រត់ជើងពីរជើងបី

កាលពីថ្ងៃទី​១៨ ធ្នូកន្លង​មកនេះនៅវិទ្យាសា្ថន​បណ្តុះបណ្តាល​វិជ្ជាជីវៈប្រាសាទមា​នរៀប​ចំពិធី​ទទួល គណៈប្រតិភូ ដែល​ចុះមកវាយ​តម្លៃ និង ផ្តល់ពិន្ទុដល់​វិទ្យាសា្ថន​ក្នុង​ការប្រកួត​ប្រជែង​ពាន​រង្វាន់ ដែលជាព្រះរាជទាន​របស់​ស្តេច ។ ម្នាក់ ៗ ត្រូវខ្វែង​ដៃខ្វែង​ជើង ស្ទើរតែគ្មានសម្រាកក្នុង​ភារកិច្ចមួយនេះ ។ ទន្ទឹម​នឹង​នោះ​ដែរគ្រូបរទេស ក៏ត្រូវ​តែហ្វឹកសិស្សដែលខ្លួន​បង្រៀន​ ដើម្បី​ទទួលសា្វគមន៍​គណៈប្រតិភូទាំង​នោះតាមភាសាដែលខ្លួន​បានបង្រៀន ។ ក្នុងនោះមានភាសាចិន ខ្មែរ អង់គ្លេស និង ថៃ ។ ម្នាក់ ៗ ព្យាយាម​បង្វឹកសិស្សរបស់ខ្លួនមួយសប្តាហ៍មុន តែ​ដោយ​ស្ថានភាព​ប្រែប្រួល​ លោកស្រីនាយិកាបានផ្លាស់ប្តូរ​គម្រោង​ដោយ​ឲ្យ​សិស្សទាំង​បួន​នាក់នោះ សមប៉ារូលថ្មី ដោយ​ប៉ារូលចាស់នោះ ម្នាក់ ៗ មិនបានបរិយាយឲ្យ​បានក្បោះក្បាយពីសាលា ។ ដោយ​ការព្យាយាមប្រឹងប្រែងរបស់សិស្ស និង មិនឲ្យ​សិស្ស​ផុតពីក្រសែភ្នែក ខ្ញុំបាន​ព្យាយាមនៅជាមួយគេពេញមួយរសៀល ដើម្បីបង្វឹកគេ ទីបំផុតលទ្ធផលនៃការព្យាយាម​របស់​គេ មានបង្ហាញ​ជូនខាងក្រោម​នេះច៎ាស

https://www.facebook.com/somada.vsthea