ហួសចិត្ត

ការធ្វើដំណើរតាមឡានក្រុង​គឺជាជម្រើស​តែមួយសម្រាប់រូបខ្ញុំគ្រប់ពេល​ដែលត្រឡប់​ទៅលេងផ្ទះ​នៅភ្នំពេញ ។ ពីដំបូងឡើយ​ពួក​យើងតែងតែស្នាក់​នៅ​ប៉យប៉ែត​មួយយប់ ឬ មួយ​បើមិន​អញ្ចឹងទេនោះ​គឺយើង​តែមានជម្រើសមួយទៀត គឺជិះឡានតាក់ស៊ី ឬ មនុស្សភាគច្រើន​តែងតែនិយមហៅថា “តាក់ស៊ី​ផ្តាច់​ព្រលឹង” ។ ការប្រថុយប្រថាន​ជិះតាក់ស៊ី​ផ្តាច់​ព្រលឹងនេះគឺ​ដោយសារ​តែ​ចិត្ត​ក្តៅ ឬ ធ្វើចិត្ត​មិនបាន​ព្រោះ​គិតថា​មកដល់​ប៉យប៉ែតហើយ​ក៏ដូចជាមកដល់ផ្ទះអញ្ចឹងដែរ ដូច្នោះក៏រកឡាន​ជិះ​បន្តទៀត​ដោយ​មិនសូវ​បានគិតពីសុវត្ថិភាពប៉ុន្មាននោះទេ ហើយម្យ៉ាងទៀត​ពេលវេលា​មានកំណត់​ដូច្នេះ​បើ​រវល់​តែត្រេត​ទ្រោត​ច្បាស់​នៅ​ផ្ទះ​មិនបានយូរនោះទេ ។ តែល្អ​ត្រង់ថា តម្លៃឡានតាក់ស៊ី​គឺស្ថិត​នៅ​ថេរ​ ឬ មាន​ហាង​ឆេង​ច្បាស់លាស់​ មិនមែន​ចេះ​តែ​កាប់ឆៅ​ដូចឡានក្រុងនោះទេ ដោយគេគិតក្នុង​ម្នាក់ ៦០០ បាទដែល​ស្មើ​​នឹង ២០​ដុល្លា ។ គ្រប់ពេលដែលមកផ្ទះ​យើងតែង​តែគិត​ថា តើ​ថ្ងៃណាទៅ​ទើប​ស្រុកយើង មានឡាន​រត់​ទាំងយប់ទាំងថ្ងៃដូចស្រុកគេ ? ឬមួយអ្នក​ស្រុក​ខ្មែរយើង​មិនសូវមានអ្នក​ធ្វើដំណើរ​ទើប​គេ​មិនទាន់​មាន​ជើង​​រត់នៅពេលយប់ ?

ពេលនេះ​អ្វី​ដែលខ្ញុំ​ធ្លាប់គិត​បានចេញជារូបរាងហើយ គឺ​ពួកយើង​មិន​បាច់​ប្រថុយជិះឡាន​តាក់ស៊ី​ផ្តាច់​ព្រលឹង​ទៀតទេ ហើយក៏មិនសូវចំណាយច្រើនដូចមុនដែរ ។ ពោលគឺ​មក​ដល់​ម៉ោង​ប៉ុន្មានក៏​មាន​ឡាន​ក្រុង​​ចេញមកភ្នំពេញដែរ ។ ចំណែកអ្នកធ្វើដំណើរលើឡានក្រុង​វិញ​គឺ​ណែន​ គ្មានកៅអីទំនេរទេ រហូត​មាន​អ្នក​ខ្លះ​ទិញ​កៅអីពិសេសក៏មានដែរ គឺអង្គុយ​លើឈើដែល​ដាក់​នៅចន្លោះ​កណ្តាល​ (ផ្លូវដើរ) ។ ទាំងទៅ​ទាំងមក​គឺពេញបែបនេះរហូត ។

ហេតុការណ៍​នៅលើឡានក្រុង​ដែល​ធ្វើ​ឲ្យខ្ញុំហួសចិត្ត

មានស្រីម្នាក់អាយុប្រហែលជា​ង ២០ឆ្នាំ គេខឹងប្តីរបស់គេ​ ហើយគេក៏នាំកូនប្រុស​អាយុ​ប្រហែលជា​មួយ​ខួប​​ឡើងឡានមកភ្នំពេញ (ខ្ញុំដឹង​តាមរយៈគេនិយាយទូរស័ព្ទ) ។ ស្រីម្នាក់នោះ​បានខ្ចីទូរស័ព្ទ​អ្នក​អង្គុយ​ក្បែរ​នោះ​តេរកប្តី​របស់គេ គាត់ប្រាប់ប្តី​របស់គាត់ មិនបាច់​ចាំមើលផ្លូវ​គាត់ទៀតទេ គាត់នាំកូនមកភ្នំពេញ​ហើយ ហើយស្រីម្នាក់នោះ​ក៏ប្រាប់ប្តី​ថា “ណេះ​និយាយជាមួយកូនជាលើកចុងក្រោយ​ទៅ” រួចហើយ​គាត់​ក៏​ហុចទូរស័ព្ទទៅឲ្យកូន តែកូន​នោះ​មិនបាននិយាយរកឪពុកគេទេ សង្ស័យតែខឹងជំនួសម្តាយ​គេហើយ​មើល​ទៅ ? តាមពិតកូន​នោះ​មិនទាន់ចេះនិយាយណា ។ បានមួយសន្ទុះស្រាប់​តែកូន​នោះ​នោម​ ស្រាប់​តែ​​ស្រី​មា្នក់នោះជេរកូនបណ្តើវាយបណ្តើរថា “ថោកណាស់អាថោក ឲ្យនោម​នៅ​ខាងក្រោម​ឲ្យ​ហើយ​អត់​ទេ បែរជាមកនោមដាក់អញ​ទៅវិញ …”។ ស្តាប់ហើយ​បានត្រឹមតែហួសចិត្ត​ប៉ុណ្ណោះខ្ញុំ ។

