តើបេក្ខជនណា​​បាន​ជ័យលាភី ?

សៀវភៅអាស៊ាន គឺជាសៀវភៅ​ដែល​ខ្ញុំ​បានជួប​នៅក្នុង​ហាងលក់សៀវភៅគ្រប់ហាងទាំងអស់ នៅក្នុង​ប្រទេសថៃ ព្រោះបញ្ហាអាស៊ាន​ជាបញ្ហាក្តៅគគុក​មួយនៅក្នុង​ប្រព័ន្ធ​អប់រំ​របស់គេ ។នៅ ក្នុងសៀវភៅ​នោះគេនិយាយពីរៀបរាប់ពីលក្ខណៈភូមិសាស្រ្ត របបនយោបាយ ព្រមទាំងទំនៀមទម្លាប់​ប្រពៃណី​របស់ ប្រទេស​ដែលជាសមាជិក​ទាំង​ដប់ ។ ថ្ងៃមុន​បានលើក​យក​បង្ហញ​ម្តងរួចហើយ ពីសម្លៀកបំពាក់ដែល​ថៃ ឲ្យ​និស្សិត ឬ សិស្សស្លៀកពាក់​តំណាង​ឲ្យប្រទេសខ្មែរ យើងនោះ ដូច្នេះ​ថ្ងៃនេះ​សូមបង្ហាញពីកំហុសឆ្គង​មួយទៀត​ក្នុង​ការផ្សព្វផ្សាយ​ពីទំនៀមទម្លាប់​ប្រពៃណី​ក្នុងការរស់នៅ​​ គឺត្រង់ចំណុច​នៃ​ម្ហូបអាហាររបស់​ខ្មែរ ។ ក្នុង​សៀវភៅ​នោះគេ​បាន​សរសេរថា មុខ​ម្ហូប​ប្រចាំប្រទេសខ្មែរយើងគឺ “អាម៉ុក” តើអ្វីដែលគេ លើកឡើងនេះ​ត្រឹមត្រូវ​ដែរ ឬ​ទេ ?​ ត្រង់ចំណុចនេះ​សូម​អ្នកភូមិ​យើងមេត្តាផ្តល់ជាយោបល់ផង ។

តើអាម៉ុកជាអ្វីទៅ ?​ បើមានគេមកសួរ​ខ្ញុំពីរឿងនេះ​ ខ្ញុំពិតជាគ្មានចម្លើយឲ្យគេ​នោះទេ ព្រោះ​តាំង​ពីតូច ដល់ធំ​ប៉ុណ្ណេះ​ខ្ញុំសូមប្រាប់ថា ខ្ញុំធ្លាប់ញ៉ាំ​តែពីរដងគត់ ។ បើដូច្នេះ​តើ​អាម៉ុក​អាច​ជា​ម្ហូប​ដែល​តំណាង​ឲ្យ ប្រទេសខ្មែរ​បានដែរឬទេ ? ក្នុង​ខណៈ​ដែល​ខ្ញុំជាកូនខ្មែរ​ម្នាក់ដែរ​នេះ កម្រនឹង​ធ្វើញ៉ាំ​ដូច្នេះ ឬ មួយខ្ញុំជា មនុស្សខុសគេ ហើយ​បងប្អូន​ខ្មែរ​ដទៃទៀតជាងដប់បួនលាននាក់​គាត់តែងតែធ្វើម្ហូប​មួយមុខ នេះ ទទួល ទានជាប្រចាំដែរ ?

សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំគិតថា មុខម្ហូប​ដែល​ជាម្ហូប​តំណាងឲ្យ​ប្រទេសខ្មែរយើង​បានគឺមាន សម្លកកូរ សម្ល ម្ជូរ និង សម្លប្រហើរ ។ ក្នុងមុខម្ហូបទាំង​បីនេះ កម្រ​មានគ្រួសារ​ណាមួយ​ក្នុង​ប្រទេស​ខ្មែរយើង គាត់ បដិសេធថា “អាទិត្យនេះ​គាត់​មិនទាន់​បានទទួលទានមុខម្ហូប​ណាមួយ​ក្នុង​ចំណោម​មុខម្ហូបទាំង បី នេះ ណាស់” ។​ហើយមុខម្ហូប​ដែលទទួលទាន​ញឹកញាប់ជាង​គេ​បំផុត​នោះគឺសម្លម្ជូរ ។ ហេតុអ្វី​បានជាខ្ញុំ ហ៊ាន អះអាង​ថា មុខម្ហូបទាំងបីខាងលើ​ជាម្ហូប​តំណាងឲ្យ​ប្រទេសខ្មែរ ព្រោះ​វាមានលក្ខៈពិសេសរបស់វា​គឺ ប្រហុក កាលណា​បើស្លមិន​ដាក់​ប្រហុក​ទេ ម្ហូប​នោះ​ក៏មិនមានរសជាតិជាខ្មែរដែរ ។ ព្រោះធ្លាប់ឃើញ​ពួក ចិន​នៅស្រុកខ្មែរស្ល គេមិន​ដាក់​ប្រហុកទេ តែគេដាក់ទឹកត្រីជំនួសវិញ​ដូច្នេះរសជាតិទាំងពីរនេះ​ក៏ខុស គ្នា ស្រឡះ​តែចូលមាត់​ពេញ​ពោះដេកលលក់ដូចគ្នា ។ ចំណែកសម្លកកូរវិញ​ត្រូវ​មានគ្រឿងផ្សំ​មួយ​មុខ​បន្ថែមទៀតគឹអង្ករលីង​​ ។ ទាំងសម្លម្ជូរ និង សម្លកកូរនៅស្រុកថៃ​នេះខ្ញុំមិនដែល​ប្រទះភ្នែក ឬ មាន ឱកាស​បានភ្លក្សរសជាតិវាទេ ព្រោះនៅទីនេះគ្មានលក់ ហើយ​បើចង់ធ្វើញ៉ាំ វាខ្វះនេះខ្វះនោះ មិន​មាន​គ្រប់គ្រឿង ដូច្នេះ​ក៏ខិ្ជលតែម្តងទៅ ចំណែកសម្លប្រហើរ​មានស្រដៀង ៗ គ្នាខ្លះ ។

ជាចុងក្រោយ​នេះ​ ខ្ញុំតំណាង​ឲ្យកូនខ្មែរទាំងអស់​សូមឲ្យអ្នកភូមិយើងមេត្តាជួយពិចារណា​​ផង​ថា​តើគួរ លើកយកម្ហូប​មួយណា​ដែរជាម្ហូប​តំណាង​ឲ្យ​ប្រទេសកម្ពុជាយើងបាន ?​

clip_image002clip_image004clip_image006

64 responses to this post.

  1. សម្លម្ជូរត្រកួនស្រែកូនត្រីមានលាយកំពឹស បង់ម្រះពៅ បង់ម្អមលាយជីរនាងវង ឆ្ងាញ់មាំណាស់(បែបអ្នកកំពត) ឆ្ងាញ់«ស៊ុយម៉ាយ» (បែបអ្នកអំពេញ ហេហេហេ អ្នកអំពេញនិយាយអីក៏អាក្រក់ស្ដាប់ដែរ)។ កាលខ្ញុំទៅឆ្ងាយស្រុកខ្មែរជិត១អាទិត្យសោះ អ្វីដែលខ្ញុំនឹកពេលមកដល់ផ្ទះមុនគេគឺម្ជូរនេះឯង!

    Reply

    • «ភ្លេច» បង់ប្រហុកអោយចាស់ដៃ ហើយម្ជូរត្រូវអោយជូរជ្រះបន្តិច បានគេហៅថា«ឆ្ងាញ់ស៊ុយម៉ាយ» 😀 😀 :D​ បងហា៎ បើពាក្យមិនពីរោះស្ដាប់ទេ លប់ចេញក៏បានដែរ។

      Reply

    • ជីវី​ បង​ដូចជាឆ្ងល់រឿងមួយណាហេតុអ្វីបានជាអ្នកកំពតបង់ម្រះព្រៅ ហើយមានបង់ជីនាង​វង​ទៀត ? (សង្ស័យតែបងប្រុសនៅខេត្តកំពតហ្មង​មែនទេជីវី ?)
      នៅទីនេះ (ស្រុកថៃ) សម្លគេភាគច្រើនគេបង់ជីនាងវង បើនៅផ្ទះយើងវិញ​ជីនាងវង​យើងបង់​តែ​ក្នុង​​សម្លម្ជូរយួនប៉ុណ្ណោះ​ដែលមានលាយម្អម លាយជីនាងវង និង​ជីរណាផងដែរ ។ តែចំពោះ​សម្ល​ម្ជូរ​ដែល​មិនមានម្អមបង់យើងអាចយកម្រះព្រៅ​មកបង់ជំនួសបាន​។ ហើយ​បង​ក៏​សូម​​អរគុណ​ដែលចូលរួមបញ្ចេញ​មួយមាត់មួយកម្នាក់ គ្រាន់នឹងបាន​យក​ទៅតវ៉ា​ ។

