កៅអីទំនើប

កាលពីមុននៅលើឡានក្រុងស្រុកយើង​ឃើញ​មាន​ដាក់​កៅអី​ជ័រ បន្ថែម​គឺនៅពេល​ណា​ដែលមាន​មនុស្ស ឡើង​តាមផ្លូវ ហើយគ្មានកន្លែង​អង្គុយ ព្រូឡាន​ក៏ចុះ​ទៅយក​កៅអី​ក្នុង​ឃ្លប់ឡាន​មកឱ្យ​អ្នក​ដំណើរ​អង្គុយ ។ តែ​ឥឡូវ​នេះ​កៅអីជ័រ​បែបនេះ​លែង​ឃើញ​មានទៀតហើយ នេះ​ប្រហែល​ជាម្ចាស់ក្រុមហ៊ុន​គេដឹង ទើប​គេ​លែ​ងឲ្យដាក់​កៅអីជ័រ​បន្ថែម ព្រោះ​បើតាមដឹង​ការដាក់បន្ថែមមនុស្សតាមផ្លូវ​នេះ លុយ​បានទៅលើ​តៃ កុង​ឡាន និង ព្រូឡាន តែម្ចាស់ក្រុមហ៊ុន​មិនបាន​មួយកាក់មួយសេនទេ ។ ដូច្នេះ​ដើម្បី​ដេញទាន់ជាន់​កែង​អ្នក​បើកឡាន​ម្ចាស់ក្រុមហ៊ុន​មាន​វិធីសាស្ត្ររបស់គាត់​ តែតៃកុង​ឡាន​ក៏មិន​អន់ប៉ុន្មាន​ដែរ គាត់ក៏ មានល្បិច​ទល់​ នឹង ល្បិចវិញដែរ ។ ព្រោះថា​បើចាំ​តែដេក​យក​តែ​ប្រាក់ខែនោះ រស់ម៉េចនឹងបានកូន ប្រពន្ធ​បាន​អីស៊ី​បើ​ប្រាក់ខែ​ប៉ុណ្ណឹងនោះ (នេះជាសម្តីរបស់តៃកុងឡាន) ។​ ចំណែកស្រុកថៃ​វិញ​គេនៅរក្សា​កៅអី​ជ័រសម្រាប់បន្ថែមកៅអី​ដដែល ដែលកៅអីជ័រ​នេះ​មិនសូវទំនើ​បដូចជាកៅអី​ខ្មែរប៉ុន្មាន​ទេ ព្រោះ​ដាក់​មនុស្ស​មិនសូវ​បានច្រើន ។ ខាងក្រោមនេះ​គឺជារូបភាព​នៃការវិវត្តន៍ពីកៅអី​ជ័រ​មកជាកៅអី​ឈើជំនួសវិញ ព្រោះ​វា​ងាយស្រួលទុកដាក់ មិនចង្អៀត ហើយ​អាចដាក់​បានច្រើនជាងកៅអីជ័រ (ស្រុក​ខ្មែរទំនើ​បមែន)

ថែមកៅអី​នៅស្រុកថៃ

Chair board3Chair board2តកៅអីនៅស្រុកខ្មែរ

Chair boardChair board1

15 responses to this post.

  1. ទំនើបនិងមានគំនិតច្នៃប្រឌិតខ្ពស់ណាស់ ខ្ញុំជាអ្នកនិយមការច្នៃប្រឌិតខ្ពស់ផង។
    សូមលើកមេដាយមួយសិន។

    Reply

  2. ផ្លូវទៅកំពង់ធំ មានជយបហើយឬនៅ? កែច្នៃតាមស្ថានការណ៍នោះអី បើមិនចេះឆ្នៃមាន​តែកូនស៊ីសៀង ។

    Reply

    • ដូចជាមិនទាន់មានទេ ព្រោះជិះសល់កៅអីរហូត។ តែបើមនុស្សណែនៗបែបគេច្នៃចឹងដែរក៏មិនដឹង។

      Reply

      • តម្លៃសំបុត្រពីភ្នំពេញទៅសៀមរាប និង ភ្នំពេញកំពង់ធំខុសគ្នាដែរឬទេ ? ថ្លៃប៉ុន្មានដែរ?

      • បែបអញ្ចឹងហើយមើលទៅ និយាយអញ្ចឹង​តម្លៃសំបុត្រពីភ្នំពេញទៅកំពង់ធំ និង ភ្នំពេញ​សៀមរាបខុសគ្នាដែរឬទេ? ហើយតម្លៃប៉ុន្មានដែរ ?

