Archive for December, 2011

ពិធីចែកសញ្ញាប័ត្រ

ទិដ្ឋភាពខ្លះ ៗ មុខមហាវិទ្យាល័យអក្សរសាស្ដ្រនិងសង្គមសាស្ដ្រ នៅ​ក្រៅ​សាល​ពិធីចែកសញ្ញាប័ត្រ នាថ្ងៃ ២១.១២.២០១១ ។

PC210042 1 PC210007 1  PC210024 1 PC210134 1PC210011 1 PC210051 1PC210044 1

PC210025 1  PC210086 1

  1. ទិដ្ឋភាពនៅថ្ងៃសមបង្ហើយ…
  2. ទិដ្ឋភាពនៅថ្ងៃចែកសញ្ញាបត្រ…

ជប់លៀងជូនពរនិស្សិត

ឆ្នាំសិក្សា​២០១១នេះ​នៅសាកលវិទ្យាល័យ​មហាសារខាម​មាននិស្សិតដែលបានបញ្ចប់ការ​សិក្សា​ថ្នាក់​បណ្ឌិត អនុបណ្ឌិត និង បរិញ្ញាប័ត្រ​រួមទាំងអស់មានចំនួន​៨ ៤២០នាក់​ ។​ ក្នុងនោះមាននិស្សិត​បរិញ្ញា​ប័ត្រ​ភាសា​​ខ្មែរ ចំនួន ១០នាក់ផងដែរ ។

ពិធីប្រគល់សញ្ញាប័ត្រមានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ម្ចាស់​ក្សត្រីយ៍ សុរិន្ទថន ។ នាឆ្នាំនេះ​ពិធីនេះ​នឹងប្រារព្ធធ្វើឡើងនាថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ ២០១១ ។

មុននឺងថ្ងៃទទួលសញ្ញាប័ត្របានមកដល់និស្សិតគ្រប់រូបត្រូវចូលរួមក្នុងពិធីហ្វឹកសម​ជាមុនសិន ដែលមាន​រយៈពេល៣ថ្ងៃពេញ ដោយចាប់ផ្តើមពីថ្ងៃទី ១៧-១៩ ខែធ្នូ ឆ្នាំ២០១១ ។  ថ្ងៃទីមួយ និង ថ្ងៃទី​ពីរ​និស្សិត​ត្រូវ​ស្លៀកពាក់ឯកសណា្ឋនជានិស្សិត និង​សមនៅ​តាម​មហាវិទ្យាល័យ​រៀងៗខ្លួន ។ សម្រាប់ថ្ងៃទីបី​ និស្សិតត្រូវមកសមជុំគ្នានៅអាគារប្រារព្ធពិធី ដោយ​តម្រូវ​​ឲ្យនិស្សិត​តុបតែងមុខ​ធ្វើសក់ ព្រមទាំង​ស្លៀក​សម្លៀកបំពាក់ដែលត្រូវទទួលសញ្ញាប័ត្រ ថ្ងៃទី​បី​នេះ​គេធ្វើ​ដូចជាថ្ងៃប្រគល់​មែនទែន​អញ្ចឹង​គ្រាន់តែ​ថា​មិន​មាន​​វត្តមានម្ចាស់ក្សត្រីយ៍សុរិន្ទថនតែប៉ុណ្ណោះ ។ ​សម្រាប់ថ្ងៃទី ២០ គឺគេទុកពេលឲ្យនិស្សិតសម្រាក​យកកម្លាំង ដើម្បីចូលរួមពិធីធំនាថ្ងៃស្អែក ។

នៅតាមមហាវិទ្យាល័យនីមួយ ៗ មានរៀបចំពិធីជប់លៀងអបអរនិស្សិតដែលទើបបញ្ចប់ការសិក្សា​ថ្មី ៗ ព្រមទាំងមានតាំងលម្អផ្កាចម្រុះព័ណ៌ ដើម្បីទុកឲ្យនិស្សិតថតរូបជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិទុកជា​អនុស្សាវរីយ៍ ។

ទិដ្ឋភាពខ្លះនៃការត្រៀមពិធី

PC170001 2 PC170030 2

PC170033 2 PC170068 2  PC170002 2

កីឡាពណ៌ กีฬาสี Color Sport

กีฬาสี ម្ចាស់ផ្ទះសូមប្រែថាជាខ្មែរថា កីឡាពណ៌ និងអង់គ្លេសថា Color Sport សិនចុះ ហើយរង់​ការ​តម្រូវពីអ្នកភូមិវើតប្រេសក៏ដូចជាពីប្រិយមិត្ដទាំងអស់ ។