      Reply

      • អ្នកកំពតមិនដឹងបង់អីទេ តែខ្ញុំចង់ថាបង់ម្រះព្រៅក៏បាន ម្អមក៏បាន ជីនាងវង(បើអត់អា២មុខមុន) ស្ទីលខ្ញុំអ្នកអំពេញសុទ្ធ។ ដែលថា«ឆ្ងាញ់មាំណាស់» ខ្ញុំចង់ថាអ្នកកំពតនិយាយបែបនេះកាលណារបស់នោះឆ្ងាញ់មែន។ ជីដូនខាងម៉ាក់ខ្ញុំទេជាអ្នកកំពតណាបង។

      • ទោះជាបងប្រុសមិនមែនអ្នកកំពត តែយ៉ាងណា​ក៏ជីវីជាប់ខ្សែអ្នកកំពតដែរឃើញទេ ទើបដឹង​ស្ទីលនិយាយរបស់អ្នកកំពត ។ និយាយពីសម្លម្ជូរវិញ ម្ជូរខ្លះ​ក៏រើសដែរជីវី គាត់ត្រូវជាមួយ​ម្អម តែយើងរកមិន​បាន​ ក៏បង់ម្រះព្រៅ​ដូច្នេះ​រសជាតិ​ក៏ចុះខ្សោយជាង​មុន​បន្តិចដែរ ។ ចេះតែថាទៅ​មិនដឹងត្រូវអត់ទេខ្ញុំ យ៉ាងណាយ៉ាងណីជួយប្រាប់​ផងជីវី។

      • ម្ជូរត្រកួនត្រួយអំពិល នេះបង់អីក៏បានដែរ តែម្ជូរដើមចេក ទាល់តែម្រះព្រៅ ម្ជូរព្រលឹត ប្រើម្អមស្រែង៉ោង ឯម្ជូរឃ្លោកឬត្រឡាច បើបានម្អមក្រៀមក៏ពីសេសម្យ៉ាងដែរ មែនទេបង?

      • មែនហើយ តែមិនដឹងថាអ្នកផ្សេងគេដូចយើងឬអត់ទេ​ ? ចំពោះសម្លម្ជូរត្រឡាចវិញ​ត្រូវតែចិត​បន្លែតាមរបៀបសម្លម្ជូរ​តែចិតខុសទំនងជាសម្លប្រហើរ​ហើយ​យក​មកស្លម្ជូរ​ នឹងធ្វើ​ឲ្យអ្នកញ៉ាំកាត់ពិន្ទុយើងអស់ជាមិនខានទេ ហើយរសជាតិ​ក៏មិនឆ្ងាញ់ដែរ (នេះ​គ្រាន់តែ​ជាទស្សនៈផ្ទាល់ខ្លួន​ប៉ុណ្ណោះ) ។

      • ថឹមថូវ បើចិត្តដូចប្រហើរ ចប់ប៉ារយ ហូបអត់ឆ្ងាញ់ទេ ទោះផ្សំគ្រឿងត្រូវក៏ដោយ (វេទិកាចុងភៅប្រចាំផ្ទះហើយយើង​២នាក់)

      • វេទិកាតុមូលមានម៉ាកអាបីនាក់ និង ម៉ាក់អាពីរនាក់ដៃគូគ្នារកគ្នាឃើញ​ណាស់​សុទ្ធតែ​ស្រី ៗ ។

      • ទើបមើលឃើញ ថាខ្ញុំសរសេរ«ចិត» ខុសហើយ។ ចំណូលចិត្តម្ហូបបង មើលទៅប្រហែលៗគ្នានឹងខ្ញុំដែរ ចឹងបាននិយាយរឿងហូប ត្រូវគ្នាម្ល៉េះ។

      • ចាំថ្ងៃណាទំនេរឲ្យជីវី និង កល្យាណធ្វើម្ហូបឲ្យញ៉ាំម្តង បងជាអ្នកភ្លក្សព្រោះ​បងពូកែខាងភ្លក្ស ។

      • អូនទទួលខុសត្រូវខាងស្ងោរពងទា!!!