និយាយពីរឿងកូនទាំងពីររបស់ខ្ញុំវិញ គឺគេចូលចិត្តលេងជាមួយក្មេង ៗ ណាស់ ឲ្យតែឃើញក្មេង​គឺគេ​តែង​​តែលេងជាមួយគ្នា​ដោយ​មិនសូវ​ចេះ​ប្រកាន់ខ្លួននោះទេ ។ បន្លែងគ្នាចុះបន្លែងគ្នាឡើង ស្រាប់​តែ​ស្រី​ម្នាក់​​នោះ​ប្រាប់ឲ្យកូននេត្រ យក​ក្មេង​នោះ​មកអង្គុយជាមួយផង (ខ្ញុំអង្គុយកៅអីខាងមុខគាត់ ទិញ​កៅអី​ពីរ​​អង្គុយបីនាក់ម៉ែកូន) និយាយមិនទាន់ផុតពីមាត់ផង គេក៏រុញកូនគេឲ្យ​មកខាងមុខ ។ ពេល​នោះ​ខ្ញុំ​ក៏​និយាយ​ប្រាប់កូន(ភាសាថៃ)ថា កន្លែងយើងចង្អៀតហើយ បើកូនយក​ប្អូន​មកអង្គុយជាមួយទៀត ខ្លាច​ប្អូនយំនាំតែម៉ែគេខឹងទេ ។ ពេលនោះ​កូន ៗ ស្តាប់ហើយ​គេក៏មិនហ៊ានយកមកដែរ តែពេលនោះ​រឿង​ហួស​ចិត្តទី​២ក៏បានកើត​ឡើង គឺស្រីម្នាក់នោះ​ក៏​ទាញកូន​គេទៅវិញ វាយផង ជេរកូននោះផង​ថា “គេមិន​យកទៅអង្គុយជាមួយទេ មិនបាច់លេងជាមួយទៀតទេ” ។ តែក្មេង​វាមានចេះស្តាប់ឯណា វាឆ្លៀតលូកដៃ​តាមប្រឡោះកៅអី​មកប្រលែងទៀត ហើយកត្រូវម៉ែវាវ៉ៃទៀតដែរ ។

ឯរឿងហួសចិត្តទី២ គឺនៅពេលដែលត្រឡប់មកវិញគឺ ពីភ្នំពេញមកប៉យប៉ែត ។ តម្លៃសំបុត្រ​ចេញ​ពី​ប៉យ​ប៉ែត​​មកភ្នំពេញ​មួយ បួនម៉ឺន តចុះតឡើងគេចុះឲ្យប្រាំពាន់ គឺមួយតែ៣៥០០០រៀលទេ (ចុះលឿន​មែន) ចំណែក​ឯថ្ងៃទៅវិញ​គិតថា​ទៅពីយប់​ហើយ​ក៏​ទៅសួរថ្លៃសំបុត្រគេ គេប្រាប់ថា​តម្លៃ៤០០០រៀល ចុះ​អត់​បានទេ ព្រោះ​ពេលចេញពីភ្នំពេញទៅត្រូវបង់បេនតាមផ្លូវ ។ ពេលនោះ​ខ្ញុំ​មិនទាន់ទិញទេ ក៏ត្រឡប់​មកវិញ​ដោយយកកាតរបស់ក្រុម​ហ៊ុនមួយផង ដើម្បីងាយស្រួលទាក់ទង​ថ្ងៃក្រោយ ។ លុះព្រឹកឡើង​ម៉ោង​​ប្រហែលជា៥.៣០ខ្ញុំក៏តេ​រកតាមលេខដែលនៅលើកាតនោះ ដោយ​កក់សំបុត្រ​៣ នៅជើងទី​២ ហើយ​​​ក៏មានរឿងគួរឲ្យអស់សំណើចមួយដែលខ្ញុំទើបតែជួបនាពេលនោះ ឬ​មួយ​មានបងប្អូន​ណា​ធ្លាប់​ជួបដែរក៏មិនដឹង ។ តម្លៃសំបុត្របើទៅទិញផ្ទាល់គឺ ៤០០០០រៀល តែពេលទូរស័ព្ទ​ទៅកក់មុន​តម្លៃ​តែ​៣០០០០រៀលទេ ។ តើចុះថ្លៃមួយម៉ឺននេះ គេគិត​ថ្លៃទូរស័ព្ទឲ្យមែនទេ ? ឬមួយនេះជាទម្លាប់​របស់​បុគ្គលិកនៅទីនេះ ឬមួយជាយុទ្ធសាស្រ្តរបស់គេ ? ហើយចុះបើទៅដល់កន្លែងហើយលក់​ឲ្យ​តម្លៃហ្នឹង​ដូចគ្នា​មិនបានហី ចាំបាច់ឯងក្បាច់ក្បូរ ។  ចុះបើមិនដឹង ហើយ​ទិញទុកពីល្ងាចមិនខាតអស់ ៣០០០០បាត់ទៅហើយ ។  នេះបានចំជាជញ្ជក់ឈាមខ្យងមែន តើអ្នកមានឯណា​មកជិះ​ឡានក្រុង ក្រៅពីអ្នក​ស្រែ​នោះ ? សាលាក្រុង​គួរតែមានវិធាន​ការឲ្យបាន​តឹងរឹង​ចំពោះ​ពួកក្រុមហ៊ុនដឹកជញ្ជូនទាំងនោះ មិនគួរ​ឲ្យគេ​កំណត់តម្លៃស្រេចតែក្បាលចិត្តគេអញ្ចឹងនោះទេ ។

