ល្បែងសី

ខ្មែរយើងមានល្បែងប្រជាប្រិយច្រើនបែបសម្រាប់លេងកំសាន្ដក៏ដូចជាបង្កើនសតិបញ្ញានិងភាព​​រហ័សរហួន ។ សីជាល្បែងមួយប្រភេទដែលខ្មែរយើងលេងពេល​ទំនេរពីការងារ ។ អ្នកដែលល្បែងនេះភាគច្រើនជាបុរស ។ តើស្រ្ដីលេងមិនកើតឬយ៉ាងណា ? ទើបបានជាមិនសូវឃើញ​ស្ត្រិនិយមលេង ?
សព្វថ្ងៃនេះយើងមិនសូវមានឃើញគេលេងប៉ុន្មានទេ ។ កាលនៅភ្នំពេញ ពេលល្ងាច ខ្ញុំតែងឃើញគេលេងសីនៅលើរោងមួយស្ថិតនៅខាងមុខវត្ដភ្នំ ជិតនាឡិកា ។ ខ្ញុំឃើញនេះយូរដែរហើយ ប៉ុន្ដែដល់សព្វថ្ងៃនេះ មិនដឹងថាគេនៅលេងដូចមុនដែរឬទេ ? ឬរោងនោះត្រូវគេរើទៅណាបាត់ហើយក៏មិនដឹង ។

SAM_1248aaNOUVEL AN KHMER

អត្ថបទទាក់ទង៖

  1. 5Khmer
  2. ទាត់សី
  3. ល្បែងប្រជាប្រិយខ្មែរ

9 responses to this post.

  1. ស្រីខ្មែរយើងមិននិយមលេង ប្រហែលមកពីល្បែងនេះត្រូវលើកជើងទាត់សី ដែលវាហាក់ច្រងេងច្រង៉ាង មិនសូវសមរម្យសម្រាប់មនុស្សស្រី (ស្ពីកផ្លេផ្លេ អ៊ែមណតសួរ) 😀

    Reply

    • មិនមែនមិននិយមលេងម៉ាក់អាបីនាក់ គឺមកពិចាស់ ៗ ឲ្យតែគាត់ឃើញ​លើកដៃលើកជើង​ទាត់សី​នោះ គាត់មិនឲ្យលេងទេ ។ តែបង​ថាបើចេះគ្រប់មុខវាប្រសើរជាងមិនចេះ ។ ដូច្នេះបើបង​ចង់លេងសីម្តង ៗ ម៉ាក់​បង​គាត់​ឲ្យ​បង​យកក្តារឆ្នួន​មកទ្រវាយទៅវាយមក ។

      Reply

  2. ជំនាញខ្ញុំតាម៉ង 5khmer.

    Reply

  3. អីក័វែងម្ល៉េះ!

    Reply

    • បងបានសម្រួលឲ្យខ្លីវិញហើយ ។ ត្រូវចិត្ដទេ ?
      ហើយសុំក្រេឌីតភ្ជាប់ឃ្លិបទាត់សីពី 5Khmer ទុកគ្រាន់មើលទីនេះផង។

      Reply

  4. យ៉ា! ឥឡូវអាយធីកាន់តែពូកែហើយតើ

    Reply

    • Ice tea​ នេះមែនទេបុរិន្ទ ?
      អ្នកភូមិ​យើង​ឥឡូវ​ដូចជាស្ងាត់ដល់ហើយ មិន​ដឹងទៅណាអស់ទេ សូម្បី​តែប្លក់​បុរិន្ទ​ក៏ដូច​ជាស្ងាត់​ដែរ ។

      Reply

  5. ក្រឡេកមួយភ្លែតច្រឡំអានថា ល្បែងស្រី ។ ខ្ញុំចូលចិត្ដដែរតែមិនសូវចេះលេងទេ ។ ឃើញឃ្លីបខាងលើ បងទាត់បានល្អមែន សូមសរសេរ ។

    Reply

Leave a comment