      • កុំឲ្យតែឆៅទៅបានហើយ ស្ងោរកុំឲ្យឆ្អិនពេកណ៎ា យកជ័រភ្នៅ ជ្រលក់អំបិលម្រេច ។

  2. សូម៉ាដា ដាក់មុខម្ហូបបន្ថែមទៀត ដូចជាស្ងោរត្រីរ៉ស់ ឆាកង្កែប ឬ ឆាអន្ទុង ជាមួយខ្ញី ខួរគ្រឿង, ម្រះ ?, និង ខរជាដើម។ល។ អត់សូវដឹងទេ ដឹងតែញាំ ហើយគាំទ្រសម្លរបង់ម្អម ដូចភរិយា និយាយ ខាងលើ។៚…

    Reply

    • ច៎ាស អរគុណណាស់លោកពូដែលបានមកចូលរួមបញ្ចេញយោបល់​ និង បន្ថែម​មុខម្ហូប​មួយ​ចំនួនទៀតនេះ នេះសង្ស័យតែធុំក្លិនស្អុយ​ប្រហុកដល់ផ្ទះលោកពូហើយ​មែនទេ បានជាមក​ដល់លឿនដូច្នេះ នេះប្រហែលជីវី​ដាក់ប្រហុកម៉ាចាស់ដៃហើយ​មើលទៅបានជា​ផ្អើល​អ្នកភូមិអស់អញ្ចឹង ។​​ សុខសប្បាយទេលោកពូ​?

      Reply

  3. ខ្ញុំថាទឹកគ្រឿងផងដែរ ។ តែបើឲ្យរើសទាំងបីខាងលើ គឺ សម្លម្ជូរ ។

    Reply

    • ទឹកគ្រឿង​! ជាម្ហូបដែលខ្ញុំចូលចិត្ត អរគុណលោកវាលស្រែ ។ សម្លម្ជូរ ពិតជាពេញនិយមមែនហើយសម្រាប់ខ្មែរគ្រប់រូប ព្រោះពេលដែល​ត្រឡប់​ទៅផ្ទះ សម្លម្ជូរគឺជា​​ម្ហូបថ្ងៃទីមួយដែលត្រូវញ៉ាំនាពេលថ្ងៃត្រង់ផងដែរ ។

      Reply

      • ิបើឲ្យជ្រើសយកតែមួយ ខ្ញុំសូមរៀបលំដាប់ឲ្យចុះ
        ១ សម្លកកូរ ២ សម្លម្ជូរ ៣ ទឹកគ្រឿង

      • អរគុណលោកវាលស្រែ ដែលឆ្លៀតមកបន្ថែមទៀត​។

  4. ខ្ញុំចាំបានត្រឹមថា ម៉ែធ្លាប់និយាយប្រាប់ ម្ហូបដែលមានមុខនៅក្នុងពិធីធំៗគឺហ្មុក (ពាក្យត្រឹមត្រូវគឺហហ្មុក)។ ម្ហូបដែលខ្មែរនិយមគឺកកូរ។
    អត់ដឹងថាយ៉ាងម៉េចទេ បើសួរថាម្ហូបប្រចាំជាតិខ្មែរមួយណា ប្រហែលជាអ្នកអភិជន សំដៅលើហ្មុកហើយ បើមនុស្សទូទៅសំដៅលើសម្លកកូរ។
    និយាយតាមត្រង់ខ្ញុំចូលចិត្តសម្លកកូរ ព្រោះវាមិនមានក្បាច់ក្បូរច្រើនពេកដូចហ្មុក។ ហ្មុកសង្កត់ធ្ងន់លើសាច់ត្រី រសជាតិ និងក្បាច់កេវកន្ទោង ហ្មុកត្រូវខ្នួចនឹងស្លឹកញខ្ចី។