      • អត់មានសម្រាប់ភ្នំពេញ កំពង់ធំទេបង មានតែភ្នំពេញសៀមរាប ។ តេទៅកក់ បង់តែ ២៤០០០រៀល ទៅទិញដល់កន្លែង ២៧០០០រៀល ឡានវីរៈប៊ុនថាំ

      • ស្រុកយើង​ពូកែរកស៊ីមែន ចុះ​ត្រឹមណា​ក៏គិតតម្លៃ​ប៉ុណ្ណឹងដែរហ្ន៎ ។ ថ្ងៃមុនជួបក្មេង​មួយ​មកពីកំពង់ធំ គេប្រាប់ថាជិះឡានក្រុង​ពីសៀមរាបទៅកំពង់ធំថ្លៃ ២៥០០០រៀល បងស្ទើរតែ​មិនជឿ​ព្រោះ​ចម្ងាយផ្លូវ​ត្រឹមនឹងសោះម៉េចក៏ថ្លៃម្ល៉េះ​ ។​ តាមពិតគេគិតអញ្ចឹងសោះ។​

  3. យីតៃកុងឡានគេហ្នឹងពូកែមែនបង ! និយាយចឹងរឿងរកលុយក្រៅហ្នឹងឃើញមានគ្រប់កន្លែងហ្មង កាលមុនញ៉ុមជិះឡានទៅវៀតណាមមួយម៉ាក់ ជិះហួសចំណតតិចឡានគេឈប់ដាក់មនុស្សដែរ គេមានកន្លែងណាត់គ្នាតាហ្មង។

    Reply

  4. អ្នកបើកឡាន និង អ្នកជិះ តាមផ្លូវ គេដឹងកន្លែងណា​ដែលឡានឈប់ និង​មិនឈប់ដូចឌី​ថា​ដាក់ម៉ូ​គ្នា​នោះ​មិនខុសទេ ហើយបងក៏ចង់ដឹង​ដែរថា នៅកូរ៉េ​នោះ​មាន​កៅអី​ទំនើប​បែបនេះ​ទេ ?

    Reply

    • អត់សោះ ហើយក៏គានផ្លូវមានដែរបង មានកាមេរ៉ាតាមឡាន នលើឡានមានតែតៃកុងតែម្នាក់ទេបង ។ គិតទៅស្រុកគេពិតជាពិសេសមែន ដល់ម៉ោងដឹងតែចេញទោះជាមានអ្នកជិះតែ២នាក់ក៏ដោយ ការកំណត់ពេលវេលារិតតែច្បាស់ពេលចេញ និងពេលដល់ ។ និយាយចឹងបងរឿទំនិញដែលយកជាប់ខ្លួនគេអត់យកលុយថែមទេបង

      Reply

      • ខាងយើង​វិញ​មិនដឹង​ថ្ងៃណា​ធ្វើ​បានដូចគេទេ ។

  5. មិនមែនមានតែស្រុកយើងទេចឹង

    Reply

  6. ស្រុកណាក៏មានដែរ​ជីវី គ្រាន់តែគេប្រើស្ទីលផ្សេងគ្នាប៉ុណ្ណោះ ។

    Reply

  7. ភាគីឡានបបួលភាគីអ្នកជិះយល់ព្រម ។ ហេតុនេះទើបកើតការថែមថយនេះឡើង ។ បើអ្នកជិះបដិសេធន៍ហើយលះបង់ចិត្ដក្ដៅ(ចង់ប្រញាប់)ហ្នុងចេញ នោះភាគីឡាន​ក៏មិនដឹងថែមអ្ចឹងដែរ ។ បើរកសុវត្ថិភាពគ្មានទេ គេម្នាក់ៗមានកន្លែងអង្គុយសិតែទន់ល្មើយ ងាកកៅអីថែមជាឈើ ជាជ័រ គុយទៅឈឺសឹងអី នេះតាមគិត មិនដែលធ្លាប់ទេ ។

    Reply

  8. មែនហើយ​លោក​វាលស្រែ នេះ​ក៏​មកពីភាគី​ទាំង​សងខាងព្រមព្រៀងគ្នា​ដែរ បើ​ទះ​ដៃ​តែម្ខាង​ក៏មិនឮដែរមែនទេ ? តែ​ក៏​មានអ្នកខ្លះ​ស្រងាកចិត្ត​ដែរពេលឡើង​មកគ្មាន​កន្លែងអង្គុយ​ តែ​មិនដឹង​ធ្វើម៉េច​បើជ្រុល​ឡើង​មកទៅ​ហើយ ចុះ​វិញ​ក៏ពិបាក​ដែរ “ជ្រុលក្បាលក្រពើ” ។

    Reply

Leave a comment