ការប្រកួតកីឡាពណ៌ (กีฬาสี) ឃើញមានការរៀបចំស្ទើរគ្រប់សាលារៀននៃប្រទេសថៃ ។ នៅក្នុង ពិធីនេះ គេបែងសិស្សដែលចូលប្រកួតទៅតាមពណ៌ ជាអាទិ៖ ក្រហម លឿង ជំពូ …​។ វិញ្ញាសានៃការប្រកួតអាស្រ័យទៅតាមទីកន្លែងដែលចាត់ ដូចជា៖ រត់ប្រណាំង, ។ គោលដៅ នៃ រៀបចំកម្មវិធី គឺពង្រឹងភាពស្និទ្ធស្នាលរវាងសិស្សនិងសិស្ស, សាមគ្គីភាព… ។ សិស្សអាចស្គាល់គ្នា ទទួលមិត្តភក្ដិថ្មីៗបន្ថែមទៀត ចំណែកសាមគ្គីភាព សិស្សមានការជួយគ្នាពិសេសនៅក្នុងក្រុម ។ យើងប្រហែលជាធ្លាប់ឃើញអ្នកស្រែកផ្ដល់កម្លាំងចិត្ដដែលភាសាអង់គ្លេសហៅថា Cheer Leader ។ ក្នុងពេលសមាជិកពណ៌នៃក្រុមចូលប្រកួត ពួកក្រុមអ្នកផ្ដល់កម្លាំងចិត្ដនឹងស្រែក​បន្ទរ​គាំទ្រ​ដល់កីឡាករនៃក្រុមរបស់ខ្លួនឲ្យប្រឹងឡើង ។ កម្មវិធីអាចចាត់ទុកជាការជួប​ជុំរវាងមាតា​បិតា​អាណាព្យាបាលសិស្សានុសិស្សផងដែរ ព្រោះកូនសិស្សដែលចូលរួម​ភាគច្រើនជាក្មេង​សិស្ស​សាលាតាំងពីថ្នាក់ត្រៀមបឋមរហូតដល់ថ្នាក់ទី ៦ ។ ប្រការ​សំខាន់មួយ​ទៀត គេឆ្លៀតបញ្ជ្រាប​ការណែនាំកូនចៅរបស់គេឲ្យស្គាល់អំពីប្រពៃណីនៃការតុបតែងកាយរបស់​ជាតិគេនៅ​តាមតំបន់​នានានៃប្រទេស ។ ក្រៅពីក្រុមពណ៌ នៅមានក្រុមសិស្សដែលស្លៀក​ពាក់សម្លៀកបំពាក់​ប្រចាំ​តំបន់​របស់ប្រទេស​ សម្លៀកបំពាក់ប្រពៃណីរបស់គេជាដើម ។ ក្រុម​សិស្ស​​ទាំងអស់ត្រូវបាន​គេ​ចាត់ទៅតាមលំដាប់នៅក្នុងក្បួនព្យុហយាត្រា (Parade) ។

នៅរាល់ឆ្នាំសាលាកិត្ដិយា (โรงเรียนอนุบาลกิติยา) ដែលមានទីតាំងនៅទីរួមខេត្ដមហាសារ​ខាម​និង​ជាសាលាឯកជនមួយក្នុងចំណោមសាលាឯកជននានរបស់ខេត្ដតែងចាត់ពិធីនេះឡើង នាខែធ្នូ ។ ឆ្នាំនេះគេចាត់ពិធីនៅថ្ងៃទី ១០ ខែធ្នូ ។ កូនស្រីទាំងពីររបស់ផ្ទះនេះក៏បានចូលរួមដែរ ។ កូន​ស្រី​បង​គេចាត់ឲ្យនៅក្នុងក្រុមស្លៀកសម្លៀកបំពាក់ថៃភាគខាងត្បួង ចំណែកូនស្រីប្អូនស្ថិត​ក្នុងក្រុម​ផ្ដល់កម្លាំងចិត្ដពណ៌ក្រហម ។ នៅមុនថ្ងៃនៃពិធីសិស្សានុស្សិស​ទាំងអស់​ត្រូវ​បានគេ​បង្ហាត់​ឲ្យដឹង​អំពីរបៀបរបបនិងអ្វីដែលត្រូវធ្វើក្នុងក្រុម ពោលគឺវិន័យក្នុងក្រុម ។ សំខាន់គឺ​ការស្លៀក​ពាក់ ដែល​នេះអាចបន្ទុកមួយសម្រាប់ឪពុកម្ដាយឬអាណាព្យាបាលសិស្ស ព្រោះ​សិស្សម្នាក់ៗត្រូវមាន​សម្លៀក​បំពាក់​ដែលសាលាជួលមកឲ្យដោយខាងសិស្សជាអ្នកចេញថ្លៃជួល ។ ក្មេងៗពិត​ជា​សប្បាយនឹងពិធីនេះណាស់ ជិតដល់ថ្ងៃពិធី ពួកគេគេងមិនលក់ ច្រួលច្រាល (ក្មេងផ្ទះនេះ) ចំណែក​ក្មេងថៃដទៃទៀតក៏មិនខុសគ្នាដែរមើលទៅ ។