    Reply

    • នេះដូចកល្យាណនិយាយមិនខុសនោះទេ ហហ្មុកគឺជាម្ហូបអភិជន ដូច្នេះអ្នកក្រតូចតាច​មិន​ជា​មិនវាសនាបានភ្លក្សទេ ក្នុង​នោះ​មានគ្រួសារបងមួយដែរ មិនបាច់​សួរដល់​របៀបធ្វើ ឬ គ្រឿងផ្សំ​នោះទេ​ សូម្បីតែក្លិន​ក៏​មិនធ្លាប់បានហិតដែរ​ ។ កាល​ដែល​បង​លើក​មកនិយាយនេះ​ គឺចង់បាន​ម្ហូប​ដែល​ប្រជាជន​ខ្មែរទូទៅ​បានស្គាល់ និង​បានទទួលទានពេញ ៗ មាត់ទាំងអ្នកក្រទាំងអ្នក​មាន ។ បើចំពោះ​អ្នកនៅស្រែវិញ កណ្តៀតតែអង្រុត ឬ មង ត្រឡប់វិញ​ពិតជា​បានសម្ល​មួយ​មុខ​មិនខាន ព្រោះនៅវាលស្រែមានម្អម ស្រះក្បែរផ្ទះ​មានត្រកួន និង​ មានដើមអំពិល ឬ ក្រសាំង​នៅមុខផ្ទះស្រាប់ ។​​ នេះជាជីវភាពរស់នៅ​របស់ខ្មែរពិត ៗ ។

      Reply

      • ក្រមានអីទេបង គ្រាន់តែថាអ្នកណាគេមានពិធីធំដុំគេគិតដល់ហ្មុក។ ខ្ញុំក្ររកតែអង្ករហូបបាយបីពេលមិនបានផង តែខ្ញុំនៅតែសុំម៉ែធ្វើហ្មុកឱ្យញ៉ាំ ព្រោះខ្ញុំឃើញគេធ្វើក្នុងសៀវភៅណែនាំធ្វើម្ហូប ។ គ្រាន់តែមិនចូលចិត្តអ្នកដទៃ ធ្វើព្រោះហ្មុកខ្ញុំមិនដាក់សណ្តែកដី មិនដាក់ខ្ទិះ មិនផ្អែមដូចរបស់ថៃឡើយ។ ខ្ញុំខានហូបជិតម្ភៃឆ្នាំហើយតាំងពីម៉ែខូចទៅ។ ម៉ែប្រាប់ថាអ្នកដែលធ្វើហ្មុកឆ្ងាញ់ ប្រាកដណាស់គឺជាមនុស្សដែលប្រិតប្រៀង និងមានរបៀប ជាមនុស្សយកចិត្ត ទុកដាក់នឹងការងារ មិនមែនលេងធេងទេ។

        ត្រង់ថាម្ហូបធម្មតាប្រចាំថ្ងៃ មុខជាម្ជូរ ប្រហើរ ៗ ហ្នឹងហើយបង គ្មានបានទៅ ហូបអាឆ្ងាញ់រាល់ថ្ងៃទេព្រោះទ្រលាន់ នឹងអត់ប្រាក់ពេក។

        តែខ្ញុំចូលចិត្តម្ជូរណាស់ជាពិសេសម្ជូរស្រែ ព្រោះមិនមានគ្រឿង។

      • មិនមែនចង់ថាកល្យាណជាអ្នកមានទេ គឺចង់និយាយថាហហ្មុកហ្នឹង​ជាម្ហូប​ជាន់ខ្ពស់ ឬ នៅជាន់លើ ដូច្នេះអ្នកដែល​ជាជនសាមញ្ញមិនស្គាល់ទេ ។ ហើយបើតាមដឹង​អ៊ំស្រី​(ម៉ាក់ចិញ្ចឹមរបស់កល្យាណ)គាត់ធ្វើការនៅក្នុង​វាំងមែនទេ ?
        ដូចបងនិយាយខាងលើអញ្ចឹង​ជនសាមញ្ញាសូម្បីតែក្លិនក៏មិនបានស្គាល់ផង ព្រោះអាចមកពី​មិនដែលបានញ៉ាំ ឬ ធ្លាប់ញ៉ាំហើយ តែមិនដឹងពីគ្រឿងផ្សំ​ ថាមានអ្វីខ្លះ ដូច្នេះ​ក៏រសាយ ៗ ទៅរហូត​ដល់កូ្​ដល់ចៅមិនដឹងពីរបៀបធ្វើក៏អត់ញ៉ាំតែម្តងទៅ ។​

  5. សម្លទាំងបីមុខនេះ បើឱ្យខ្ញុំសម្រេចចិត្តមិនដឹងឱ្យពិន្ទុមួយណាទេព្រោះខ្ញុំចូលចិត្តទាំងបី ហើយតាមលេខរៀងដែលបងដាក់ទៀត។ តែប្រហើរទំពាំងដាក់លីងល័ក្សឱ្យឈ្ងុយបន្តិច។