រឿងមួយទៀតគឺ គ្មានគម្រោងថាទៅផ្ទះទេ ម៉ោង៦.៣០ព្រឹកថ្ងៃសៅរ៍ ទើបសម្រេចចិត្តថាទៅភ្នំពេញ (មក​យក​ឯកសារសំខាន់មួយ) រៀបចំឥវ៉ាន់តែ ៣០​នាទីប៉ុណ្ណោះ ហើយក៏​មក​បេនឡាន គិតថាយប់​ថ្ងៃអាទិត្យ​នឹងចេញមកវិញ ។ តែមានឯណា​ទៅដល់ផ្ទះហើយ​មិនចង់មកវិញ គម្រោង​មកវិញយប់ថ្ងៃអាទិត្យ​ក៏​អូស​បន្លាយ​រហូតដល់ព្រឹកថ្ងៃពញរហស្បតិ៍ ។ នេះអាចថាជាទម្លាប់របស់ក្រុមយើង​ក៏ថា​បានដែរ បើថា​ទៅផ្ទះ​គិត​ភ្លាម​ទៅភ្លាម តែបើមកវិញ​លើសថ្ងៃរហូត ។​

65 responses to this post.

  1. បទពិសោធន៍ជីវិតទៅងាយរកសាលាឯណារៀនបានទៅបង? មានតែរៀនផងហួសចិត្តផងបែបនេះហើយ។
    តាក់ស៊ីពីប៉ោយប៉ែតម្នាក់២០ដុល្លា????
    ចុះស្រីម្នាក់នោះអីក៏ផ្តែសៗ?
    រឿងទិញសំបុត្រឡានក្រុងតាមទូរស័ព្ទហ្នឹងខ្ញុំក៏ទើបតែដឹងដែរ គឺទៅទិញផ្ទាល់ ភ្នំពេញ សៀមរាប ២៧០០០​រៀល បើទិញតាមទូរស័ព្ទមុនចេញដំណើរបីបួនម៉ោង ២៤០០០រៀល។

    Reply

    • មិនដឹងជាគេគិតយ៉ាងម៉េចទេ បានជាគេយកថ្លៃអញ្ចឹង ? គួរណាស់តែទៅទិញផ្ទាល់ថោកជាងបាន​សម តែមិនអញ្ចឹងអី​បែរជាកោឯងមិនដាក់ទឹក ។
      ឡានតាក់ស៊ី២០ដុល្លាយូរហើយ តែឥឡូវ​ឡើងប៉ុន្មានទៀត​ក៏មិនដឹងដែរព្រោះខានជិះ ២ឆ្នាំហើយ ។
      ចំណែកបទពិសោធន៍ដែលពិបាករកសាលារៀនបាននោះ ក្មួយកល្យាណ​គេស្តាប់​ហើយ មើល​មុខម៉ាក់គេឡេងឡង់ ៗ សង្ស័យតែហួសចិត្ត​ដូចម៉ាក់វាដែរ​ក៏មិនដឹង ។

      Reply

      • តើពិតទេដែលបងថាគ្មានសាលារៀនតែងនិពន្ធទេ?
        រឿងជីវិតនេះក៏ដូចគ្នាដែរ មួយវិនាទីណាមួយនោះ យើងនឹងបានជួបរឿងរ៉ាវដែលស្មានមិនដល់សោះ មានពេលខ្លះខ្ញុំចង់រកសាលាបង្រៀនមេរៀនជីវិត ឱ្យប្អូនៗខ្ញុំតែរកមិនបានទេ គ្មានទេ។

