Archive for August, 2011

កាលៈមេ

នៅទីនេះភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃ ជាពិសេសពេលយប់ និង ពេលព្រឹកព្រលឹមអាកាសធាតុត្រជាក់​ ព្រម​ទាំង​​រលឹម​ស្រិច ៗបែបនេះបាន ធ្វើឲ្យជំងឺ​នឹកផ្ទះរើឡើងវិញ ជាពិសេស ​នឹកដល់ថ្ងៃភ្ជុំបិណ្ឌ ។ រដូវភ្ជុំបិណ្ឌ​តាម​ផ្ទះ​នីមួយ ៗ តែងតែ​នាំគ្នាធ្វើ​នំអន្សម នំគម នំបត់ នំជាល ជាដើម បើទោះបីជាផ្ទះខ្លះ​មិនបាន ធ្វើ ខ្លួនឯង ក៏មានបងប្អូន​នៅឯស្រុកធ្វើផ្ញើរមកឲ្យញ៉ាំដែរ ។

ថ្ងៃនេះ​សូមណែនាំនំមួយប្រភេទ ដែលមាន​គ្រឿងផ្សំ​និងរសជាតិប្រហាក់ប្រហែល​ទៅនិង​នំស្រុកយើង​នោះ​គឺ កាលៈមេ ។  កាលៈមេគឺជានំផ្អែមមួយប្រភេទ មានរសជាតិផ្អែម​ឈ្ងុយ​ឆ្ងាញ់ មានទំហំប៉ុន ៗ មេ​ជើង​​តែ​ប៉ុណ្ណោះ ។ បើប្រៀបកាលៈមេទៅ​នឹង​នំ​ស្រុក​ខ្មែរយើងវិញ​គឺ​ដូចជានំជាល​ គ្រាន់តែថា កាលៈមេ​គេ​​ប្រើ​ខ្ទិះ​ដូង​ច្រើន​ តែទុក​មិនបានយូរ​ដូចជា​នំ​ជាលនោះទេ  នំជាលយើងអាចទុកបានរាប់ខែ តែ​កាលៈមេ​​​​​​ទុក​បាន​តែបីថ្ងៃប៉ុណ្ណោះ ។

គ្រឿងផ្សំកាលៈមេមាន ម្សៅអង្ករដំណើប ស្ករស និង ខ្ទិះដូង ស្លឹកចេក (តែនៅតំបន់ខ្លះ គេមិនប្រើ​ស្លឹក​ចេក​​ទេ គេប្រើថង់ដើម្បីខ្ចប់)  ។

P7100780 1P7100783 1

 

 

វិធី​សាស្ត្រ​ដែល​ឪពុក​ម្ដាយ​ខ្មែរ​ប្រៀន​ប្រដៅ​កូន​ចៅ​នៅ​ផ្ទះ

ក្រោយពីបាន អាន/ស្តាប់អត្ថបទទាក់ទងនឹងចំណងជើងខាងលើរបស់វិទ្យុអាស៊ីសេរី ខ្ញុំគិតថាមានប្រយោជន៍សម្រាប់​ការអប់រំណែ​នាំកូន ។ ដើម្បីទទួលបាន​ព័ត៌មាន​អំពី​រឿងនេះ អអអអានតតតតត