    Reply

    • រូបខាងលើនោះ​អត់មានសម្លប្រហើរទំពាំងទេកល្យាណ​ ។ តែថាសម្លទំពាំងដាក់ល័ក្សលីង​ម៉េចទៅ បងអត់ដែលធ្លាប់បានញ៉ាំទេ ជួយប្រាប់ផងម្ចាស់អូន​។

      Reply

      • បងអត់ដែលប្រហើរទំពាំងដាក់ជីរលីងល័ក្សទេឬ? ផ្ទះខ្ញុំចូលចិត្តលេខមួយ។ លីងល័ក្សហ្នឹងអ្នកអំពេញហៅជីរស គឺគេយកគ្រាប់ជីរទៅបាចលើដី ពេលដុះធំស្រដៀងម្រះព្រៅ។ ក្លិនឈ្ងុយ បើដាក់ក្នុងសំឡក់ទៀតរឹតតែឆ្ងាញ់។
        និយាយពីរឿងហូបខ្ញុំមានមតិច្រើនដល់ហើយនេះ។

      • ជីនាងវងទេដឹងកល្យាណ ?

      • ណូ ទេបង!!! ដាក់នាងវងចប់ប៉ារយហើយ ។ ញ៉ាំប្រហើរ ឬសម្លក់អាចលេបមិនចូល ព្រោះក្លិននាងវងបានតែដាក់ក្តាមប្រៃខ្ញុំទេ។
        ចាំពេលមកស្រុកវិញខ្ញុំដាំដាក់កំប៉ុងទុកឱ្យបងស្ល។ ចាំមើល៍

      • ខំទៅសួរលោកគ្រូហ្គូហ្គល​រកជីលីងល័ក្សដែរ តែគាត់អត់ស្គាល់ ។​សម្លម្ជូរគេមិនដែលដាក់ជីនាងវងទេ លើកលែងតែម្ជូរវៀតណាម ។ តែឥឡូវដូចជាឃ្លាន​ក្តាមប្រៃដាក់ជីនាងវង ច្របាច់ក្រូចឆ្មារ និង ម្ទេសហិរតិច ៗ បាយកកពេលថ្ងៃរសៀល អូយ​បើបានក្តាមតែមួយ​មកក៏អស់ទាស់ដែរពេលនេះ ។

      • ណក៎ ឃ្លានក្ដាមប្រៃអីណាទៀតហើយ មានដែរបងនៅនោះ?

      • ក្នុងវចនានុក្រមមាន ខ្ញុំឥតបានមើលសរសេរខុសឱ្យបង្រុះ៖
        ឈ្មោះ​បក្សី​មួយ​ប្រភេទ​ក្នុង​ពួក​រនាល, សម្បុរ​ចម្រុះ​ក្រហម​ព័ណ៌​ល័ក្ត : រនាល​លីងល័ក្ត ។ ឈ្មោះ​ជីរ​មួយ​ប្រភេទ សម្បុរ​ដេម​និង​ស្លឹក​ស្រដៀង​នឹង​ព័ណ៌​ល័ក្ត : ជីរ​លីងល័ក្ត ។លីងល័ខ

      • អត់ដែលប្រទះភ្នែកទេជីវី

      • កល្យាណជួយដាក់រូបមកឲ្យមើលផងបានទេ ?

      • ស្អែកអូនរកគ្រាប់ជីរមកដាក់ដាំ។ ពេលចេញស្លឹកចាំថតរូបដាក់ជូនមើលកំសាន្តន្តន្ត!!!

      • យូរណាស់មើលទៅ ?

      • ង៉ាស់ង៉ាស់ង៉ាស់ ទើបតែដឹងឬបង?
        ខ្ញុំឆ្ងល់ដល់ហើយ ខំមិនតាំងពីព្រឹកម៉េចក៏មិនឃើញចឹង?

      • ចុះនៅផ្ទះ​ឯកំពង់ធំមានអត់ ?​ ចង់ឃើញឆាប់ ៗ នេះទ្រាំយូរអត់បានទេ ?

      • ផ្ទះនៅកំពង់ធំអត់មានទេព្រោះអ្នកស្រោចទឹកដំណាំមកនៅតែភ្នំអំពេញ។ ចាំមើលទៅរកផ្ទះបងប្អូនខ្ញុំ។

      • ប្រយ័ត្នរកឃើញហើយ​តែអត់យកម៉ាស៊ីនថតទៅណា ?