      • ម៉េចបានថាគ្មាន ? សាលារៀនជីវិត​គឺមានគ្រប់ទីកន្លែង ហើយមេរៀន​ខុស ៗគ្នាទាំង​អស់ តែមេរៀន​ដែល​បានជួប​ភាគច្រើន​បំផុត ៨០ភាគរយគឺ​ជាមេរៀន​មិន​ល្អ ដែល​តែង​តែ​ចាំរត់មាត់​ខ្មែរយើង គឺពាក្យជេរ ។ មេរៀន​នេះបានឮពេញ ៗ ត្រចៀក​ជារៀងរាល់ថ្ងៃ​យ៉ាងហោចណាស់ក៏មួយថ្ងៃបាន​មួយម៉ាត់ដែរ ។ ចំណែកមេរៀនល្អ ៗ វិញកម្រ​បានជួប​ណាស់ ដែលជួបភាគច្រើន​តែក្នុង​រង្វង់​គ្រួសារ​ដែលឪពុក​ម្តាយ​មាន​ការអប់រំប៉ុណ្ណោះ ។ ដែលទង្វើវទាំងនេះផ្ទុយពីអ្នកក្បែរខាងយើង(ថៃ) មេរៀន​ដែលគេបង្រៀនកូនចៅគេ​គឺ​ពាំក្យពិរោះ ផ្អែមទន់ ឬ​ដែលខ្មែរយើងនិយមហៅថា ផ្អែម​រលួយ ។ តែតាមបង​សង្កេត​វាមិន​រលួយទេ តែបែរជាផ្តល់និស្ស័យល្អ ៗ ពាក្យសំដីពិរោះ ៗ ដល់កូនចៅគេទៅវិញ ។
        ចំណែកប្អូន​ៗ កល្យាណ​មិនបច់រកសាលាឲ្យពួកគេទេ ព្រោះពួកគេកំពុង​តែរៀនរាល់​ថ្ងៃទៅហើយ ។

      • ផ្ទះហ្នឹងយ៉ាប់តែម្យ៉ាងទេ គឺអត់កណ្តឹង។
        បងនិយាយពីរឿងជាតិថៃនាំខ្ញុំឱ្យចង់ទៅហើយតើនេះ។ ខ្ញុំចង់ទៅមើលតើនៅនោះជីវិតរបស់គេដំណើរទៅយ៉ាងម៉េច?
        ចាំមើលទៅ ចាំមើលតែខ្ញុំអស់ការងារធ្វើ ខ្ញុំទៅហ្នុងហើយ ទៅរំខានបងៗម្តង។

      • ឮសូរតែចង់មកនោះពីរឆ្នាំហើយ ហើយបើចាំអស់ការងារធ្វើ​នោះមិនដឹងថ្ងៃណា​ទេ ព្រោះការងារ​មានរហូតគ្មានចេះ​អស់ទេ ។

      • ត្រូវម៉ាខ្នាយលេង មិនខ្ចីឈឺ

      • ស្ពឹកអស់ហើយមើលទៅបានជាមិនចេះឈឺអញ្ចឹង ។ នេះបើចំកន្លែង​ជើង​ឈឺវិញ​ច្បាស់ស្រែកវ៉ាស់មិនខានទេ ។ តែអ្នក​ដែលថាមិនឈឺហ្នឹងច្រើនតែឈឺជាង​អ្នក​ដែល​មិនស្រែក ។

  2. វាយកូនព្រោះខឹងឪវា មិនទំនង!!!! ហួសចិត្ត!!!!
    ឡានក្រុងស្រុកយើងតែងតែបែបនេះឬ? មានអ្នកត្រួតឬទេហ្ន៎?!

    Reply

    • យើងគិតថា​មិនទំនង តែគេអ្នកធ្វើ​គេថាទំនង​ហើយសប្បាយដៃគេទៀត ។ ចំពោះ​ឡានក្រុង​ស្រុកណា​ក៏ដូចជាស្រុកណា​ដែរ គឺមានដាក់​លើសកំណត់ នេះបើតាមខ្ញុំដឹង មានថៃ ចិន ផងដែរ ចំណែកកូរ៉េទាល់តែសួរឌីហើយ ។

      Reply

      • ចាំមើលឌីឆ្លើយថាម៉េច

      • បងជីវីចាំមើលអីបង? នៅនេះដូចអត់មានគិតលុយថែមអីផង ណាមួយម្នាក់ៗពេលធ្វើដំណើរក្នុងប្រទេសដូចជាគ្មានអីវ៉ាន់អីច្រើនផង បើក្មេងៗវិញមានតែកតាបស្ពាយមួយ ណាស់តែចាស់ៗទេដែលមានបញ្ញើរច្រើន (បញ្ញើរមាន រ អត់បងជីវី) តែគ្មានគេយកលុយថែមផង ។ បើនិយាយពីតំលៃវិញ គ្មានខុសគ្នាទេ ទិញតាមណាក៏ដូចតែគ្នា មានតាមទូរស័ព្ទ ទិញផ្ទាល់ និងតាមម៉ាសិន តែបើនិយាយពីតំលៃវិញមានខុសគ្នាតាមតំបន់ដែរ​ ព្រោះមានក្រុមហ៊ុនវិនិយោគតាមតំបន់ តែខុសគ្នាមិនឆ្ងាយទេ សុំចប់ហើយបង!

