អំពីខ្ញុំ


សួស្តី ! មិត្តភក្តិនៅក្នុង wordpress​ទាំងអស់គ្នាខ្ញុំឈ្មោះ somada (ឈ្មោះលេងក្នុងប្លក) ឈ្មោះពិតហៅថា Sothea ។
So(Sothea)+ Ma(Maneth)+ Da(Thonida) =somada
(Maneth and Nida is my daughters’s name)

នេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានចូលរួមបង្ហាញមតិក្នុង Word press ដូច្នេះសង្ឃឹមថានឹង​ទទួលបានការរាប់អាន​ពី​បង ប្អូន និង មិត្តភក្តិតាមរយៈ Word press ​នេះ ។ ​Word press របស់ខ្ញុំនេះបាន បង្កើតឡើងយូរហើយ (តែគ្មាន​ភាព​ក្លាហាននឹងសរ សេរ)​ដោយ​​ខ្ញុំមិនបានបង្កើតឡើង​ដោយ​ខ្លួនឯងទេ ព្រោះ​​ចំណេះដឹង​ខាង​ IT របស់​ខ្ញុំខ្សោយ​ខ្លាំង​ណាស់ តែដោយ​មាន​ការ​ជម្រុញ និង លើកទឹក​ចិត្ត​ពី​ស្វាមី​របស់ខ្ញុំ ។ ដូច្នេះ​ទើបធ្វើ​ឲ្យខ្ញុំ​មាន​ភាព​ក្លាហាន​ហ៊ាន​បញ្ចេញមតិខ្លះៗ តាម​ Word Press នេះ ក៏ ដូចជាចូលរួមបញ្ចេញ​មតិ​តាមទំព័ររបស់លោកអ្នក ។​​

សង្ឃឹមថានឹង​ទទួល​​បាន​នូវគំនិតកែលម្អពីមិត្ត​ភក្តិ​ទាំង​អស់​និងសូមអរគុណទុកជាមុន សម្រាប់ការចូលមកលេងក្នុងប្លកនេះ ហើយកុំ​ភ្លេច​បញ្ចេញមតិផងណា៎ !

Hello,This is the first time for ​​me in word press. So I hope that I will be has a lot of friends by this.This blog was created nearly two months but I have no time to write down what I think.

This word press was support by my dearest husband. He wants me to express what I thought and write it down in word press.(thanks na dear)

I really hope that I will get suggestion from you all !

Nice days to you all.

Advertisements

221 responses to this post.

  1. Hello world ! I’m Sothea I’m from Cambodia.
    I have two daughters they’re very lovely.
    I hope that I can find a lot of friend from this wordpress.
    Welcome all of you to come in my wordpress.
    Good luck and best wish to you all.

    Reply

    • Hello world! ជាពាក្យ​ដែល​ធ្វើ​អ្វី​នៅ​មុន​ដំ​បូង​លើ​ប្រ​ព័ន្ធ​កុំព្យូទ័រ​ Programing និង​ អ៊ីនធើណេត ។

      Reply

  2. Posted by ផ្កាយ​ដុះ​​កន្ទុយ​ on February 19, 2011 at 4:00 am

    សួស្តីបង​សុធា! ខ្ញុំ​រាប់​អាន​ផង​ណា​បង​!

    Reply

    • ស្វាគមន៍ជានិច្ចផ្កាយដុះកន្ទុយ រីករាយណាស់ដែលបានស្គាល់ប្អូន ។ អរគុណដែលបាន​មកលេងផ្ទះរបស់បង ។

      Reply

  3. សួស្តីបងស្រី រីករាយដែរបានស្គាល់ ថ្ងៃមុនចូលផ្ទះខ្ញុំរកសម្លរប្រហើរ ចឹងថ្ងៃនេះខ្ញុំមកលេងផ្ទះ បងម្តងហើយ មើលថាតើមានអ្វីទទួលខ្ញុំខ្លះណ៎? អាគិគិៗៗៗ

    Reply

  4. ថ្ងៃនេះបងរកបន្លែស្លប្រហើរអត់បាន ដល់អញ្ចឹងទៅក៏ចិញ្រាំ្ចប្រហុកជាមួយក្រសាំងហើយ​ខ្ចប់ជាមួយស្លឹករមៀតកំពុងតែអាំង​ជិតបានញ៉ាំហើយ ចូលមកណា៎អូន ! ប្រហែលជាឈ្ងុយ​ដល់​​ផ្ទះក្បែរហ្នឹងខ្លាំងហើយមើលទៅ​ ទើបផ្កាយចុះមកដល់ដីបាន។ ​

    Reply

    • មែនហើយ ឈ្ងុយឡើងឈ្ងប់ម៉ងបង តែហៅចឹង អត់ដឹងផ្ទះនៅម្តុំណាផង?

      Reply

  5. សួស្តីបងស្រី មកលេងមួយសន្ទុះហើ្យ អត់ឃើញមានទឹកញ៉ាំសោះ! សុំមួយកែវមក! ខិខិ

    Reply

    • Posted by Somada on February 26, 2011 at 6:09 am

      អីយ៉ា នៅសុខៗសុំមួយកែវ នៅមិននៅចង់ឈឺខ្លួនទទេៗ ។​ និយាយលេងទេណ៎ា ទៅចាក់ញ៉ាំខ្លួនឯងទៅ ទឹកនៅក្នុងក្អមក្បែរនោះឯង ។សុខសប្បាយទេក្មេងពាល ?

      Reply

  6. ស្មានតែស្គាល់ផ្ទះហើយតើនែក ?​ ផ្ទះបងនៅជិតផ្ទះរបស់ផ្កាយសួគ៌នឹងណ៎ា មើលគ្នា​ឃើញ​សោះ ។ ចាំយូរពេកអត់ឃើញមក ឈ្ងុយពេកទ្រាំមិនបាន​ញ៉ាំ​មុន​ហើយ​ណ៎ា ! ចាំថ្ងៃក្រោយ​ពេលផ្កាយសួគ៌មកលេង កុំភ្លេចទិញម្ហូបមកផង ចាំបងធ្វើឲ្យញ៉ាំ ។

    Reply

    • អូចឹងហេ? ស្មានតែបងចង់ប្រាប់ថាផ្កាយទិញម្ហូបមក ចាំបងជួយញ៉ាំ អាគិគិៗៗ

      Reply

  7. ហេតុអីបានជាផ្កាយដឹងចិត្តបងមេះ ។ ម៉ាក់ឲ្យញ៉ាំអីគេបានឆ្លាតម៉េះកូននេះ ?

    Reply

    • ចា៎ ស្រីៗដឹងចិត្តស្រីដូចគ្នាចឹងហើយ អាគិគិៗៗ ញ៉ាំដូចបងដែរនឹងណា៎ មិនមានអីខុស​គ្នាហេ តែទាស់ត្រង់ថាលូវបងកូន២ហើយ តែផ្កាយរកមិនទាន់បាន១ហេ ធ្វើម៉េចហូវ?

      Reply

  8. ខ្ញុំក៍សុំរាប់អានផង អរគុណដែលទៅខំមេននៅប្លក់ខ្ញុំ

    Reply

    • Posted by Somada on February 26, 2011 at 6:10 am

      អរគុណលោកបណ្ឌិត ដែលឆ្លៀតពេលមកលេង ។ សុខភាពល្អណា៎ា !

      Reply

  9. អោនមកចាំបងខ្សិប ! បើប្រាប់បងថាជាស្រីតាំងពីដំបូងមក ប្រហែលជាមិននៅដល់ឥឡូវ​ទេមើលទៅ ? ព្រោះគ្រាន់តែគេឃើញបបូរមាត់ផ្កាយ​ ប្រុសៗក្នុង​ wordpress លង់គ្រប់​ៗគ្នា ។​តែឥឡូវអត់ទេ គេរត់អស់ហើយ ព្រោះបងប្រកាសប្រាប់គេអស់ហើយថាផ្កាយសួគ៌ជា… ។ អាណិតដល់ហើយហ្ន៎ !​

    Reply

  10. មិនអីទេ ចាំបងជួយឃោសនាឲ្យម្តងទៀត ។ ពេលរកបានហើយ តែកុំភ្លេចបង​ណ៎ា !

