរ ហេតុ​អ្វី​បាន​ជាមិន​ឲ្យ​ពួកគាត់​រស់នៅ​សុខសប្បាយ​ដូច​ដទៃខ្លះទៅ ? ……………….

យើង​ក៏​បន្ត​ដំណើរ​ចេញផុត​ពី​ទិដ្ឋភាព​ដ៏​អាប់​អួរ​នោះ ហើយ​ក៏​ធ្វើ​ដំណើរឆ្ពោះទៅកាន់​គោល​ដៅ​របស់​យើង ហើយ​បំពេញ​ការងារ​រហូតទាល់​តែដល់ម៉ោង​កំណត់ ​។ ម៉ោង​ប្រហែលជា ៣.៣០ ភ្លៀង​ក៏ចាប់បង្អុរ​មក​ខ្លាំងឡើង ៗ រហូតដល់​ម៉ោង​​ដែលយើង​ត្រូវ​ត្រឡប់​ទៅហើយ​ នៅ​តែមិន​ទាន់​រាំង ហើយ​គ្រាប់​កាន់​តែធំឡើង ៗ ។ តែគ្រាប់​ភ្លៀង​មិន​អាច​ឃាត់ឃាំង​ដំណើរត្រឡប់​របស់​យើង​បានទេ ។ យើង​ចាកចេញពី​ទីរួម​ស្រុក​កាប់ជើង ដោយ​កាត់​គ្រាប់ភ្លៀង និង រន្ទះផូង​ផាំងដោយ​មិន​ញញើត​។​ ចេញ​មក​បាន​បន្តិច យើង​ក៏បាន​ជួប​នឹង​ឡាន​ទាហានប្រាំ ប្រាំមួយ​ឡានដែល​មាន​ដឹកកម្មករខ្មែរពេញ ៗ ឡាន ។ ឡាន​ដែល​ពួកគាត់ជិះនោះគ្មាន​ដំបូលសម្រាប់​ជ្រក​នោះទេ តែទឹកមុខ​របស់​ពួកគាត់​ស្រស់ស្រាយ និង​ពោរពេញ​ទៅ​ដោយ​ក្តីសង្ឃឹម ព្រោះ​យ៉ាង​ហោចណាស់​គាត់​ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ ……….។ សូមជូនពរឲ្យ​ពួកគាត់​ទាំងអស់​គ្នា​មាន​សំណាង​ល្អ​ក្នុងជីវិត ។

​មក​ដល់ចំណុចឆែកឆេរវិញ ស្រាប់តែឃើញមាន​ឡានក្រុង​បីចត​នៅខាង​មុខនោះ ហើយ​កម្មករខ្មែរដទៃទៀត​ក៏មកជំនួសកន្លែងអ្នក​ដែល​នៅពីព្រឹក ……….។

សូមអានបន្ថែម

ជីវិតកម្មករឆ្លងដែន

ជីវិតជាយដែន

Advertisements

11 responses to this post.

  1. គ្រាន់តែជិះឡានកាលពីដើមខែឃើញអ្នកទៅធ្វើការនៅថៃមកវិញ សឹងស្រក់ទឹកភ្នែក ជាពិសេសម៉ោងបាយ គាត់អត់ហូបបាយទេ ទិញចេកអាំងមួយចង្កាក់ហូប ជុំៗគ្នាគាត់។ ម្នឹសយើង រិះថាំយ៉ាងណា បើថាមានលុយត្រូវតែហូបបាយថ្ងៃត្រង់ឱយណែនពោះនឹងគេ ហើយ មិនអាចទ្រាំបានទេជាមួយចេកអាំងបីនោះ។

    Reply

    • ជួនកាល អត់ទាំងលុយសម្រាប់បាយហ្នឹងទៀត បានជាគាត់ហូបចេកអាំងសម្រន់សិន

      Reply

    • មេរៀន​ជីវិត​ខុស​ៗគ្នា​គ្មាន​នរណាដូចគ្នាទេ ។ ចំណុចដែលកល្យាណឃើញ​នេះហើយ​ ដែល​បង​និង​បង​ប្រុស​តែង​តែបង្ខំឲ្យ​ក្មួយ ៗ ញ៉ាំកុំឲ្យ​សល់ ព្រោះអ្វី​ដែលកល្យាណ​ឃើញ​នោះ អាច​មកពី​គ្មាន​លុយ​ហូប​បាយមួយទៅ ឬ អាចសម្រន់ក្រពះដូចអាវីថាក៏ម្យ៉ាង​ដែរ ។

      Reply

      • តាមខ្ញុំមើលដូចជាមិនមែនញ៉ាំអាហារសម្រន់ដូចយើងធ្វើសិក្ខាសាលាទេ ព្រោះមកពីបន្ទាយមានជ័យ មកបាយនៅម្តុំជិតពោធិសាត់ ហើយមកដល់កំពង់ឆ្នាំង អត់ឃើញហូបបាយនំប៉័ងអីនឹងគេសោះ ទិញទឹកមួយដប ចេកអាំង និងមកដល់ផ្សារត្រាច ទិញចេកចៀនហូប។ នេះគឺពួកគាត់មកដោយខ្លួនឯងផង មិនមែនចាប់ដេញដូចពេលនេះទេ នៅតែរិះប្រាក់ម្លឹងហើយ!

      • ឃើញ​នៅតាម​ស្តង់​ដែល​ខ្មែរយើង​ស្នាក់នៅនោះ គេមានរៀប​ចំបាយ​ទឹក​ជូន​ដែរ ។ បង​នៅតែមិន​ដឹង​ថា ការដែល​ផ្អើលទៅវិញ​នោះមកពី​គេដេញ ឬ មួយចេះ​តែផ្អើល​ខ្លួន​ឯងទេនោះ ?​

      • បងហ្អា៎ គេចាប់ដាក់ឡានណាបង មិនមែនចង់ម៉ោរ៉េ

      • បងស្គាល់​កម្មករ​ដែលចូល​ទៅ​ខុសច្បាប់ ស្គាល់គ្នា​ក្នុង​ពេល​ជិះឡាន គេប្រាប់​ថាគ្មាន​នរណា​មកធ្វើអីទេ គឺខាង​យើង​ផ្អើល​ដោយ​ខ្លួន​ឯង ។ ហើយ​ពេល​នេះ​គេក៏​នៅធ្វើការតាម​ធម្ម​តា ។

      • មែនឬបង?

      • ចាំមើលខ្ញុំស្វែងរកព័ត៌មានតាមសហគមន៍ខ្ញុំ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: