លោកខ្មែរលីង​នៅផ្ទះទេ ខ្ញុំសូមភ្ជាប់អត្ថបទនេះទៅផ្ទះខ្ញុំមួយណា!

KHMERLING

យាយ ៖ រួចចៅឯងទិញផ្កាយកទៅណា ?

ចៅ ៖ យកទៅបុណ្យសង្សារ ។

យាយ ៖ មីដែលម៉ោពីម្សិលមិញហ្នឹង ហ្អី ។

ចៅ ៖ បាទ, យាយ ។

យាយ ៖ ចុះម៉េចបានវាស្លាប់ ?

ចៅ ៖ ថាម៉េច​ យាយ ????

មនុស្ស​ចាស់គាត់មិនយល់ គាត់ស្មានថា បុណ្យសង្សារ គឺសង្សារហ្នឹងស្លាប់ ហើយគេ​ចាត់​​ធ្វើពិធីបុណ្យសពតាមទំនៀមទម្លាប់ខ្មែរ ។

យើងជួបពាក្យ បុណ្យ ញឹកញាប់ក្នុងលក្ខណៈជាពាក្យផ្សំ ដូចជា បុណ្យខ្មោច បុណ្យ បច្ច័យ បួន បុណ្យសង្ឃទាន បុណ្យជាតិ បុណ្យ ជាដើម ។ ពាក្យថា បុណ្យ ខាងលើមាន បុណ្យមួយមិនមានទានធូប ឬសក្ការបូជា ។ ក្រៅពីនោះគេ​មាន​រណ្តាប់​បូជា​បែប​សាសនា​ទាំងអស់ ។

តាមវចនានុក្រមភាសាខ្មែរ ពាក្យថា បុណ្យ មានន័យថា ៖ ។

ដោយឥទ្ធិពលបច្ចឹមប្រទេស ខ្មែរយើងបានទទួលពិធីនានាពីប្រទេសទាំងនោះ ទាំងផ្លូវ លោកនិងផ្លូវធម៌ ។ ផ្លូវលោកមានជាអាទិ៍ ទិវាសិទ្ធមនុស្ស, កុមារអន្តរជាតិ ជាដើម ។ នា ពេលថ្មីៗនេះយើងបានទទួលពិធីមួយ ដែលយុវវ័យភាគច្រើនកំពុងមានការពេញនិយម នោះគឺ valentine​ day ដោយទិដ្ឋភាពជាទូទៅនៅឱកាសនោះ ដើម្បីបង្ហាញទឹកចិត្តនៃ​ក្តី​ស្រ​ឡាញ់​​របស់ខ្លួន គេជូនផ្កា វត្ថុអនុស្សាវរីយ៍ដល់គ្នា ។ ខ្មែរយើងហៅពិធីនេះថា បុណ្យ​​សង្សារ ហើយឲ្យតែដល់ឱកាសនេះម្តង ៗ យុវវ័យយើងតែង​ពពាក់​ពពូន​ទិញ​វត្ថុ​អនុស្សារីយ៍ជាពិសេសផ្កាកូលាបជូនគ្នាដើម្បី សម្តែងក្តីស្រឡាញ់​របស់ខ្លួនចំពោះ​សង្សារឬអ្នកជាទីស្រឡាញ់របស់ខ្លួន ។ ប៉ុន្តែលើសពីនេះ មានយុវវ័យមួយ​ចំនួន​ប្រើ​ឱកាសនេះដើម្បីការសប្បាយភ្លើតភ្លើនដែលប្រាសចាកទំនៀមទម្លាប់នៃសង្គមខ្មែរ ។ ដោយឃើញថាទង្វើនេះអាចជះផលមិនល្អដល់សង្គមខ្មែរ ទើបអ្នកដែលមាន​ការ​បារម្មណ៍​អំពីរឿងនេះ បានព្យាយាម​បង្វែរ​សេចក្តីប្រែរបស់ពាក្យខាងលើមកជា (ខ្លឹមសារបន្ថែម) ។ ទោះជា​យ៉ាង​​នោះ​ក្តីក៏ពាក្យ បុណ្យសង្សារ នៅ​តែ​មាន​ប្រជាប្រិយភាពក្នុងចំណោមយុវវ័យ ។

ខ្លឹមសារបន្ថែមនៃពាក្យ សង្សារ ៖

Sweetheart

View original post

28 responses to this post.

  1. ជិត​ដល់ថ្ងៃបុណ្យសង្សា ស្រាប់​តែនឹកឃើញអត្ថបទមួយ​របស់លោក​ខ្មែរលីង អានពេលណា​អស់សំណើចពេលនោះ ដូច្នេះ​ក៏​សូម​ភ្ជាប់​អត្ថបទនេះ​មក​ដាក់​ក្នុង​ប្លក​របស់ខ្ញុំតែម្តងទៅ តែសង្ស័យ​តែម្ចាស់គាត់​មិន​ដឹងទេមើលទៅព្រោះគាត់រត់ចោល​ផ្ទះយូរ​ហើយ គិៗៗៗ ។
    រីករាយ​ទិវានៃក្តីស្រឡាញ់​ដល់អ្នកភូមិទាំងអស់គ្នា ។

    Reply

  2. ង៉ាស់ៗៗៗ

    Reply

  3. សើចឮម្ល៉េះ ផ្អើលគេផ្អើលឯងអស់ហើយ ។ ហើយអត់ទៅចូលឆ្នាំចូលខែអីនឹងគេទេហី ?

    Reply

    • ខ្មែរសុទ្ធមើលតែសម្បុរគឺដឹងហើយ ប្រហែលនឹងខ្លាឃ្មុំភ្នំតាម៉ៅ 😀
      អស់សំណើចនឹងគេធ្វើបុណ្យឱ្យសង្សារហ្នឹងណាបង។

      Reply

      • អញ្ចឹងទេហី ស្មាន​តែសើចរឿងផ្សេង ។ បងក៏មិនមែនចិនដែរ តែដូចជាឃ្លាន​សម្ល​ចាប់​ឆាយ​​ម៉េចមិនដឹងទេ គិតទៅផ្ទះជីវីសុំសម្ល​គេមួយចានសិន គ្រាន់បានរួចម្ហូប​មួយពេល ។

    • សុំឱ្យច្រើនបន្តិចមកបង ប្រាប់គេថាគ្នាបងច្រើនទៅ!

      Reply

      • មកផ្ទះខ្ញុំមក សម្លម៉ាឆ្នាំងធំហ្នោះ

      • ខ្ញុំយកស្រាក់ពីរទៅជាមួយដែរ បានអត់?

      • 😀 សុំលេងៗទៅ ក្រែងបានមែន ។
        ទោះជាយ៉ាងណា ប្អូន នឹកដល់ក្មួយដែរ ព្រោះថាស្រាក់ ដែលថាយកទៅនោះគឺផ្ញើអាពីរនាក់ទេ។
        ខ្ញុំនៅម្នាក់ឯងសុំតែម៉ា ហ៊្វុល ពោះ ឱបពោះមកផ្ទះវិញហើយ

      • ហ៊ី អត់ចេញមុខសុំផង ដល់តែម្ចាស់គេហៅ ស្រាប់តែធានាខ្លួន​យកស្រាក់ទៅម្តងពីរ​ហ្មង ។ សង្ស័យតែអត់ហើយខ្ញុំ ទៅក្រោយគេហើយ​នៅឆ្ងាយទៀត ។

      • ម៉ាស្រាក់ឣោយបងកល្យាណ ម៉ាស្រាក់ទៀតឣោយបងសុធា

      • អរគុណហើយជីវិ បងសុំយកតែសម្លទេ ឯម៉ាស្រាក់ពីរស្រាក់អីនោះ ទុកឲ្យកល្យាណជាអ្នកទទួលជំនួសចុះ (បងខ្លាចឈឺណាស់) ។ សុំទៅមុនហើយកល្យាណ​អើយ ។

      • hahaha​ អោយសម្លទេ មិនមែនដាក់ម៉ាស្រាក់ពីរស្រាក់ទេ

      • ស្មានតែឲ្យម៉ាស្រាក់ កុំអីបានទៅរកអ្នកគ្រូពេទ្យ​បាត់ គិៗៗៗៗ

  4. ស្មានតែច្រឡំនិយាយរឿង វាលវដ្តសង្សារ មានអីពូកែ រកលីងមែន សូម៉ាដា បែបស្រម៉ៃចង់ បានផ្កាដែរហើយមើលទៅ !!