    Reply

    • យ៉ាស់ មែនក៏អី? បងអ្នកនិយាយហេណា៎? ឲ្យតែបានសម្រេច ផ្កាយមិនភ្លេចបងហេ ធានាថាផាតធីម៉ាចាស់ដៃម៉ង អាគិគិៗៗៗ

      Reply

      • បានបងចាំ អាផាតធីម៉ាចាស់ដៃផស់ផ្កាយណា៎

      • ចា៎បង តែលូវសំខាន់ បងឯងរកឲ្យបានឲ្យផ្កាយសិនមក 😛

      • ចង់បានអាបែបម៉េចដែរផ្កាយ នៅទិនេះសម្បូរអាប្រភេទទី ៣ណាស់​ទាំងស្រីទាំងប្រុសហ្មង ។

      • ហូ ផ្កាយអត់ចង់បានហេ ផ្កាយស្រី ចឹងស្រលាញ់ប្រុសពេញលក្ខណៈ មិនមែនប្រុសក្លែង​ក្លាយហេ

      • បើមិនចាប់អារម្មណ៍ចឹងល្អហើយ មានលោកសម្ជស្សមួយដាក់ឌឺម៉ងហើយ សាកពិចារណាមើល ៗ

  11. សួស្តីលោកបណ្ឌិត និង ក្មេងពាលអរគុណណាស់ដែលបានចូលមកលេង ។ សូមអញ្ជើញក្មេង​ពាល ​និង ​លោកបណ្ឌិតញ៉ាំទឹក​ ញ៉ាំបាយជាមួយខ្ញុំទេ​ ? ថ្ងៃនេះខ្ញុំស្លម្ជូរ​ត្រឡាចស្លឹកអំពិលណ៎ា ។

    Reply

  12. Posted by enana88 on February 24, 2011 at 8:10 am

    ជម្រាបសួរបង! ចូលខ្លួនស្ងាត់ៗចឹងសមតែពិន័យទេនៀក!

    Reply

  13. អុញ! ចង់ពិន័យបងរឿងអីទៅ enana88 ?
    សួស្តី ប្អូនដែលឆ្លៀតមកលេងផ្ទះរបស់បង ។ ញ៉ាំទឹកទេ ? ថ្ងៃនេះមានទឹកភ្លៀងទទួល​ ព្រោះភ្លៀងកក់ខែយប់មិញ ។ មោះញ៉ាំបាយជុំគ្នាណ៎ា !

    Reply

    • Posted by enana88 on February 24, 2011 at 9:37 am

      ពិន័យម៉ាកែវ ហិហិ, ម៉េចនៅស្រុកញ៉ុមអត់ភ្លៀងចឹងបង?​អរគុណសម្រាប់ការ​ហៅញ៉ាំ​បាយយកគួរព្រោះដឹងថាចូលញ៉ាំអត់បានហើយនៅហៅឌឺទៀត!

      Reply

  14. Posted by kh2kh on February 24, 2011 at 9:54 am

    ជំរាប​សួរ លោក​ស្រី

    ខ្ញុំ​ក៏​ជា​អ្នក​ភូមិថ្មី​ដែរ។

    ថ្ងៃ​នេះ​ វា​កំពុង​ធ្លាក់ទឹក​កក​ទៀត​ហើយ។​ ស្រុក​ខ្ញុំ​មិន​ទាន់​ឈប់​រងា​ទេ។​
    ខ្ញុំ​ត្រជាក់​ដៃ​ ត្រជាក់​ជើង អញ្ចឹង​ដើរ​លេង​កំសាន្ត​​ក្នុង​ស្រុក​អោយ​បាន​កក់​ក្តៅ​បន្តិច។

    រីករាយ​បាន​រាប់អាន​សុធា។

    ដោយ​សេចក្តី​គោរព​​រាប់អាន

    Reply

  15. ពិន័យម៉ាកែវម៉េចទៅ ! បងខ្លាចចូលអេងពេទ្យណាស់ ដឹងអត់ ! បងហៅញ៉ាំបាយមែនទែនណា មិនមែនឌឺទេ ! នៅអាឡៃអឹមអៀន ៗ ហ្នឹងហើយ!!! តិចហុតទឹកសម្លលេងអាឡូវ ។

    Reply

    • Posted by enana88 on February 25, 2011 at 12:29 am

      ប្រាប់លេខផ្ទះម៉ោចឹង បើមិនទៅច្បាស់ជាមិនមែនអេណាទេ!

      Reply

  16. សួស្តី លោកkh2kh ! អរគុណដែលបានមកលេងផ្ទះខ្ញុំ ។ ពិតជាសប្បាយហើយមើលទៅ មានទឹកកកលេងបែបហ្នឹង ! ដឹងអង្កាល់បានទៅលេងកន្លែងមានទឹកកកធ្លាក់អញ្ចឹងទេ !!! សីតុណ្ហភាពនៅទីនោះប៉ុន្មានដែរលោកkh2kh ?

    Reply

    • Posted by kh2kh on February 24, 2011 at 2:34 pm

      សីតុណ្ហភាព​ពី​-៦​អង្សា​ពេល​យប់​ទៅ​២​អង្សា​ពេល​ថ្ងៃ។ សីតុណ្ហភាព​ជា​ការ​ម្យ៉ាង​ទេ​ កុំ​អោយ​តែ​វា​សើម​។ ការ​សើម​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ត្រជាក់​យ៉ាង​ខ្លាំង​បាទ។

      តើ​សុធា​នៅ​ស្រុក​ណា​បាទ?

      ដោយ​សេចក្តី​គោរព​​រាប់អាន ពី ​ខ្មែរ​ទៅ​ខ្មែរ

      Reply

  17. បើត្រជាក់អញ្ចឹងខ្ញុំទ្រាំមិនបានទេមើលទៅ ព្រោះខ្ញុំជាអ្នកចាញ់ត្រជាក់ ។ ត្រឹមតែសីតុណ្ហភាព​១៥-១៦អង្សាខ្ញុំទ្រាំមិនចង់បានទៅហើយ តែបើបានទៅលេងទីនោះម្តងប្រហែលជាសប្បាយ​ហើយមើលទៅ ។ មានបងប្អូនខ្មែរយើងនៅក្បែរកន្លែងលោកស្នាក់នៅច្រើនទេ ? ឯខ្ញុំនៅក្បែរ ៗ ស្រុកយើងនេះឯង ។

    Reply

  18. Posted by kh2kh on February 24, 2011 at 5:28 pm

    នៅ​ភូមិ​ខ្ញុំ​មាន​តែ​ខ្មែរ​ពីរ​នាក់​ទេ។
    ទឹក​កក​សរ​ស្គុស​គ្រប់​លើ​ធម្មជាតិ​ធ្វើ​អោយ​ទេសភាព​ស្អាត​មើល​អស្ចារ្យ​មែន។
    ស្រុក​នេះ​មាន​ភ្នំ​ច្រើន ភ្នំ​ក៏​​សរ​ស្គុស​ដែរ​។ ឥឡូវ​នេះ​ចំ​ពេល​វ៉ាកង​កូន​សិស្ស ពួក​វា​កំពុង​តែ​សប្បាយ​ទៅ​លេង​ស្គី ប៉ុន្តែ​ដល់​ពេល​​ល្ងាច​ចូលផ្ទះ ពួក​វា​ហត់​អត់​កំលាំង​ចង់ងាប់​។
    ​លេង​ស្គី ប្រាកដ ជា​សប្បាយ​មែន!

    Reply

  19. តើលោកkh2khចេះលេងស្គីដែរឬទេ ? ស្តាប់ទៅគួរឲ្យសប្បាយដល់ហើយ ។

    Reply

    • Posted by kh2kh on February 25, 2011 at 3:06 pm

      ជំរាប​សួរ សុធា

      បាទ​ខ្ញុំ​ចេះ​លេង​ស្គី​ដែរ។
      ខ្ញុំ​ប្រយ័ត្ន​ណាស់​ពេល​ទៅ​លេង​ស្គី​ ព្រោះ​ខ្ញុំ​ខ្លាច​បុក​គេ​ ឬ​ ខ្លាច​គេ​មក​បុក។
      នៅ​លើ​ផ្លូវ​លេង​ស្គី ធម្មតា​មាន​មនុស្ស​ច្រើន។ ជួន​កាល​មាន​គ្រោះ​ថ្នាក់​ បាក់​ដៃ​ បាក់​ជើង ដោយ​សារ​មាន​អ្នក​មិន​ចេះ​ជិះ​ និង​ អ្នក​ក្លាហាន​ពេក។
      លេង​ស្គី ​សប្បាយ​មែន : ពី​ព្រឹក​ដល់​ល្ងាច គឺ ជិះ​កញ្ចប់​ពី​ជើង​ភ្នំ​ទៅ​កំពូល​ភ្នំ ហើយ​ចុះ​មក​វិញ លើ​ស្គី​រអិល​លើ​​​ផ្លូវ​​ស្គី ហើយ​មាន​ ​​​ផ្លូវ​​ស្គី យ៉ាង​ច្រើន​ទៀត។

      សូម​សុធា និង គ្រួសារ ជួប តែ​សេចក្តី សុខ​សប្បាយ។

      ជំ​រាប លា​ សុធា លើក​ ក្រោយ មក​លេង​​ទៀត។

      Reply

      • អរគុណលោកkh2kh សង្ឃឹមថានឹងមានឱកាសបានទៅលេង ជាពិសេសចង់លេងជិះស្គីលើទឹកកក ។

  20. enana88 ផ្ទះបងនៅក្បែរអេណាតើ ! គាត់តែដើរចេញបន្តិចដល់់បាត់ហើយ ធ្វើពើអញ្ចឹងកើត​ហ្ន៎ !!!

    Reply

  21. រីករាយ​បាន​ស្គាល់!
    អូយ​សូម​បី​តែ​ផ្កាយ​សួហ៍​ក​ស្គាល់​បង​មុន​ខ្ញុំ​ដែរ​
    សូម​ហៅ​បង​ទៅ​ចុះ​តាម​មើល​មុខ​មាត់​ប្រហែល​ជា​ប្អូន​ខ្ញុំ​ផង​ក៍​មិន​ដឹង តែ​ហៅ​បង​នោះ​ត្រង់​ថា​មាន​បុត្រ​ ឯ​ខ្ញុំ​នៅ​ម្នាក់​ឯក​ទេ​ចឹង​សុំ​ធ្វើ​ប្អូន​ទៅ​កុំ​អោយ​គេ​ថា​ខ្ញុំ​ចាស់​រក​សង្សា​អត់​បាន​:D

    Reply

  22. សួស្តី!អរគុណ​ប្អូនប្រុស ដែលមកលេងផ្ទះបង ។
    ហៅបងអញ្ចឹង​មិនមែនឃើញបងឃោសនា​ប្អូនស្រី​ផ្កាយសួគ៌ផស់បងទេដឹង ?

    Reply

  23. Posted by វ៉ាន់ ចំរើន on February 25, 2011 at 3:25 pm

    ជំរាបសួស្តិ៍បង ! រីករាយណាស់ដែលបានស្គាល់គ្នានៅទីនេះ តើបងនៅណាដែរបច្ចុប្បន្ន ?

    Reply

  24. សួស្តីលោកចំរើន សុខសប្បាយជាទេ ?​ អរគុណដែលឆ្លៀតចូលមកលេង បងនៅក្បែរស្រុក​យើងនឹងឯង ស្រុកដែលកំពុងមានបញ្ហាជាមួយស្រុកយើងនោះអី ។​

    Reply

    • Posted by កំសាន្តថ្ងៃនេះ on February 26, 2011 at 12:00 pm

      នៅស្រុកថៃមែនទេបង !? យ៉ាងម៉េចដែរនៅទីនោះ មានការសំដែងឲឃើញពីការ ស្អប់ខ្ពើម ឬ គុំគួនខ្មែរដែរទេ ពីសំណាក់ប្រជាជនថៃ..?

      Reply

  25. ច៎ាស ! មែនហើយ នៅកន្លែងដែលបងរស់នៅនេះ គ្មានបញ្ហាបែបនេះទេ ។ ទាំងនៅកន្លែងធ្វើការ ឬ ស្នាក់នៅយើងរាប់អានគ្នាប្រៀបដូចជាបងប្អូន ហើយមានតែអ្នកដែលឲ្យកម្លាំងចិត្ត ជា​ពិសេសនៅ​ពេល​ដែល​កំពុងប្រយុទ្ធគ្នាថា បញ្ហារបស់អ្នកធំទុកឲ្យអ្នកធំដោះស្រាយទៅ​ចំណែកយើងមកធ្វើការ​គិតតែ​ពី​ធ្វើការទៅ​ កុំទៅរវល់នឹងរឿងនយោបាយអី ទុកឲ្យអ្នក​ធំដោះ​ស្រាយ​ទៅ ។ មនុស្សថៃ ឬ ខ្មែរដូចតែគ្នាទេលោកចំរើនគឺមានមនុស្សល្អ និង មនុស្សអាក្រក់ ឬ​ ប្រៀបប្រដូច​នឹង​សុភាសិតខ្មែរថា បងប្អូនក៏ដោយតែមិនរាប់គ្នាប្រៀបដូចជាសាច់ដទៃអញ្ចឹង ហើយបើរាប់អ្នកដទៃស្និតទៅក៏ប្រៀបដូចជាបងប្អូនបង្កើតដែរ។

    Reply

    • Posted by វ៉ាន់ ចំរើន on February 26, 2011 at 1:57 pm

      ល្អណាស់បង ! ប្អូនសូមចូលរួមត្រេកអរ ចំពោះបងប្អូនខ្មែរយើង ដែលរស់នៅ និងប្រកបការងារ នៅក្នុងប្រទេសថៃទាំងអស់ផង ពិសេសជូនពរបង និងក្រុមគ្រួសារ មានសេចក្តីសុខ និងសុភមង្គលជានិច្ចនិរន្តរ៍ ណាបង..!

      Reply

      • អរគុណខ្លាំងណាស់លោកចម្រើន ម៉េចបានលោកចម្រើនប្តូរកាយមកជាគីៗ អញ្ចឹង?

  26. ភូមិវើដប្រេសសូមស្វាគមន៍ 😀

    Reply

    • អរគុណដែលស្វាគមន៍បង កុំអីពិតជាអង្គុយ អេងយំមិនខាន គិៗៗៗៗ

      Reply

  27. សួស្តីបង! បងប្រុសនៅអត់? សុំផ្តោះផ្តងវាចារមួយ! ហេហេ
    ស្វាគមន៍ដែល​មក​ទិញដីសង់ផ្ទះនៅភូមិ​នេះ!

    Reply

  28. សួស្តីលោកឧត្តម អរគុណដែលមកលេងផ្ទះបង បងប្រុសអត់នៅទេ ។ មករកបងប្រុស ឬ បង​​ស្រីឲ្យប្រាកដនែក ! ពិបាកណាស់លោកឧត្តមអើយ​ទម្រាំតែសន្សំលុយ​ទិញបានម៉ាដុំ ៗ ជា​ពិសេស​អាម្តុំក្បែរផ្ទះលោកឧត្តមហ្នឹងថ្លៃដល់ហើយអត់លុយទិញ ទើបមកទិញនៅចុងភូមិវិញទៅ ។ ឧស្សាហ៍មកលេងបងផងណ៎ា !

    Reply

    • ក្បែរផ្ទះញុមថ្លៃមែនហើយ ព្រោះក្បែផ្សារ! ញុមក៏ជួលដីគេរកស៊ីដែរ! 😀

      Reply

      • កាក់កបទេលោកឧត្តម បើកាក់កបខ្ញុំទៅដែរក្រែងលោរួចថ្លៃសាលាកូន ។ ហើយចុះជំពាក់គេខែ​មុនសងគេអស់នៅ ?

      • អស់ហើយ! 😀

      • សង្ស័យតែខ្លាចខ្ញុំទៅដណ្តើមម៉ូយហើយមើលទៅ ? មិនអីទេចាំថ្ងៃណាទំនេរទៅលួចមើលខ្លួនឯងវិញ ។

  29. រីករាយដែលបានស្គាល់ 🙂

    Reply

  30. ចា៎ស ខ្ញុំក៏អញ្ចឹងដែរ អរគុណដែលបានមកលេងផ្ទះ ។

    Reply

  31. សួស្ដី somada!
    រីករាយដែលបានស្គាល់់។

    Reply

    • សួស្តីលោកសម្បត្តិ រីករាយណាស់ដែលបានចូលមកលេងផ្ទះខ្ញុំ ។ ស្វាគមន៍ជានិច្ច !

      Reply

  32. រីករាយដោយបានស្គាល់ ។ សូមរាប់អានផងបាទ!!! ហើយសូមរាប់រកខ្ញុំវិញផង ។

    អរគុណបាទ

    Reply

  33. ច៎ាសរីករាយណាស់ដែលបានស្គាល់ ។ អារាប់អាននោះដូចជាមិនអីទេ ដល់អារាប់រកនោះដូចជា​ពិបាកបន្តិច ព្រោះមិនដឹងទៅរកឯណា ?

    Reply

  34. ឆួឆ្តីបងស្រី! រីករាយដែលបានស្គាល់! មានស្លឹកឬស្សីអោយផេនដាញ៉ាំអត់?