      • យ៉ាអាលូវអូនមានកាមេរាទូរាសាប់ណាបង! មិនច្បាស់យ៉ាងណាក៏គ្រាន់ប្រើដែរ។
        ចាំមើលទៅផ្ទះអាទិត្យនេះ អាទិត្យក្រោយនឹងផ្សាយជូនទស្សនាមិនខាន…

      • អូភ្លេចថាគេទើបតែទិញទូអាសាប់ថ្មី បងក៏ចូលចិត្តប្រើកាមារ៉ាទូរស័ព្ទដែរ ផស់បងនេះ​ អាចប្រើការបាន ហើយបងក៏ចូលចិត្តព័ណ៌វាដែរ (ព្រោះខ្ជិលកាន់កាមារ៉ា) ។

  6. អាម៉ុកម្ហូបពេញនិយមអីបង ញ៉ុមអត់ដែលបានអីម្តងផង (សម្លរកកូរលេខ១)

    Reply

    • អញ្ចឹង​ហើយបានជាបងចង់បានមតិរបស់អ្នកភូមិ​យើងនឹងណា ដូចកល្យាណ​បានលើកឡើងអញ្ចឹង ហហ្មុកជាម្ហូប​អភិជនដូច្នេះរាស្រ្តដូចជាយើង មិនស្គាល់​វា​គ្មានអីចម្លែក​នោះទេ ។ បងក៏ទើបតែស្គាល់ និង​ បានភ្លក្សពេលមកទីនេះដែរទេ ។

      Reply

      • ត្រូវៗ ណាស់បង​ អត់ដែលផងម៉េចគេថាពេញនិយម ប្រហុកថាខ្លះបង ។

      • មិនមែនគេថាពេញ​និយមទេឌី តែហហ្មុកនោះគេ​បានសរសេរចារឹកទុកក្នុង​សៀវភៅ ស្តីអាស៊ាន​ដែលគេបោះពុម្ពលក់ទូទាំង​ប្រទេសថៃថា ហហ្មុកជាម្ហូប​ប្រចាំប្រទេសកម្ពុជា ។

      • អត់ដឹងយ៉ាងម៉េចទេ បងនិងឌី សួរតាម៉ាប់ក្រែងដឹងព្រោះគាត់កំពុងស្រាវជ្រាវ​ សម្បើមណាស់ មិនដឹងថានរណាអ្នកកំណត់ថាហហ្មុកជាម្ហូបប្រចាំជាតិខ្មែរ។ ខ្ញុំធ្លាប់ដឹងថាជាតិសៀមនោះយកម្ហូបនេះទៅធ្វើ តែរសជាតិមិនដូចខ្មែរទេ។ ចាំង៉ៃណាបានទៅបាងកក ទៅភ្លក្សសម្លអ្នកវាំងសៀមម្តងមើល៍។

      • បងសុធា បានភ្លក្សហ្មុកហើយចូលចិត្តអត់បង? រសជាតិយ៉ាងណាដែរនៅឯណោះ?

      • បងអត់ចូលចិត្តទេ រសជាតិអាចចាត់ទុកថាឆ្ងាញ់អាចទទួលយកបាន គ្រាន់តែថា​បង​មិនចូលចិត្តតែប៉ុណ្ណោះឯង ។

  7. បងកល្យាណពេលណាបានទៅចាំហៅញ៉ុមផង ចង់ទៅដែរ

    Reply

    • មកថ្ងៃណាប្រាប់មុនផង នឹងអាលបានទៅភ្លក្សទាំងអស់គ្នា ។

      Reply

    • ដឹងកាលទេឌីអើយ ស្រុកជិតៗហ្នឹងដូចជាមិនត្រូវធាតុនឹងខ្ញុំសោះតែម្តង។ ប្រហែលមកពីសម្អប់នាំចិត្តឱ្យបិទមិនចង់ទៅ។

      Reply

      • គេថាស្អប់ជំពប់លើ !