    Reply

    • ជម្រាបសួរលោកពូ សុខសប្បាយជាទេ ?
      ស្រម៉ៃតិច ៗ ដែរហ្នឹងណ៎ាលោកពូ តែមើលទៅដូចគ្មានសង្ឃឹមទេ ព្រោះ​ចូលដល់វគ្គ មេឃលែង​ចាញ់សម្រស់អូន​ទៅហើយ Ki@@@@@

      Reply

      • សុខសប្បាយជាធម្មតាដែរ តែកេងមិនសូវលក់ ។ សូម្បីតែព្រះពុទ្ធ ក៏នៅតែមានគេតាមប្រគេនផ្កាដែរ ចុះទម្រាំសូម៉ាដា នៅក្រលេកញញឹមនៅឡើយ ធ្វើម្តេចអត់ផ្កា !

      • អរគុណហើយលោកពូ​ដែលបានសរសើរ សង្ស័យតែគេងអត់លក់ដែរហើយ​ខ្ញុំថ្ងៃនេះ ។

    • រួចចុះបងសុធាក្លាយជាឃ្មុំពីពេលណាម៉េចក៏ខ្ញុំមិនដឹងសោះចឹង??? 😀 😀 😀

      Reply

  5. អត់ចង់ធ្វើឃ្មុំទេគ្រោះថ្នាក់ខ្លាំងណាស់ ខ្លាចគេទៅកាច់យកទឹក និង ផ្លិតយកទៅអាំង តែបើជាកន្លង់វិញប្រហែលជាមិនសូវ​មានគ្រោះថ្នាក់ទេមើលទៅ ។

    Reply

    • បើមិនចង់ធ្វើឃ្មុំទេ កុំទៅទារបងប្រុសរកផ្កាអីប្រយ័ត្នគាត់ថាឱ្យ!

      Reply

      • ចុះប្រាប់ហើយតើថា អត់ចង់ធ្វើឃ្មុំទេ តែចង់ធ្វើកន្លង់ ។ កន្លង់មានវាសនាជាងឃ្មុំណាម្ចាស់អូន ។

    • អត់ដែលបានសួរថាអាឃ្មុំង៉ៃមុនហ្នឹងវាយ៉ាងម៉េច? មើលទៅមិនទំនងសោះ

      Reply

      • មានអីឆ្ងាញ់គ្រាន់បើ​ដែរតើ ឆីអស់គ្មានឲ្យសល់អីម៉ាតិចទេ ។

      • ឱ្យតែជិះកាត់ហ្នឹង នឹកបងឯងភ្លាម

      • មែនអី ? សំណាងដល់ហើយខ្ញុំមានអ្នកនឹក តែនឹកកូនចាបទេដឹង ?

      • នឹកកូនចាបទេ ព្រោះម៉ែចាបមានអ្នកនឹកហើយ ហើយក៏មិនគួរឱ្យស្រឡាញ់ដូចកូនចាបដែរ ។ មិនចង់និយាយត្រង់ពេកទេ តែធ្វើម៉េចបើកាលៈទេសៈបង្ខំ 😀
        តែអាកូនចាបៗហ្នឹងអត់ចេះញ៉ាំផងហ្នឹង? ង៉ៃមុនប្រុងផ្ញើម៉ាក់អាបីនាក់ដែរ តែគិតថាកូនគេក៏មិនញ៉ាំដែរ។

      • កូននេត្រញ៉ាំអត់បានទេ ព្រោះពេលញ៉ាំហើយ​ពិតជាឡើង​កន្ទួលពេញខ្លួន ។ តែម្នាក់ទៀត​ចូលចិត្តដូចម៉ាក់វាដែរ ។

Leave a comment