    Reply

    • ឆ្លឹកអាឆីមានតើ តែមិនដឹងថាផេនដាញ៉ាំបានអត់ ? សុទ្ធតែឆ្លឹកចាស់ៗ អត់មានអាឆ្លឹកខ្ចីទេ ព្រោះអត់ដែលបានស្រោចទឹក ហើយភ្លៀងក៏អត់ធ្លាក់ទៀត ។

      Reply

  35. បើជ្រុល ឆ ទៅហើយ ឲ្យ ឆទាំងអស់ទៅ៖
    ឆួឆ្តីបងឆ្រី! រីករាយដែលបានឆ្គាល់! មានឆ្លឹកឬឆ្ឆីអោយផេនដាញ៉ាំអត់ ?
    ពេលណាទើបគេដឹកទៅស្រុកចិន ផេនដា មួយនេះ? នៅស្រុកខ្មែរមានតែព្រនង់អាសី អត់មានស្លឹកអាសីឲ្យផេនដាទេ ។ អេ ទៅផ្ទះខ្ញុំទៅ នៅទីនោះសុទ្ធតែវាលស្រែ តែអត់អាសីទេ ។

    សូមទោសដែលវាលស្រែកាត់មុខកាត់មាត់ម្ចាស់ផ្ទះហើយ ។

    Reply

    • ផេនដាចង់រស់នៅទឹកដីសុវណ្ណភូមិ ដូច្នេះអត់ចង់ទៅវិញទេ! ហិហិ ឥលូវផេនដាចេះញ៉ាំបាយហើយ​ មិនបាច់ស្លឹកឬស្សីទេ! ហិហិ

      Reply

      • ភ័យខ្លួនហើយមែនទេ ខ្លាចគេចាប់ទៅវិញទោះអត់ស្លឹកឬស្សីក៏ទ្រាំញ៉ាបាយជំនួស ឬមួយ ផេនដាលង់ស្នេហ៍កូនក្រមុំអ្នកណាគេហើយមើលទៅ ទើបមិនចង់ទៅវិញអញ្ចឹង ។

      • ចេះតែយកការពិតមកនិយាយលេងហើយបង! ហិហិ

  36. មិនអីវាលស្រែឲ្យតែបញ្ចុះបញ្ចូលផេនដាបាន នាំទៅចុះណ៎ា !

    Reply

  37. ហាយ! ខ្ញុំសុំលេងចូលផង

    Reply

    • ស្វាគមន៍ជានិច្ច រីករាយណាស់ដេលបានមកលេងផ្ទះខ្ញុំ ថ្ងៃនេះមានពាក់អាវមកអត់លោកបុរិន្ទ ?

      Reply

      • អាត្មាគ្រងស្បង់ជីវមកណាញូម
        លើកក្រោយឈប់ហៅអាត្មាថាលោកទៀតទៅ ព្រោះអាត្មាមិនទាន់ទៅបួសនៅឡើយទេ

  38. អញ្ចឹងហៅម៉េចទៅ ? អាត្មាមិនទាន់បួសនៅឡើយ មានន័យម៉េចទៅ ?​​ គួរតែឲ្យខ្ញុំហៅថា បង ឬ អូន ទៅហ្ន៎ ?

    Reply

  39. មិនមែនមានន័យថាអញ្ចឹងទេ ។ ពេលនេះសុំហៅថាប្អូនបុរិន្ទហើយណ៎ា ។

    Reply

  40. ប្អូនថ្លៃម៉េចទៅបើបងអត់មានប្អូនស្រីផងហ្នឹង ។ អូ ! ភ្លេចមានតើ គឺប្អូនស្រីក្នុងឹ wordpress មែនទេ ?

    Reply

  41. សួរស្តី បង :D! នៅផ្ទះទេហ្នឹង ! សុំចូលលេងផង :D!

    Reply

  42. Posted by ឌីយ៉ា on March 16, 2011 at 9:14 pm

    ស្វាមីបងជាមនុស្សល្អខ្លាំងណាស់

    Reply

    • អរគុណលោកឌីយ៉ាដែលបានចូលមកលេង លោកឌីយ៉ាធ្លាប់ស្គាល់គាត់ដែរមែនទេ ?

      Reply

      • Posted by ឌីយ៉ា on March 21, 2011 at 4:39 pm

        អត់មានសំណាងទាន់បានស្គាល់ស្វាមីបងទេ គ្រាន់តែអាននូវអ្វីដែលបងសរសេរថា​គាត់ជួយបងបង្កើតវើតប្រេស ក៏ដឹងដែរ​ថា​គាត់​ជា​មនុស្ស​ដែល​ល្អ! ហិហិ

      • អរគុណណាស់ប្អូនប្រុស បងគិតថាឌីយ៉ា ពិតជាធ្លាប់បានអាន​វេប​សាយ ឬ វើតប្រេសរបស់​គាត់ គ្រាន់តែឌីយ៉ាមិនស្គាល់តែប៉ុណ្ណោះ​ ។

  43. សូមស្គាល់ផង ។​

    Reply

  44. រីករាយណាស់ដែលបានស្គាល់ អញ្ជើញអង្គុយលេងសិនទៅ ខ្ញុំទៅរកទឹកមកជូន ។

    Reply

  45. ប្តូរផ្ទះហេហបង? ចឹង​បាន​ជា​អត់​សូវឃើញ! ហេសហេសហេស

    Reply

  46. មានប្តូរឯណា ផ្ទះដដែលតើ គ្រាន់តែលាបថ្នាំកែកុនវាបន្តិច លើករាសីព្រោះជិតចូលឆ្នាំថ្មី ។​ មកពីក្មេងស្រែចូលតែផ្ទះក្បែរហ្នឹង ព្រោះម្ចាស់ផ្ទះគេសម្បូរអីញ៉ាំ ដល់មកផ្ទះបងអត់​សូវ​សម្បូរ​ចំណីទេដឹង ។ និយាយលេងទេណា កាលពីក្មេងស្រែមក​លើកមុននោះ មិន​ទា​ន់​បានរៀបចំឲ្យស្រួលបួល​ ឥឡូវនេះ​មានកន្លែងទទួលភ្ញៀវ​ហើយ​ណា៎ ។

    Reply

    • មកដល់ផ្ទះបង មាន​ត្រីផ្ទក់! ជិះម៉ូតូឌុបម៉ោ អត់​បាន​ទិញ​អី​ម៉ោ​ផ្ញើរ​រ៉េ​បង!

      Reply

      • អញ្ចឹងទេហី បងស្មានតែបានត្រួយអំពិលយកមកឲ្យបងស្លម្ជូរហើយតើនែក ។

  47. បង បើក្មេងស្រែអត់បានទិញម្ជូរមកយើងអាំងត្រីផ្ទក់បង ជាមួយប៉េងប៉ោះអាំងចាក់ទឹកត្រីដាក់ស្លឹកខ្ទឹមក៏បានដែរ។ ចាំគាត់ទៅទិញវិញក្រែងហួសម៉ោងឆ្ងាញ់បាយណាបង។

    Reply

    • ហ្នឹង! ញ៉ុមសុំញ៉ាំដែរ! ធ្វើអោយហើយរ៉ូវ នឹងអាល​បាន​ទៅស្រែមើលគោវិញ!

      Reply

      • ម៉េចក៏គិតតែថ្ងៃនេះ ម៉េចមិនគិតថ្ងៃស្អែកខ្លះផង ។ ខ្ញុំគិតបែបចៅចាក់ស្មុកវិញ៖ យកត្រីហ្នឹងទៅចិញ្ចឹម យូរទៅវានឹងពង វាញាស់កូន…។ តទៅកូនត្រីធំ ពេលនោះហៅបងប្អូនវើតប្រេសទាំងអស់មកជប់លៀងអាហារត្រីផ្ទក់ ។ គិតចឹងល្អទេ ?

      • ពិតជាគំនិតល្អមែនលោកខ្មែរលីង ។ ចាំវាញាស់បានកូន កូនវាធំចាំជុំគ្នា​ឲ្យសប្បាយម្តង

      • Posted by Somada on March 23, 2011 at 3:21 pm

        អរគុណ lykane ដែលជួយផ្តល់យោបល់ ចំណែកក្មេងស្រែក៏អរគុណដែរ​ ដែលមកជួយ​ញ៉ាំ ។ ពិសេសមែនប្អូនប្រុសម្នាក់នេះឲ្យតែថាមានកន្លែងញ៉ាំចូលចិត្តតាហ្មង ។

  48. ជំរាបសួរ បងស្រី !

    នេះ សុខសប្បាយទេ បង ?

    ប្អូន សូមអរគុណ ជាអនេក ដែលបានឈាងទៅលេង ប្អូន ដល់ផ្ទះ ..

    សូមអរគុណ ណា បង !

    Reply

    • សួស្តីប្អូនប្រុស បងសុខសប្បាយទេ ។ អរគុណដែលមករកផ្ទះបងឃើញ ។

      Reply

      • បាទ បងស្រី !

        មិនថ្វីទេណា បង !​ ប្អូន​ទំនេរ​ ចេះតែ មកសួរសុខទុក្ខ បង បានតែប៉ុណ្ណឹង !

        សូមឲ្យបងទទួលបានសុខភាពល្អ ណា បង !