ម្ចាស់ផ្ទះយល់ថា កីឡាពណ៌នេះមិនមែនកើតឡើងដំបូងនៅក្នុងប្រទេសថៃទេ ប្រហែល​ជាថៃ​ចម្លង​មកពីបរទេស ។

IMG_0130aPC100094aPC100131aPC100066a

ប្រសិនបើខ្មែរយើងមានរៀបចំបែបនេះដែរ សម្លៀកបំពាក់ស្រុកយើងប្រាកដជាស្អាត សំបូរបែប​មិនចាញ់​ស្រុកគេប៉ុន្មានទេ ។

ផ្ទះខ្ញុំអាយុមួយឆ្នាំហើយ

ធ្មេចបើក ៗ រយៈពេលមួយឆ្នាំបានកន្លងផុតទៅយ៉ាងរហ័ស នេះគឺជាខួបមួយឆ្នាំនៃការបង្កើតប្លក vsthea(somada) ដែលមានរូបផ្ការំដួល​ដែលជាផ្កាប្រចាំជាតិខ្មែរ តំណាងឲ្យប្លករបស់នាងខ្ញុំ ។ រយៈ​ពេលមួយឆ្នាំនៃការបង្ហាញខ្លួនក្នុងភូមិwordpress នេះបានធ្វើឲ្យ ខ្ញុំទទួល បាននូវ​ចំណេះ​ដឹង​ជាច្រើន​តាម​ប្លកផ្សេង ៗ របស់អ្នកភូមិយើង ។ អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត ព្រមទាំង មានអារម្មណ៍​កក់ក្តៅជានិច្ច នោះ​គឺការរាក់ទាក់ និង ការចូលរួមបញ្ចេញមតិយោបល់​របស់បងប្អូន​ដែល ជាជន​ជាតិ​ខ្មែរ នៅតាម​បណ្តា​​​ប្រទេសផ្សេង​ ក៏ដូចជាអ្នកដែលកំពុងរស់នៅក្នុងប្រទេស ។

នាពេលនេះនាងខ្ញុំក៏សូមថ្លៃងអំណរគុណចំពោះបងប្អូនទាំងអស់ ដែលតែងតែឆ្លៀតពេលដ៏មមាញឹក​ចូល​មកលេងប្លករបស់ខ្ញុំ ហើយក៏សូមថ្លែងអំណរគុណ​ចំពោះអ្នកភូមិ​យើងដែលបានចែករំលែក​នូវ​ចំណេះ​​ដឹង​ល្អ ៗ ក៏ដូចជាបទពិសោធន៍​ថ្មី​ ៗ សម្រាប់កូនខ្មែរគ្រប់រូប ។ ហើយក៏សូមអរគុណចំពោះការ​គាំទ្រ​និងផ្តល់កម្លាំងចិត្តរបស់ស្វាមី​ជាទីស្រឡាញ់​ ដែលជួយឲ្យខ្ញុំមានឱកាសបាន​ស្គាល់​បងប្អូន​អ្នកភូមិ​wordpress ទាំងអស់ ។

រយៈពេលមួយឆ្នាំនេះ​នាងខ្ញុំបានសរសេរអត្ថបទផ្សេង ៗគិតមកដល់ថ្ងៃនេះ គឺមាន​ចំនួន ៦៨ អត្ថបទ ព្រម​ទាំងទទួលភ្ញៀវបានចំនួន ៩៧៦៨​ នាក់ ។