      • ចង់ដឹងថាគេមានផ្ទុកលើសទម្ងន់​ដែរឬទេ ?​​ តែចំពោះតម្លៃវិញបងជឿថាស្រុកគេ​មាន​កំណត់តម្លៃ​ច្បាស់លាស់ណាស់ មិនមែនស្ថិត​នៅលើបបូរមាត់ដូចស្រុកខ្មែរ​នោះទេ ។

  3. ភ្លេចថែមតិច៖ នាងនោះបែបហៃមិនធម្មតាទេ បើខ្លាំងណាស់ ចាំបាច់តេប្រាប់ប្ដីថាមកអំពេញធ្វើអី មកអោយបាត់ស្រឡះល៎មើល មិនតេប្រាប់ក្រែងលោគេតាមរកមិនឃើញហី?!

    Reply

    • អៅ!!! ម៉ាក់អាបីនាក់មិនធម្មតាទេណា៎!

      Reply

      • «អូនស្លូតប្អូនខ្លាតែបន្តិចទេ»

      • អូនអីណា ចង់ក្មេងមហា!

      • អ្នកណាក៏ចង់ក្មេងដែរតាម៉ាប់ មានតែតាម៉ាប់ទេ​ដែលចង់ចាស់នោះ ក្មេងសោះ​ឲ្យគេហៅ​ តា ។

      • បងសុធា កុំថាឱ្យគ្នាអី បានមួយហ្នឹងហើយគ្រាន់យើងទាំងបី នាក់ មិនដូចនគរស្រីល្វោពេក។

      • មានពីរនាក់ដែរតើ ក្នុងភូមិនេះ មានតាម៉ាប់ និង ឌី ។

      • ឱភ្លេច! ឌីសុភាពពេក មិនសូវនិយាយស្តីអី ខ្ញុំចេះតែភ្លេច

      • កូនគេសុភាព​អញ្ចឹងហើយ តែមិនសូវមាត់​មិនសូវកអញ្ចឹង​ ច្រើនតែស្រី ៗ តាមដល់ផ្ទះ ។

      • ស្លូតមែន ព្រោះតែខឹងអត់និយាយទេ គហើយ

      • ចុះពេលគេលួង​ សើចវិញអត់ ?

      • ស្លូតដូចឌីចឹងត្រូវប្រយ័ត្នមែនហ្នឹង ព្រោះអាចមានគេតាមសម្លឹងទុក។

      • សម្លឹងទុកធ្វើអីទៅ ? ទុកធ្វផ្អក ឬ ប្រហុកមែនទេ ?

      • ទុកអ្វើអីក៏បានដែរបងអោយតែគេសម្លឹង តែតាមដឹងគ្មានផង ហិហិ ថ្ងៃក្រោយទាល់តាមទៅលេងបងកល្យាណអោយបានរាល់ង៉ៃហ្មង កុំអោយភ្លេចទៀត ។

      • អូហូ ក្មេងហើយសង្ហា​ដូចឌីអញ្ចឹង​នោះ​កល្យាណ​មិនងាយភ្លេចទេ តែកុំតាមរាល់ថ្ងៃ​ពេកប្រយ័ត្ន​កល្យាណរត់បាត់ណា ។

      • បងសុធាបានដឹងចិត្តខ្ញុំច្បាស់។
        កុំថាតែប្រុសស្អាត តែស្រីស្អាតក៏ត្រូវតែបិទសាប៊ូដែរ ព្រោះមិនអាចនៅជិតនរណាបានយូរទេ។

      • មានធ្វើអីខុសទេដឹង បានជាប្រុសស្អាត​ក៏រត់ ស្រីស្អាតក៏រត់អញ្ចឹងនោះ ? តែហេងវិញ​ដែល​បង​ជាមិនសូវស្អាត(តែស្អាតតិច ៗ​ដែរហ្នឹងហ្អា) បើមិនអញ្ចឹងទេកល្យាណ​ពិតជារត់​មុនគេ​បាត់ទៅហើយ ព្រោះបងតាមស្អិតជាងអ្នក​ផ្សេងទៀត ។

      • 😀 បានអីតាមបើបងតាមប្រុសស្អាតមួយទៀត និងស្រីក្មេងពីរនាក់បាត់ហើយហ្នឹង 😀

      • បងប្រុសកល្យាណមិនស្អាតទេ​តែគាត់សង្ហា(ស្អាតមានតែខ្ទើយ) ចំណែកស្រី​ក្មេងពីរនាក់នោះ មា្នក់​មិនសូវរវល់នឹងបងទេ តែម្នាក់ទៀត​តាមស្អិត​ដូចតុកែ​អញ្ចឹង !