        ពី ប្អូនប្រុស ពិសិដ្ឋ ..

  49. សួស្តីចៅស្រី ! ប្លុកនេះគួរឲ្យចាប់អារម្មណ៏ខ្លាំងណាស់។ បើមានការចង់ទៅផ្សារតេរកតាស៊ីក្លូ

    រ៉ូវ ចាំតាឌុបទៅផ្សារ ប៉ុន្តែកុំភ្លេច Money money ទើបមាន honey 🙂

    Reply

    • ច៎ាស សួស្តីលោកតា ឲ្យតេរកម៉េចទៅ បើចៅមិនស្គាល់លេខទូរស័ព្ទផងហ្នឹង ។ អរគុណតាស៊ីក្លូដែល​ឆ្លៀតពេលមកលេង ។

      Reply

  50. Posted by ramana on April 8, 2011 at 10:11 pm

    ជម្រាប​សួរ​បងស្រី​ ង៉ៃ​មុន​ទៅ​លេង​ផ្ទះ​ខ្ញុំ​ ង៉ៃនេះ​ខ្ញុំ​មកលេង​ម្តង​ ជូនពរ​ឆ្នាថ្មី​!

    Reply

  51. អ៊ី​យ៉ូ​… សួស្តី​បង​ស្រី​^^ ប្លុក​បង​បង្កើត​យូរ​ហើយ​តែ​ខ្ញុំ​មិន​ដែល​ប្រទះ​ភ្នែក​ឃើញ​សោះ​ អរគុណ​សម្រាប់​ការ​ចូល​ទៅ​លេង​ផ្ទះ​ខ្ញុំ​ កុំ​អី​មិន​បាន​ស្គាល់​ប្លុក​ដ៏​មាន​ប្រយោជន៏​មួយ​នេះ​ទេ​ 😀 អាន​អត្ថបទ​បង​បី​បួន​អំ​បាញ់​មិញ​ ឃើញ​ថា​សុទ្ធ​​តែ​មាន​ប្រយោជន៍ រីឯ​ការ​សរសេរ​ក៏​សុទ្ធ​តែ​​​​មាន​អំណះ​អំណាង​និង​ចំណេះ​ដឹង​ល្អ​ៗ​ផង​ដែរ​ 🙂 ពិត​ជា​រីក​រាយ​ដែល​បាន​ស្គាល់​ ^^ ហ៊ី​ៗ…

    Reply

    • សួស្តីប្អូនស្រី រីករាយណាស់ដែលបានមកដល់ផ្ទះបង ។ អរគុណដែលបានមកលេង ។ យ៉ាងម៉េចដែរនៅស្រុកគេនឹកផ្ទះទេ ?

      Reply

  52. សូមអរគុណ ម្ចាស់ផ្ទះដែលបានចូលលេងប្លកខ្ញុំនិងការជូនពរឆ្នាំថ្មីផង ។

    សួស្ដី​ឆ្នាំថ្មី ចំពោះអ្នកវិញដែរ !

    Reply

    • ច៎ាស!សួស្តី រីករាយណាស់ដែលបានស្គាល់ ។ អរគុណដែលបានលោកចូលមកលេង ។

      Reply

  53. I want to post quick hello and want to say appriciate for this good article. AYk4cEksQw67FY

    Reply

  54. សួស្តីបង​ស្រី! រីករាយ​ដែល​បាន​ស្គាល់!
    ជម្រាប​សួរ​បង​ប្រុស​ផង។
    សង្ឃឹម​ថា បង​ទាំងពីរ​សុខសប្បាយ​ទាំងអស់​គ្នា។

    Reply

    • សួស្តីប្អូនប្រុស ក្រុមគ្រួសារបងសុខសប្បាយធម្មតាទេ អរគុណ ។

      Reply

  55. សូរស្តីបងស្រី! តើបងសុខសប្បាយទេ? ស្រីតូច សប្បាយរីករាយណាស់ពេលដែលបានឃើញវត្តមាន​​បងនៅលើប្លក់របស់ប្អូន។

    Reply

  56. សួស្តីប្អូនស្រី​ រីករាយណស់ដែលមករកផ្ទះបងឃើញ ។ ស្វាគមន៍ជានិច្ចណា !

    Reply

  57. Posted by isharemyworld on May 2, 2011 at 8:59 pm

    សួស្តីបងស្រី! អរគុណចំពោះការរាប់អាន!

    Reply

    • សួស្តីប្អូនប្រុស ស្វាគមន៍ការមកដល់ផ្ទះបង ។

      Reply

  58. Posted by ភារម្យ on May 3, 2011 at 9:59 am

    ម្ចាស់ផ្ទះប្រហែលជាបងខ្ញុំហើយ ចឹងសូមហៅបងស្រីចុះ សួស្តីបងស្រី បងស្រីសុខសប្បាយទេ?

    Reply

    • សួស្តី ប្អូនប្រុស ។ ស្វាគមន៍ដែលបានមកដល់ផ្ទះបង អង្គុយលេងសិនទៅណា៎។

      Reply

  59. បងស្រី!!!!!!!!!!
    រីករាយដែលបានស្គាល់ សុំរាប់អានផង

    Reply

    • ស្វាគមន៍ជានិច្ច ! រីករាយណាស់ដែលបានស្គាល់ ។

      Reply

  60. ជំរាបសួរបងស្រី!
    រីករាយដែលបានស្គាល់បងស្រី តើបងស្រីសុខសប្បាយយ៉ាងណាដែរ?
    បងស្រីសរសេរអត្ថបទប្លក់បានល្អណាស់ដែរតើនៀក! ខ្ញុំនឹងឧស្សាហ៍
    ចូលមកមើលថាបងស្រីមានអាប់ដេតអ្វីថ្មីទៀតដែរអត់ជាដើម។
    សូមឲ្យបងស្រីមានសុខភាពល្អនិងមានសុភមង្គលក្នុងគ្រួសារ។

    Reply

    • សួស្តីប្អូន ស្វាគមន៍ដែលបានមកដល់ប្លករបស់បង ។ សូមអរគុណចំពោះពាក្យជូនពររបស់ប្អូន ហើយក៏សូមឲ្យ​ប្អូនមាន​សុខ​ភាព​ល្អ និង ជួបតែសំណាងល្អក្នុងជីវិតជានិច្ច ។

      Reply

  61. Posted by kanhasunny on May 12, 2011 at 9:15 pm

    សួស្តីបង! រីករាយដែលបានស្គាល់។ 🙂

    Reply

  62. សូស្តីបងស្រី!! ថ្ងៃមុនទៅលេងផ្ទះខ្ញុំសប្បាយអត់? ស្តាយណាស់ពេលហ្នឹងអត់បានអោយបងពិសាទឹក។

    Reply

    • ច៎ាស សួស្តី​ប្អូនស្រី ! ផ្ទះប្អូនពិតជាស្អាតណាស់​ ។ អរគុណដែលបានមកលេងផ្ទះបង សម្រាកបន្តិចសិនទៅណា បងទៅរកទឹកដូងខ្ចី ត្រជាក់​ៗ មកឲ្យញ៉ាំ ឲ្យមានកម្លាំងចាំបន្តដំណើរទៅមុខទៀត ។

      Reply

  63. អូយបងសម្តិផ្អែមបែបនេះមិនចាំបាច់ទៅរកទឹកដូងអីទេ។ គ្រាន់តែបងនិយាយបែបនេះខ្ញុំមានកម្លាំងព្រឹសតែម្តង!!! ហិហិ

    Reply

  64. អរគុណដែលបានសរសើរ (កុំសរសើរខ្លាំងពេកប្អូនស្រីអៀនណាស់​) ។

    Reply

  65. សួរស្ដីបង! ញ៉ុមមកលេងវិញហើយ។ ផ្ទះបងស្អាតម៉េស?

    Reply

  66. អរគុណដែលបានសរសើរ រីករាយណាស់ដែលមករកផ្ទះបងឃើញ ។

    Reply

  67. សួស្ដីបងស្រី រីករាយណាស់ដែលបានស្គាល់!

    Reply

    • ច៎ាស សួស្តី រីករាយណាស់ដែលបានស្គាល់ ។ អ្នកភូមិwordpress​សូមស្វាគមន៍ ។

      Reply

  68. សួស្ដីបងស្រី 🙂 រីករាយណាស់ដែលបានចូលមកលេងផ្ទះរបស់បង!

    Reply

  69. ស្វាគមន៍ ប្អូនប្រុស !

    Reply

  70. Posted by ខ្ញុំចែករំលែក on July 4, 2011 at 8:24 pm

    ជម្រាបសួរ​បងស្រី!