សូមជូនពរឲ្យអ្នកភូមិយើងជួបប្រទះ​តែសេចក្តីសុខសំណាងល្អ​ នាឱកាសឆ្នាំថ្មីឆ្នាំសាកល ២០១២ ដែល​នឹង​ឈានមកដល់នាពេលដ៏ខ្លី​ខាងមុខនេះ ។

04086cc60bd191e24c9c7a10318326b5

បេះដូងខ្មែរ

មកនៅស្រុកគេយូរដែរហើយ ពេលស្រុកគេមានភ័យអាសន្ន ឬ សប្បាយ គេតែងតែមានបទចម្រៀង​ដែលឆ្លុះ​បញ្ចាំងពី​បញ្ហាជីវិត​ពិត​របស់​សង្គមគេ ។ បទចម្រៀងទាំងនោះមានដូចជា​ការ​ផ្តល់​កម្លាំង​ចិត្ត ការ​​ជួយលើកទឹកចិត្ដ បណ្ដុះគំនិតឲ្យចេះជួយគ្នាទៅវិញ​ទៅមក​ ក្នុងនាមជាអ្នកមានឈាមជ័រដូចគ្នា ។ និយាយ​​ដល់រឿងនេះ ខ្ញុំក៏នឹកដល់ស្រុកយើង តើយើងមានបទចម្រៀងបែបនេះដែរទេ ? ខ្ញុំព្យាយាមរក​បទ​​​ដែលមានលក្ខណៈដូចខាងលើតែមិនបានជួបសោះ ហើយក៏​ព្យាយាម​រកតាមផ្ទះ​អ្នកភូមិ​ដែល​នៅ​ក្បែរ​​ ៗ គ្នាតែនៅតែមិនប្រទះ ឬ មួយខ្ញុំចូលមិនទាន់បានគ្រប់ផ្ទះ ព្រោះអ្នកភូមិ​យើងក៏ច្រើន​។

ចៃដន្យអីស្រាប់តែថ្ងៃនេះបានជួបបទមួយរបស់ផលិតកម្មរស្មីហង្សមាស ដែលច្រៀងដោយលោកឈន​ សុវណ្ណរាជ ស្ដាប់ទៅពិត​ជា​ត្រូវ​ចិត្ត និង ពេញចិត្តជាខ្លាំង ព្រោះខ្លឹម​សារ​​នៃបទចម្រៀង​នេះ​គាត់បាន​បង្ហាញ​​​ពីទឹកចិត្ត ដែលចេះជួយ​ឈឺ​ឆ្អាល​គ្នា​ទៅវិញ ទៅមក របស់​បង​ប្អូន​ខ្មែរយើង ស្តាប់ហើយពិត​ជា​ធ្វើ​ឲ្យ​​ខ្ញុំមានអារម្មណ៍រំភើបមែនទែន ។ ម្យ៉ាងទៀតទំនុកចម្រៀងមានលក្ខណៈខ្មែរ ប្រហែលមិន​ចម្លង​គេទេ​ទៀតផង ។​

តែមិនដឹងថាអ្នកភូមិយើងមានគំនិតយោបល់ដូចខ្ញុំទេ ?

សូមស្តាប់បទចម្រៀង បេះដូងខ្មែរជាមួយខ្ញុំ៖

ឬអាចទស្សនាជាលក្ខណៈខារ៉ាអូខេ សូមចុចត្រង់នេះ

ពិធីជប់លៀងរំឭកគុណបុគ្គលិកបរទេស

ដើម្បីរំឭកដល់គុណូបការៈរបស់បុគ្គលិកបរទេសដែលមកបំពេញភារកិច្ចក្នុងសាកលវិទ្យាល័យ នៅរៀងរាល់ឆ្នាំសាកលវិទ្យាល័យតែងប្រារព្ធពិធីជប់លៀងដល់បុគ្គលិកទាំងនោះ ។ នេះជាលើកទី ២ ហើយដែលម្ចាស់គេហដ្ឋាន vsthea.wordpress.com ព្រមទាំង គ្រួសារ បានចូលរួមពិធីនេះ ដែលមានឈ្មោះថា International Dinner Party ។ ពិធីនេះប្រារព្ធឡើងនៅអាហារដ្ឋានរបស់សាកលវិទ្យាល័យដែលតាំងនៅក្នុងបរិវេណ របស់សាកលវិទ្យាល័យមហាសារខាម ។ មានភ្ញៀវបរទេសប្រមាណជាង ៥០ សិបនាក់ ចូលរួម ។

4th international Dinner in MSUb

20111206141115_4 20111206141032_8

ព័ត៌មានបន្ថែម