      • ខ្ញុំដឹងថាមួយណាតាមបងស្អិត គឺអាមួយដូចប៉ាតាមស្អិត អាមួយដូចម៉ាក់តាមប៉ា

      • មួយណាដូចម៉ាក់ ហើយ​មួយណាដូចប៉ា ? ថ្ងៃមុនទៅទិញឥវ៉ាន់នៅផ្សារទំនើប ទម្លាប់យើងគឺពេលដល់ផ្សារហើយ​ យើង​ក៏បំបែកផ្លូវគ្នា​ជាពីរក្រុម ព្រោះ​បងចូលចិត្ត​ដើរមើល​ខាងខោអាវ ឯពីរនាក់ប៉ាកូន​ដើរមើល​ខាង​កុំព្យូទ័រ ទូរស័ព្ទ នៅពេល​មើលអស់ចិត្តហើ​យក៏តេរកគ្នាទូរស័ព្ទម្នាក់មួយ ។ តែចៃដន្យ​អីថ្ងៃមុន​ប៉ាប៉ា​ភ្លេច​យកទូរស័ព្ទទៅ កូននេត្រវង្វេងប៉ា​រកមិនឃើញក៏មកដើរជាមួយម៉ាក់ ពេលនោះ​ នីតា​គេ​មិន​ព្រមទេ គេដេញបងគេឱ្យទៅរក​ប៉ា មិនព្រមឱ្យដើរជាមួយទេ ។ បងស្មាន​តែគេនិយាយលេង ស្រាប់តែងាកមកម្តងទៀត​បាត់កូននេត្រ បងដើររក​ឡើងបែកញើសដែរ តែក៏មកជួប​ ឃើញនៅជាមួយ​ប៉ាបាត់ទៅហើយ ។ កូនម្នាក់នេះ​ស្អិតជាងប៉ាគេទៅទៀត ។

  4. មានម្ដាយឆ្នុងច្រើនគ្នាស្រុកទេសពិតជាផលិតបានមនុស្សអាក្រក់បានមិនតិចទេក្នុងមួយជំនាន់ ៗ ។ នេះមកពីខ្វះការសិក្សា តែបើមានការសិក្សាត្រឹមត្រូវហើយនៅតែ​មាន​កិរិយា​បែបនេះទៀត នោះកាន់តែយ៉ាប់មែនទែនហើយ ។
    ប៉យប៉ែត គួរសរសេរ ប៉ោយប៉ែត ទើបត្រូវ ឃើញអ្នកមីងកល្យាណសរសេរខាងលើដែរ ។

    Reply

    • មែនហើយលោកវាលស្រែខ្ញុំក៏គិតដូចលោកដែរ មនុស្ស​តែខ្វះ​ការអប់រំ ហើយប្រៀប​ដូចជា​មនុស្សខ្វាក់អញ្ចឹង គេអ្នក​ភ្លឺដើរទៅមុខ​ដោយ​មិនខ្វល់មិនបារម្ភ​ព្រោះគេអាចមើលឃើញ​ពន្លឺ​ដែល​នៅខាងមុខ ចំណែកមនុស្សខ្វាក់វិញ​ត្រូវដើរគើម ៗ ស្ទាបផង រាវផង តែនៅតែ​ដួល​ទៀត ។ ហើយក៏សូមអរគុណ​ដែលជួយ​កែតម្រូវពាក្យ ប៉ោយ​ប៉ែតផងដែរ ។

      Reply

      • នោះបងកល្យាណ គេហៅមីងហើយ​៥៥៥៥

      • សប្បាយចិត្តណាស់មែនទេ ពេលឃើញ​គេលោកវាលស្រែហៅកល្យាណថា​មីងអញ្ចឹង ។ បើកល្យាណជាមីង ជីវី​ក៏មីងដែរ ឯបងក្លាយជាអ៊ំគេបាត់ទៅហើយ ។ លោកវាលស្រែ​ហៅអូន ឬ បងក៏បាន​ដែរ កុំដល់ថ្នាក់មីងអញ្ចឹង ស្តាប់ទៅដូចជាចាស់ម៉េចមិនដឹងទេ ។

      • ឯងចង់ថាតាំងពីព្រឹកតែអត់មានពេល អាឡូវមានគេសើចទាល់តែបានមែន!

      • ពូវាលស្រែហៅតាមកូនគាត់ទេដឹង? ង៉ាស់ៗៗ

      • អីយ៉ាស់ស្គាល់ដល់កូនគាត់ទៀត អញ្ចឹងតើ​បានជាគាត់ហៅ “មីង”

  5. មីងមួននោះវ៉ៃកូនហ្នឹងសង្ស័យតែវ៉ៃឌឺបងសុធាហ្មង

    Reply

    • មិនបាច់សង្ស័យអីទេ គេខឹងបង​ដែល​មិនព្រមឲ្យ​កូន​គេមកអង្គុយខាងមុខជាមួយហ្នឹងណា៎ ! ឌីគិតមើលបងជិះឡានពី​ស្រុកថៃ​មកដល់ប៉ោយប៉ែតប្រហែលជា៥០០គីឡូ ហើយ​តពី​ប៉ោយប៉ែតមកភ្នំពេញប្រហែល​៤៥០គីឡូទៀត ចុះបើបង​យក​ក្មេង​នោះ​មកអង្គុយ​ជាមួយ មិនដូចជា​រឹតតែធ្វើបាបខ្លួន​ឯងទៅទៀតហើយមែនទេ ? ដូច្នេះគេវ៉ៃអីវ៉ៃទៅ ​បងធ្វើមិនដឹង មិនឈឺព្រោះមិនមានជាប់សាច់ឈាមអីជាមួយបងផង តែបើស្គាល់គ្នាវិញ ស្តីឲ្យណា​ណីតែ​ម្តង ។