    Reply

    • ច៎ាស សួស្តីប្អូនប្រុស សុខសប្បាយជាទេ ? អរគុណដែលបានមកលេងផ្ទះបង ។

      Reply

  71. Posted by ក្រេហ្ស៊ី on August 8, 2011 at 3:14 pm

    សួស្ដី! ខ្ញុំ ក្រេហ្ស៊ី! រីករាយ​ណាស់​ដែល​បាន​ស្គាល់! សូម​ទោស​ផង​ណា​ដែល​ថ្ងៃ​នេះ​មិន​បាន​ទៅ​ជួយ​សម្អាត​បរិស្ថាន​នៅ​ក្បែរ​ផ្ទះ Somada ។

    Reply

  72. សួរស្ដីបង! ខានចូលលេងបងយូរហើយ! បងសុខសប្បាយអត់?

    Reply

  73. ច៎ាស សុខសប្បាយទេ អរគុណ ។ ចុះខាងហ្នឹងសុខទុក្ខម៉េចដែរ ?

    Reply

  74. ញ៉ុមសុខធម្មតាទេបង។ គ្រាន់តែអត់សូវសប្បាយ។

    Reply

  75. មិនសូវសប្បាយមិនអីទេ ខ្លាចតែអត់លុយចាយតើ បានពិបាក គិៗៗៗៗៗៗៗៗៗៗៗៗ

    Reply

  76. អត់សប្បាយដោយសារអត់លុយនឹងហើយបងអើយ! មិនដឹងធ្វើម៉េចទេ, ចាំមានឳកាសចាំទៅរកកន្លែងខ្លាញ់, ឥឡូវមានតែទ្រាំនៅកន្លែងប្រេងម៉ាស៊ីនសិនទេបងអើយ។

    Reply

  77. ចាំរកកន្លែងខ្លាញ់បានហៅបងទៅផងណា​ !

    Reply

  78. ខ្លាញ់អីដែរបង?

    Reply

  79. ខ្លាញ់ គេសំដៅទៅលើលុយទេដឹង ព្រោះម្នាក់​ៗ ត្រូវការខ្លាំងណាស់កន្លែងនេះ លឺថាទម្រាំតែ​បាន​កន្លែងអង្គុយមួយ ​ៗ ឲ្យគេចង់អស់ពីខ្លួនហើយ ។

    Reply

  80. អីយ៉ា ខានចូលលេងយូរ ដូចជាកាក់កបដល់ហើយ ភ្ញៀវចូលឲ្យរដឹកម៉ងហើយ 😆

    Reply

  81. អរគុណដែលឆ្លៀតចូលមកលេង បាត់មុខបាត់មាត់ឲ្យឈឹងតែហ្មងហើយហ្ន៎ ! យ៉ាងម៉េចដែរ​សុខសប្បាយជាទេ ?

    Reply

  82. បងក៏សុខសប្បាយដែរ អរគុណច្រើន ។

    Reply

  83. អត់អីទេបង… សុខសប្បាយធម្មតាទេបងស្រី… ផ្ទះសម្បែងក៏មិនអីដែរបង។

    Reply

  84. សួស្តី​ម្តង​ទៀត​ខ្ញុំ​រវល​ទៅ​តាម​ខេត្ត​អត់​ដែល​បាន​បើក​ប្លក​អី​ទេ​នឹក​បង​ពេក​ក៍​ចូល​មក​លេង​តែ​ម្តង​ទៅ ។

    Reply

  85. ស្វាគមន៍ជាលើកទី២ យ៉ាងម៉េចដែរសុខសប្បាយជាទេ ?

    Reply

  86. ចេះ​ថៃ​ហើយ​ ចេះ​អង់គ្លេស​ និង​ចេះ​ខ្មែរ​ទៀត​សុំ​សរសើរ​ហើយ

    Reply

  87. អរគុណហើយ សុខសប្បាយជាទេ ម៉េចបានជាមិនប្រាប់មួយម៉ាត់សោះអញ្ចឹង ! ស្មាន​តែលាចាក​ពិភព​វើដប្រេសហើយតើ ?​

    Reply

    • បាទ​សុខ​សប្បាយ​ជា​ធម្មតា​ទេ! មិន​លា​ចាក​ទេ គ្រាន់​តែ​មិន​មាន​ពេល​មក​លេង ​ ។ តែ​ហាក់​ដូច​ជា​ចំឡែក​ចិត្ត ។ ឯ ពាក្យ ៖ « ស្វាគមន៍​ជា​លើក​ទី​២ យ៉ាង​ម៉េច​ដែរ​សុខ​សប្បាយ​ជា​ទេ? » ខ្ញុំ​ទើប​ឃើញ​នៅ​ពេល​នេះ​ទេ​សុំ​ទោស​ណា​បង!

      Reply

  88. ច៎ាស មិនអីទេ ។ បងពិតជារីករាយមែន​ទែន​ដែលឃើញវត្តមានរបស់សម្ផស្សនៅទីនេះ​ !

    Reply

  89. សួស្តីបងស្រី! រីករាយណាស់ដែលបានស្គាលបងស្រី ខ្ញុំទើបតែបង្កើតវើតប្រសបានតែប៉ុន្មានអាទិត្យប៉ុនោះ។ មិនសូវមានគេស្គាស់ប៉ុន្មានទេ! សូមអនុញ្ញាតិ អោយក្លាយជាអ្នកភូមិរបស់បងផងណា៎!

    Reply

  90. សួស្តីប្អូនប្រុស​​! អ្នកភូមិវើតប្រេសសូមស្វាគមន៍ ! មុខមាត់ស្អាតបាតណាស់តើ ហេតុ​អី​បានជាដាក់​ឈ្មោះ​ខ្លួនឯងថា មនុស្សចម្លែកទៅវិញ ?

    Reply

  91. សួស្តីបង!

    Reply

  92. ចាស សួស្តីរីករាយណាស់ដែលបានស្គាល់

    Reply

  93. ជំរាបសួរបង សុខសប្បាយទេ?

    Reply

  94. សួស្តីប្អូនប្រុស បងសុខសប្បាយទេ អរគុណច្រើន ។ ពិតជាពូកែមែនរកផ្ទះបងឃើញ ។

    Reply

    • ពូកែអីបងប៉ុណ្ណឹង ចូលមកផ្ទះបងឯងហើយធ្វើអោយខ្ញុំអាចរៀនសូត្រពីបទពិសោធន៍របស់បងច្រើនណាស់

      Reply

      • អរគុណច្រើនប្អូនប្រុស ផ្ទះអ្នកភូមិវើដប្រេសគ្រប់ផ្ទះ គឺប្រៀបដូចជាបណ្ណាល័យ​ដែលផ្តល់នូវបទពិសោធន៍ប្លែក ៗ គ្នា​ក្នុងជីវិតរបស់អ្នកភូមិយើងនាគ្រប់ទិសទី ក្នុង​ពិភពលោក។ ដូច្នោះអ្នកដែល​ចូលមកកាន់ភូមិ​នេះ ហើយពិតជាជក់ចិត្ត​មិនខានទេ ។

      • តាមពិតទៅកាលពីមុនអត់ស្គាល់ភូមិហ្នឹងទេ ខ្ញុំទើបតែចាប់
        ផ្តើមបានតែ២ខែនេះឯង សង្ឃឹមថាញ៉ុមអាចរៀនសូត្រពីបងបានខ្លះ

  95. ទំពាំងស្នងឬស្សី ប្លក​ប្អូនទើបនឹងបង្កើតមែនតែសម្បូរអត្ថបទអាន ហើយ​ក៏ជាកន្លែង​សម្រាប់​រំលែកបទពិសោធន៍ដល់អ្នកដែលមិនធ្លាប់បានទៅកូរ៉េ ជាពិសេសគឺបងចាប់អារម្មណ៍​នឹងពាក្យ​របស់ប្អូន​ទៅលើអត្ថបទ​មួយគឺទិញ Appleនោះអី បងពេញចិត្តត្រង់​ថា “ណាមួយ​មុន​នឹង ទិញក៏បាននិយាយជាមួយម្តាយខ្ញុំរួចហើយដែរ” បងគិតថាបើម្តាយ​ឌី​បានអាន​គាត់ពិតជារំភើបជាមិនខានទេ ហើយ​សម្រាប់បងគឺចូលចិត្តក្មេង ៗ ដែល​មុននឹងធ្វើអី្វ មួយនោះ​ពិភាក្សាជាមួយចាស់ទុំ ។​

    Reply

  96. Hi Bong Sothea, my name is Mesa, and I am working for Loy9. In our website there is a section called guest blogger, where we invite blogger to share idea in short writing about different topic 🙂 It would be great if you can join. My e-mail is lang.mesa@kh.bbcmediaaction.org
    I hope you can drop me an email with your contact 🙂 Thank Bong