      • ជំពប់មួយរួចស្រេចហើយ ស្រឡាញ់យួន។ តិចទៀតទៅជំពប់នឹងសៀមមួយទៀត ឱ្យគ្រប់សព្វតែម្តង។

      • យួនខ្មែរចិនសៀមអីក៏ដោយ​ឲ្យតែមនុស្សល្អ កុំឲ្យប៉ះចំមនុស្សអាក្រក់ទៅបានហើយ ។

      • ល្អត្រូវចិត្ត ៨០ ភាគរយ តែទាស់គេមិនត្រូវគ្នានឹងខ្ញុំ កុំអីបងបានស៊ីការញ៉ុមឆ្នាំហ្នឹងបាត់ ង៉ាស់ៗៗៗ

      • ខាងណាជាអ្នកមិនត្រូវ​ខាងគេ ឬ ខាងយើង តែបងសង្ស័យតែខាងយើងច្រើនជាង ។

      • ខាងគេទេបង ។ សាម៉ីខ្លួនគេតាមតែម៉ែ តែបងប្អូនគេ ណាមួយសាសនាក៏​ខុសគ្នាទៀត គេគោរពសាសនាកាតូលិក ខ្ញុំអត់គោរពអីទេ តែគ្រួសារខ្ញុំគោរព សាសនាព្រះពុទ្ធ។ បែបមិនមែនគូទេបង គ្រាន់តែថាទាំងគេទាំងខ្ញុំ បែកគ្នាជាង បីឆ្នាំហើយនៅតែមិនទាន់មានគូដូចគ្នា ខ្ញុំចង់ចាំគេទៀតព្រោះជាប់សន្យា។
        បែរទៅអ្នកមិនត្រូវចិត្តឯណោះវិញតាមឱ្យស្វិតដូចសង្កើចចឹង កុំតែហាមថាម៉ែមិន ពេញចិត្តកុំអីតាមទៅដល់ផ្ទះរាល់អាទិត្យមិនខានទេ។
        ខ្ញុំគួរឱ្យអាណិតណាស់មែនទេបង???

  8. អាណិតអ្នកតាមឯណោះវិញទេ ។

    Reply

    • អាណិតអ្នកគេចមិនអាណិត បងទៅអាណិតអ្នកតាម។ ហ៊ឺ!!!

      Reply

      • អាណិតធ្វើអីអ្នកគេចនោះ តែគេចង់គេច​គេរកកន្កែង​នេះ កន្លែងនោះពួនទាល់តែ​បាត់​ហ្នឹង ឯអ្នករកវិញ ដឹងតែពីរក​ព្រោះមិនដឹងថាគេពួនឯណា ?

  9. អាម៉ុករឺហ្មុកនេះ បើនៅខាងខែត្របាត្តំបងមិនចាំបាច់តែចំពោះអ្នកមានអ្នកក្រអីតេ
    គេចំហុយដើរលក់ជាកន្ទោងៗរឺកញ្ចប់ៗមានលាយស្លឹកញ៍រផង ហើយក៏មិនជាថ្លៃអី
    ជាងគុយទាវមួយចានទេ ។ បើប្រៀបទៅនឹងសម្លកកូរ ម្ជូរ ទឹកប្រហុកទឹកគ្រឿង….
    ខ្ញុំគិតថា អាម៉ុកទុកដូចសំពត់ហូលផាមួង ចំណែកកកូររឺម្ជូរទុកដូចសារ៉ុងពុម្ព
    ហើយបើគិតពីការដែលថា អ្វីដែលខ្មែរយើងបានហូបចុកនិងប្រើប្រាសគ្រប់គ្នា
    និងអ្វីដែលត្រូវជ្រើសរើសយកទៅបង្អួតបង្ហាញដល់បរទេសយកជាតំណាងដល់
    ជាតិនិងដើម្បីកិត្តិយសមុខមាត់ផងនោះ គឺគង់យល់ដូចឃើញស្រាប់មកហើយ
    គេមិនគួរយកសារុងពុម្ពនិងសម្លម្ជូរស្រែបង់ម្អម ប្រហើរទំពាំងទៅបង្ហាញគេទេ ទោះខ្មែរយើងបានហូបចុកនិងស្លៀកវាជាទូទៅរៀងរាល់ថ្ងៃហើយក៏ដោយ …នេះបើតាមតែខ្ញុំយល់ឃើញថា ។

    Reply

  10. អរគុណណាស់លោកពូ​ដែល​ជួយបញ្ចេញ​មតិ គំនិតលោក​ពូក៏ម្យ៉ាងដែរ ពូកែពន្យល់មែន អរគុណ​ម្តងទៀតចា៎ស​។

    Reply

Leave a comment