      Reply

      • អង្គុយជិះឡានហ្នឹងធុញហើយហត់ទៀត ទៅណាឆ្ងាយៗម្តងៗមិនដែលបានសប្បាយទេបងអើយ បើប៉ះពលឡានទៀតចប់ប៉ាដោយ ។​ ញ៉ុមស្អប់ណាស់បងណាគេខឹងគោវ៉ៃរទេះហ្នឹង ឆ្នាស់ណាស់មើលទៅយាយហ្នឹង ហិហិហិ

      • បងជាអ្នកមហាពុលឡានលេខមួយ​ហើយឌីអើយជិះចេញពីក្រុងដល់ព្រែកលៀប​បងក្អួតបាត់ទៅហើយ តែឥឡូវនេះបងក៏មិននឹកស្មាន​ថា​បងអាចជិះ​ឡាន​បានជិតមួយពាន់គីឡូក្នុង​មួយថ្ងៃអញ្ចឹងដែរ ។ ចាំមានពេល​បងនឹងសរសេរពីប្រវត្តិ ពុល​ឡាន​នេះ​ប្រាប់អ្នកភូមិ​យើង​បានសើចម្តង ។​

  6. អីក័វែងម្ល៉េះ!

    Reply

    • ប៉ុណ្ណឹងវែងអី មកពីបុរិន្ទខ្ជិលអានហ្នឹងណា៎ ។ អានបន្តិចទៅហើយជួយខាំមាន់ផង ។

      Reply

  7. […] រួចចុះក៏ដូចសម្តីបងសុធាម៉្លេះ??? […]

    Reply

  8. ពិតជាហួសចិត្តមែនបង មនុស្សចឹងៗ យកល្អកុំ​ទៅក្បែរអី ស្រួលមិនស្រួល ជេរយើង​ទៀតនឹងណា៎ ។ មនុស្ស​អីអាក្រក់ម្លេះ ជេរក្មេងសុទ្ធតែថោក អត់ចូលចិត្តសោះ និយាយត្រង់ ផ្កាយមិនដែរធ្វើជាម្តាយគេមែន តែ​អាចយល់​បានថា ទឹក​ចិត្ត​ម្តាយ​គឺ​ស្រលាញ់កូន ហើយត្រូវ​អប់រំក្មេងឲក្យល្អ មិនមែន​ជេរពាក្យ​ថា​ថោកៗ ចឹងហេ o

    Reply

    • បងអត់ហ៊ានទៅក្បែរទេ ព្រោះ​បើជេរគ្នា​បងពិតជាចាញ់ស្រីម្នាក់​នោះមិនខាន ។ គិតទៅគិតមក​អាណិតក្មេងម្នាក់​នោះ​មិនដឹង​ថ្ងៃមុ​ខទៅយ៉ាងម៉េចយ៉ាងម៉ាទេ​បើម្តាយគេជាមនុស្សមាត់​អត់គម្រប​អញ្ចឹង ។

      Reply

      • មែនហើយបង! គេ​ថា​តាមពិតទៅកូនខូចមានពីរ ១គឺមកពី​ចរិកពីកំណើត ១ទៀតគឺបរិយាកាសសង្គម ជាពិសេស​សង្គម​គ្រួសារតែម្តង បើ​តែយ៉ាងនេះកូនប្រុសនឹងធំឡើង​សង្ស័យតែសម្តីមិនចាញ់ម្តាយហេ។ ពិបាកណាស់មនុស្ស​យើង ខ្លួនស្រីជាម្តាយគេទៀត អត់​អប់រំកូន​សោះ ។ ប្រហែល​មកពីខឹងឪពុក​ក្មេង ហើយ​រាលដាលក៏មិនដឹង ។

      • An answer from an expert! Thanks for corinibuttng.

  9. គាត់គោវាយរទេះហ្នឹងឯង ។ បរិយាកាសសង្គម​ ជាពីសេសមនុស្សខ្វះការអប់រំទើបធ្វើឲ្យ​សង្គមកាន់តែធ្លាក់ចុះ ។

    Reply

  10. នេះជាធាតុពិតនៃសង្គមខ្មែរបច្ចុប្បន្ន ។

    Reply

  11. ឥឡូវនេះគ្រាន់បើហើយ កាលពីមុនខ្ញុំធ្លាប់ម៉ៅឡានតាក់ស៊ី ពីភ្នំពេញទៅបាត់ដំបង គេទា ២៥០ ដុល្លា ហើយញាំលើយើងទៀត ដោយហេតុតែ មិនបានដឹងថា មានឡានក្រុងគេរត់ ហើយគ្មានពីណាគេប្រាប់សោះ បើជិះឡានក្រុង អស់តែ ៣០០០០ រៀលទេ កាលពី ២០០៤ ខាតអស់ ២៤០ ដុល្លា ទទេ ដោយសារតែគ្មានទំនាក់ទំនងគេឯង ។