    Reply

  97. ជុំ​រាប​សួរ​បង! សូម​ជួយ​ផ្ដល់​យោ​បល់​ផង http://pooreman1.wordpress.com

    Reply

  98. ច៎ាស​សួស្តីអូន រីករាយ និង ស្វាគមន៍ជានិច្ច ។

    Reply

  99. ចុះបាត់ខ្លួន​ទៅណាបាត់ហើយ បានជាឃើញ​តែក្បាលអញ្ចឹង ? នេះហេងហើយ​ដែលខ្ញុំ​ចេះ​បើក​មើលពេកថ្ងៃ បើយប់​វិញ​ខ្ញុំពិតជាស្រែកផ្អើលគេមិនខាន ។
    សួស្តីរីករាយណាស់​ដែល​បាន​មកដល់ផ្ទះ​ខ្ញុំ ។

    Reply

  100. ខ្លួនផ្ញើទុកនៅធនាគារបាត់ហើយ ! ចុះភ័យអីយ៉ាងនេះ អញ្ចឹងក៏ស្រែកឲ្យផ្អើលគេដែរ ? មកនៅភូមិនេះ ៨ឆ្នាំហើយ ចេះតែដើរសួរសុខទុក្ខចឹងហើយ ក្រែងបានជាប់ជាមេភូមិ 😀 😀 រីករាយដែលផ្ទះនេះអត់ចាក់សោ !!! អាចទៅលេងផ្ទះខ្ញុំវិញបាន មាន២ល្វែង⁣ឯណោះ ដើម្បីគាំទ្រឲ្យជាប់ជាមេភូមិ ចូលមក⁣ http://puthtannbona.wordpress.com/ ដើម្បីជជែកពីបច្ចេកវិទ្យាចូលមក⁣ http://clc4u.wordpress.com/

    Reply

  101. មិនឱ្យភ័យម៉េច បើស្មានតែអាប កូនគេពុងតែព្រលឹង​តិចផង ។ អរគុណ​ដែល​បាន​គូរប្លង់ផ្ទះ​ឱ្យស្រួលរក ។ មិនបាច់ភ័យទេ ចាំតែទទួល​ទៅ ។

    Reply

  102. ជំរាបសួរម្ចាស់ផ្ទះ… ស្រេក​ទឹក​ណាស់… សុំទឹក​ត្រជាក់​ អា​ធុន​ញាំដល់​ណា ត្រជាក់​ដល់​ហ្នុង​ ១កែវ​មក​… បន្ទាប់​មក ខ្ញុំ​​នឹង​សុំ​ដើរ​មើល​ផ្ទះ​មួយ​ជុំសិន ព្រោះ​ដូច​ជា​សំបូរ​រឿង​ប្លែកៗ អាន​ណាស់… 😀

    Reply

  103. ជម្រាបសួរលោកពូ ទឹក​មាននៅក្នុង​ក្អ​ម​ខាង​មុខផ្ទះ​នោះហើយ ចំណែក​អារឿងត្រជាក់​ឬ មិនត្រជាក់នោះ​ខ្ញុំ​មិនដឹងទេ ព្រោះផ្ទះ​ខ្ញុំ​មិនញ៉ាំទឹកកកទេ ព្រោះ​ឲ្យតែញ៉ាំហើយ​ចេះ​តែ​ផ្តាសាយ និង រលាកបំពង់ក ។ សូមអញ្ជើញលោក​ពូ​ដើរ​មើល​តាមសប្បាយ ផ្ទះ​ខ្ញុំអត់​មានឆ្កែទេ ។ សូមស្វាគមន៍លោកពូដែល​បានមកដល់ផ្ទះខ្ញុំ ។

    Reply

  104. សួស្តី! មកក្រោយគេ សុំទឹកមួយកែវមក?

    Reply

  105. ច៎ាសសួស្តី រីករាយណាស់​ដែលបាន​មក​ដល់ទីនេះ ម្ចាស់ផ្ទះ​សូមស្វាគមន៍ ។ អង្គុយលេងសិនទៅ​ចាំខ្ញុំទៅយកទឹកមកជូន ។

    Reply

  106. หนูจะมาขอแสดงความคิดเห็นเกี่ยวกับบทความต่าง

    Reply

    • ยินดีค่ะ

      Reply

      • បានចូលទៅមើលតាំងពីព្រឹកម្តងហើយ ឃើញតែអក្សរសម្លប្រហើរ រួចគ្រឿងផ្សំ ចាំមើលង៉ៃណាកូនក្រៅខោបងបកដាក់អក្សរខ្មែរចាំចូលទៅភ្លក្សសម្លម្តងទៀត។

        ច្រឡំម៉ាទំហឹងបែបនេះ ខ្មាសគេណាស់ខ្ញុំ ។
        សូមផ្ញើសេចក្តីគោរពរាប់អានពីចម្ងាយចំពោះ ឆនីដា ផង។
        ខ្មាសគេណាស់លោកអើយ!!!
        ឆនីដា ចាស។ កុំនិយាយថាជួយ ណែនាំ/តម្រែតម្រង់ អីរឿងភាសាខ្មែរហ្នឹង ព្រោះថាប្រៀបដូចកុកបង្រៀនទាឱ្យចេះរកត្រីដូច្នេះឯង។

      • កុកបង្រៀនទា ឬ ទាបង្រៀនកុក ?

    • ចង់ដឹងម៉ាក់កូនគេនិយាយថាម៉េចដល់ហើយនេះ!

      Reply

      • สวัสดีค่ะน้า​កល្យាណ​ หนูไม่ใส่หนูสาวของอาจารย์สุเธียค่ะ
        หนูเป็นนิสิตเรียนเขมรที่สามหาสารคามค่ะ และช่วยแนะนำภาษาเขมรหนูด้วยนะค่ะ

      • Look like I am a foreigner that need a translator right now.
        មើលចុះ បើមីងចេះអានម៉ាតួអក្សរ មីងចេះតែ រ៉ាប់ចាំណាំ មួយហ្នឹងទេ។ 😀 😀 😀

        តែក្មួយមីងគ្រាន់បើ ចេះកូពីឈ្មោះមីងដាក់មកវិញ
        អត់ដឹងម៉ែកូនគេនិយាយអីជាមួយគ្នាដដែល ហើយក៏អត់ដឹងថាគេនិយាយអីមកមីងដែរ។

      • http://chnida.wordpress.com/ ឆនីដា គឺជាកូនស្រី​របស់​បងម្នាក់ទៀត (និសិ្សត​ថៃ រៀន​បរិញ្ញាប័ត្រភាសាខ្មែរ) ។ សុំខ្លួនធ្វើជាអ្នកបកប្រែមួយសិន តែមិនដឹង​ស៊ីលុយ​បានអត់ទេនេះ
        ១. គឺគាត់(ឆនីដា) មកសូម​ចូលរួម​បញ្ចេញយោបល់ក្នុង​អត្ថបទ
        ២. ជម្រាបសួរ​មីង​កល្យាណ ខ្ញុំមិនមែន​ជាកូនស្រីរបស់​អ្នកគ្រូសុធាទេ ខ្ញុំគឺជានិស្សិត​រៀន​ភាសា​ខ្មែរ​នៅសាកល​វិទ្យាល័យ​មហាសារខាម ។ សូមអ្នកមីង​ជួយ​ឱ្យ​ណែនាំ(ឱ្យ​យោបល់)ពីភាសាខ្មែរ​ដល់​នាង​ខ្ញុំផង​ចា៎ស ។

    • កុក បង្រៀន ទា ក៏មិនកើត ព្រោះខ្លួនរកស៊ីតែទឹករាក់ៗ ចំណែកទាវិញគេចេះហែល គេរកស៊ីខាងទឹកជ្រៅ ។ តែមិនដឹងខាងណាបង្រៀនខាងណាទេ! ព្រោះអត់ចេះនិយាយ ភាសារបស់គ្នារៀងៗខ្លួន។ ឱ្យយល់យ៉ាងម៉េចទៅ បើ លី កល្យាណ អត់ចេះថៃម៉ាប៉ឹកផងនោះ ហើយអ្នកខាងនោះ ក៏មុខជាចេះខ្មែរមិនសូវស្ទាត់ទេបានជាសរសេរថៃមកវិញ។ ឯវំ៕

      Reply

      • អ្នកខាងណេះនិយាយបាន តែរឿង​សរសេរ​ទាល់តែរង់ចាំមើលទាំងអស់គ្នា ។ ម្តាយរបស់ឆនីដាជាខ្មែរចំណែក​ប៉ារបស់គេជាថៃ ។ ឯព៌តមានលម្អិត​រង់ចាំម្ចាស់គេមកបកស្រាយ​ដោយ​ខ្លួនឯងទៅចុះ ឯវំដែរហើយ ។