    Reply

  12. ច៎ាស លោកពូ​ឥឡូវ​នេះ​ថោកហើយ មិនថ្លៃដូចជាកាលពី ២០០៤នោះទេ ។ ថ្ងៃណាលោកពូ​អញ្ជើញមកពិត​ជាសប្បាយចាយ​លុយ​មិនខានទេ ។

    Reply

  13. កើតរឿងក្រហល់ក្រហាយ ស្មានថាមានរឿងអី ។ តាមពិតមានអ្នកនឹកដើមសោះ​ ។ នៅខាងលើរកកន្លែងខាំមាន់ (ប្រើស្ទីលពាក្យមីងកល្យាណ) ទើបចុះនៅក្រោនេះសិនចុះ ។ អ្នកមីងកល្យាណជាទីគោរព ខ្ញុំហៅគាត់ថាមីង ព្រោះគាត់សក្ដិសមនឹងហៅថាមីង ។ បើហៅថាបង ឬ ប្អូន ក្រែងប្រាសចាកការពិត ព្រោះខ្ញុំនៅខ្ចីវស្សានៅឡើយទេតើ ។ មួយវិញទៀតបទពិសោធន៍សន្ធឹកដែលមីងមាន គួរខ្ញុំគោរព ចឹងសូមហៅមីង ឬថាចង់ដូរជាអ៊ី ក៏បាន តែខ្ញុំចូលចិត្ដប្រើពាក្យភាសាយើងជាង ។ តែបើអ្នកមីងមិនព្រម ឲ្យក្មួយហៅអ្នកមីងបែបនេះទេ អ្នកមីងអាចចរចារជាមួយក្មួយបាន ។
    ដោយក្ដីគោរពពីក្មួយរបស់អ្នកមីងទាំងបី ។

    Reply

    • មិនត្រឹមតែខ្ញុំទេ ដោយទាំងបងសុធា និងជីវីទៀត ហាសហាសហា។
      លោកវាលស្រែហ្នឹងស្រួលមិនស្រួលខ្ញុំត្រូវហៅពូបានត្រូវ ព្រោះតាមស្មានបែបមិនមែនក្មេងអាចហៅតាមគាត់វិញថាក្មួយបានរ៉េ។
      តែខ្ញុំឯកភាព ខ្ញុំអត់ចូលចិត្តឱ្យគេហៅអ៊ីទេ ខ្លាចគេថែម អ៊ីគោញ៉ាច់ ឬអ៊ីជើងអាញ៉ោប!!!

      Reply

      • ម៉េចបានរាលដាល​ដល់ម្ចាស់ផ្ទះអីទៀតហើយ ហៅមីង​តែខាងណោះ​បានហើយ ចង់ហៅ​អ៊ីគោញ៉ាច់ អ៊ីម៉ានង្កាច់​អីក៏បានដែរ បងអត់លេងចូលទេ ។ តែសុំឪ្យ​លោក​វាលស្រែ​ហៅខ្ញុំ​ត្រឹមតែបង​ទៅបានហើយ ខ្ញុំ​អត់ទាន់​ចង់ចាស់ទេ (តែបើចាស់មែន ក៏ជួយ​ធ្វើបុណ្យជាមួយ​មនុស្ស​ចាស់ យកតែបុណ្យ​ទៅបាន​ហើយ ឲ្យមនុស្សចាស់​បានសប្បាយចិត្ត អាយុ​វែង និង សាច់ចាំផង)។

    • ហាក!!! វាត់ដល់ខ្ញុំដែរហើយ! :mrgreen:

      Reply

  14. ម៉ោពីកល្យាណហ្នឹងណ៎ា! ថ្ងៃមុនទៅលេងផ្ទះពូBona http://puthtannbona.wordpress.com/ ស្រាប់តែគាត់​ហៅបងថា មីង អូ​ឡើងប៉ះសក់ គាត់ថា គាត់ហៅតាមកល្យាណ ។

    Reply

    • ហ្អាក! ខាងស្រី(ខ្ញុំ)ខុសអីទៀតហើយ?
      ចំណាស់យើងនេះទៅហើយ ចង់មិនចង់ក៏ត្រូវតែគេហៅមីងហើយ។
      ង៉ៃមុន កូនបងមួយធ្វើការជាមួយខ្ញុំ គាត់ហៅឱ្យមកជម្រាបសួរ ស្រាប់តែវាថែមអ៊ំពីក្រោយទៀត។

      Reply

  15. ខុសព្រោះគាត់ឃើញ​កល្យាណ​ហៅ​បងថាបងនោះអីគាត់ក៏លេងវាត់​ដល់មីងហ្មងទៅ ។ កូនអ្នកធ្វើ​ការជាមួយគ្នា​មកហៅមានអី តែនេះលោកបូណា (បងក៏មិនដឹង​ថាគាត់ចំណាស់​ណា​ដែរ តែបើតាមស្មាន​អាចបងពួកយើង ឬ ស្រករគ្នា​ក៏ថាបាន) គាត់មកហៅបងថាមីង គិតមើល តូចចិត្តតិចអីហ្នឹង។

    Reply

Leave a comment