      • ភ្លេចគិតថ្លៃបកប្រែឱ្យអ្នកសុំខ្លួនមកបក។ បងហ្អា៎ស្អែកខ្ញុំអញ្ជើញទៅហូបបង្គាឆៅជ្រលក់ទឹកត្រីកោះកុង។មកកុំខានណាបង ខ្ញុំអញ្ជើញត្រឹមត្រូវតាមច្បាប់ហើយ។

      • Posted by ដាវី on February 1, 2013 at 2:16 am

        ស្ដាយដែរខ្ញុំទើបតែឃើញ ហួសដឺឡេបាត់ កុំអី​សុំ​ខ្លួន​ទៅជំនួសបងសុធា​បាត់ហើយ :mrgreen:

      • 😦 អ្ហូយ សុំទោសឆ្លើយចាកប្រធានបទ។ តាមពិតអត់បានមើលឱ្យច្បាស់គេសុំមក ញ៉ាំបង្គាឆៅទេតើ! ចៃដន់អីពិតជាហួសពេលមែន ព្រោះខ្ញុំអញ្ជើញបងសុធាមកយប់ម្សិលមិញ ឯដាវីមកឃើញម៉ោងពីរព្រឹកទៅហើយ គួរឱ្យស្តាយហ្ន៎ តែមិនអីទេ គង់មានលើកក្រោយទៀតមិនខាន។

      • មែនហើយ​ ឱដាវីទៅជំនួសសិន ។ ទៅជំនួសបានអត់ម្ចាស់អូន ?

      • ខ្ជិលយកអ្នកបកដែលនៅធ្វើការអីដល់ម៉ោងពីរម៉ោងបីរំលង អាធ្រាត្រណាស់ ខ្លាចពេលគេឃើញគេថាខ្ញុំនឹងប្រើដាវីដល់ ថ្នាក់ស្គមសល់តែឆ្អឹង ខុសច្បាប់ទៀត។ 😀

      • ហើយចុះនៅអីក៏យប់ ៗ ម្ល៉េះ ? បងស៊ូជាមួយមិនបានទេ សុំចាញ់ហើយ ។ សង្ស័យតែនៅកើបលុយទេដឹង ។

      • Posted by ដាវី on February 1, 2013 at 5:56 pm

        សរុបទៅ​អត់នៅតែ​អត់តាដែល​ខ្ញុំ 😐
        @បងកល្យាណ៖ មិនមែនមកពី​ខ្ញុំ​ស្គមទេ មកពី​បងកល្យាណ​ថ្លោស​ពេកហ្នឹងណា៎ ហិសហិស 😉
        @បងសុធា៖ មិនចង់នៅ​ដល់​ថ្មើរហ្នឹងដែរហ្នឹង​បង តែយូរម្ដងៗ​ជ្រុលពេល ព្រោះនៅ​ខ្សោយ ​ថាម​មេនិចមិន 😀 ម្យ៉ាង​មកពី​ខ្ញុំ​ជាមនុស្ស​ចូលចិត្ត​ធ្វើការ​នៅពេល​យប់​ព្រោះ​វាស្ងាត់ ត្រជាក់ ធ្វើឱ្យ​អារម្មណ៍​មូល។

  107. ឌឺនោះមហាសែនឌឺ គង់តែមានឱកាសសងសឹកទេ ។ អរគុណហើយ តែបង​ដូចជាមិន​សូវ​ឃ្លានទេ ព្រោះកំពុង​តែសម្រកទំងន់(អង្គុយលេបទឹកមាត់ក្អឹកៗៗហើយ) ។

    Reply

    • តែអត់មកស្អែក ខ្ញុំទុកថាបង មិនផ្តល់កិត្តិយសដល់ខ្ញុំហើយ។ ចឹងក៏ចឹងចុះ ខ្ញុំនឹងហូបជំនួស ហើយផ្ញើតាម វើតប្រេសជូនតាមក្រោយ។ (មូលហ្មង)

      Reply

  108. បើមើលឃើញប្រយោគនេះតាំងពីយប់ ប្រហែលជាព្រឹក​នេះទៅដល់​បាត់ទៅហើយ តែចៃដន្យ​អីទើបតែឃើញ ។ ពួយម៉ាអស់ដៃទៅចុះ ឱ្យមូល​ដូចដំឡូង​តែហ្មងទៅ ។

    Reply

    • ខ្លាឃ្មុំនៅតែជាខ្លាឃ្មុំដដែលទេ គ្រាន់តែបន្ថែមពាក្យថា កន្ធាត់ នៅជាប់ពីក្រោយទៀតប៉ុណ្ណោះ ង៉ាសៗៗៗ
      អូនញ៉ាំជំនួសហើយនៅមិនសុខចិត្តទៀតឬម្ចាស់បង?

      Reply

      • សុខចិត្តហើយ ។ តែស្រណោះពាក្យ​ថ្ងៃមុនដល់ហើយ ខំត្អូញ​ត្អែរ​ប្រាប់​ថា បងប្អូន​គេមក​ឃើញ​ស្រែក​ថា ឡើងគីឡូ ស្រាប់តែមានអ្នកមកផ្ទាន់ថា “ចាស់ហើយ​បងហើយ មានតែទៅមុខ គ្មាន​ផ្លូវបកក្រោយទេ” ដល់គេឆ្លើយអញ្ចឹងអត់ដឹង​ថាម៉េចដែរ ។ ឥឡូវ​មានតែពួយម៉ាអស់ដៃទេ លែងគិត​ហើយ ឡើងអីឡើង​ទៅ ឱ្យ​តែឆ្អែតទៅបានហើយ ។

  109. Posted by ដាវី on February 1, 2013 at 2:25 am

    ជម្រាបសួរបង។ លើកនេះសុំមកផ្ទះ​បង​ជាផ្លូវការ​ម្ដង ព្រោះរាល់ដងលួចអើតតែ​តាម​កៀន​របង និង​ចូលផ្លូវកាត់​តាមទ្វារក្រោយ។ តែចាប់ពី​ពេលនេះ​ទៅ គឺ​សុំបង្ហាញខ្លួនជា​ផ្លូវការ​ហើយ​ណា៎​​បង 🙂

    Reply

    • ស្វាគមន៍ជានិច្ចដាវី ចូលតាមណាក៏បានដែរ ឱ្យ​តែបានមកដល់​ មើលរកទឹកក្តៅទឹកត្រជាក់ខ្លួន​ឯងទៅណា ។​ ភ្ញៀវចេញចូលញឹក​អញ្ចឹងពិតជាដឹងកន្លែងទុកនំចំណីមិនខានទេ ។

      Reply

      • Posted by ដាវី on February 1, 2013 at 5:58 pm

        អរគុណណាស់បងដែល​ទទួលដោយ​ភាពកក់ក្ដៅ​ និងស្និទ្ធស្នាល​យ៉ាងនេះ 🙂

  110. Posted by ដាវី on February 1, 2013 at 2:36 am

    អូ!បងយិយចឹង​ខ្ញុំសុំ​សួរមួយ ឆ្ងល់យូរហើយ។ ពាក្យ «อาจารย์» ប្រែថា ​«គ្រូ» ដែរឬមិនមែន? ព្រោះ​គ្រូ​ខ្ញុំធ្លាប់​ប្រាប់ថា​ពាក្យហ្នឹង​ប្រែថា «អាចារ្យ» ឯពាក្យ «គ្រូ» គឺ «ครู»។ កាលណោះ​ខ្ញុំ​មិន​ទាន់​ជឿ​គាត់ប៉ុន្មាន​ទេ ព្រោះ​ធ្លាប់​លួច​ចូល​ផ្ទះ​បងនៅ​មុខសៀវភៅ(:mrgreen:) ឃើញ​មានប្រើ​ពាក្យហ្នឹង។

    Reply

  111. ពាក្យ ครู គឺសំដៅទៅលើគ្រូ​ដែលបង្រៀន​ថ្នាក់ចំណេះទូទៅ ពីថ្នាក់បឋម ដល់បាក់ឌុប ។ ចំណែក อาจารย์ វិញសំដៅ​ទៅលើ​គ្រូដែល​បង្រៀនថ្នាក់មហាវិទ្យាល័យ ។

    Reply

    • Posted by ដាវី on February 1, 2013 at 6:13 pm

      អូ!យល់ហើយបង ขอบคุณนะค่ะ 😀 អ៊‍ីចឹង ฉันเป็นครู และพี่สาวเป็นอาจารย์ 😀

      Reply

  112. Posted by Chansanith Um on April 13, 2016 at 8:07 pm

    សួស្ដី! សុំ​ស្គាល់​ផង​បង! ប្លក់​ពិត​ជា​ល្អ​មែន! 🙂

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: