Archive for April, 2011

ស្រឡាញ់ការអាន

Library summer camp 2011 1aLibrary summer camp 2011 2aLibrary summer camp 2011 4aLibrary summer camp 2011 5a

ថ្ងៃនេះកុមារៗចំនួន ៨០ នាក់មកពីសាលារៀននានាក្នុងខេត្តមហាសារខាម​និងខេត្តរ៉យអេត មកជួបជុំគ្នាក្នុងពិធីបោះជំរំ Library Summer Camp 2011 ។ កម្មវិធីនេះមានរយៈពេល៤​​ថ្ងៃ​គឺ​ចាប់ពីថ្ងៃទី ២៥-២៨​ខែមេសា ឆ្នាំ ២០១១ ។​ គោល​ដៅ​នៃ​​ពិធី​គឺ​ចង់​ឲ្យកុមារៗ​មាន​ចំណូល​ចិត្ត​ខាង​ការ​អានសៀវភៅឲ្យបានច្រើន យល់​ដឹង​ពី​របៀប​​​ប្រើ​ប្រាស់ និងស្វែងរកសៀវភៅក្នុងបណ្ណាល័យ ជាពិសេស​គឺឲ្យ​ពួក​គេ​ស្វែង​យល់​​ពីពិភព​លោក​ខាងក្រៅតាម​រយៈការអាន ព្រមទាំងកែច្នៃសម្ភារៈផ្សេង​ៗ ពីក្រដាស​​ទៀតផង ។ កូនជាទីស្រឡាញ់របស់ខ្ញុំក៏ចូលរួមក្នុងពិធីនេះដែរ ។

Library Summer Camp 2011sLibrary Summer Camp 2011z

រូបភាពផ្សេងទៀត ចុចត្រង់នេះ

ប្រហុកចិញ្ច្រាំ

20    Opening_the_Gateway_to_the_Eastern_World8[1]

ប្រហុក កាលបើនិយាយដល់ពាក្យពីរម៉ាត់នេះ អ្នកដែលធ្លាប់​ស្គាល់​រសជាតិ​ ពិតជាមានអារម្មណ៍ថាឃ្លាន​នឹងចង់ញ៉ាំមិនខាន ។ ជាពិសេសអ្នកដែលមានដើមកំណើតនៅប្រទេសខ្មែរ  មិនថាក្មេង​ ឬ ចាស់ទេគឺគេ​ពិត​​ជា​នឹងស្គាល់​គ្រប់​ៗគ្នា ព្រោះវាជាអាហារប្រចាំថ្ងៃរបស់អ្នកស្រុក ទោះជាគេមិន​បាន​ញ៉ាំផ្ទាល់​ក៏​គេ​ប្រើសម្រាប់ស្លដែរ ។ ប្រទេសថៃថ្វីត្បិតតែនៅជាប់ប្រទេសយើងតែកម្រមានឃើញក្រសាំងលក់​ណាស់ បើចង់បានក្រសាំងយកមកចិញ្រាំ្ចប្រហុកទាល់តែទៅខេត្តសុរិន្ទ្រ ឬ បុរីរ៉ាដែលជាខេត្តជាប់ព្រំ​ដែន​ប្រទេសយើង ។ ក្រសាំងនេះអ្នកនៅស្រុកសុរិន្ទ ឬ បុរីរ៉ាំខ្លះមិនស្គាល់ទេ ទាល់តែចាស់ដែលមាន​អាយុជាងហាសិបឆ្នាំទើបស្គាល់ ។

ខាងលើនេះគឺជាប្រហុកចិញ្ច្រាំសាច់ជ្រូក​លាយជាមួយក្រសាំង ដែលខ្ញុំបានដកស្រង់រូប​ភាព​ចេញ​មក​  Pucangkor

ភ្លៀងក្រោយចូលឆ្នាំ

រាល់ឆ្នាំឲ្យតែរដូវចូលឆ្នាំដែលនៅស្រុកគេនេះហៅសង្រ្កាន្ត អាកាសធាតុក្តៅដូចរដូវចូលឆ្នាំស្រុក​យើងអញ្ចឹង ។ ឆ្នាំនេះមេឃអែៗស្រទំរហូត ទើបតែចូលឆ្នាំផុតក៏ក្តៅចែសមួយថ្ងៃម្សិលមិញ (១៨ មេសា ២០១១) មកដល់ថ្ងៃនេះ ភ្លៀងទាំងព្រឹកតែម្ដង ។ នៅស្រុកយើងភ្លៀងទេន៎! ពេលមេឃស្រទំឬមានភ្លៀងអញ្ចឹងអារម្មណ៍នឹកផ្ទះដល់ហើយ ។

Rain after newyear1Rain after newyear2

អត្ថបទទាក់ទង៖

អាកាសធាតុប្រែប្រួល

ទៅលេងខេត្តរ៉យអេត

Khmer New Year 2011aKhmer New Year 2011b

Khmer New Year 2011cKhmer New Year 2011d

ទិដ្ឋភាពដងផ្លូវនៅថ្ងៃសង្រ្កានថៃ

ចូលឆ្នាំខ្មែរឆ្នាំនេះមិនបានទៅលេងផ្ទះទេ នៅលេងសង្ក្រាន្តគេម្តង ។ ខ្មែរយើងគឺចូលឆ្នាំ ចំណែកថៃគេហៅ សង្ក្រាន្ត ។ ថៃនៅសម័យបូរាណគេប្រាំរព្ធពិធីចូលឆ្នាំដូចខ្មែរយើងដែរ​តែមកទល់បច្ចុប្បន្ននេះគេចូលឆ្នាំធំរបស់គេតាមឆ្នាំសាកល គឺ ឆ្នាំ ២០១១ នេះត្រូវនឹង ពុទ្ធ​សករាជ ២៥៥៤ ។

(មានពេល ខ្ញុំនឹងអធិប្បាយជូនអំពីទិដ្ឋភាពខ្លះៗនៃឱកាសនេះ)

Thai Sankran1Thai Sankran2

សួស្តីឆ្នាំថ្មី ឆ្នាំថោះ

រីករាយឆ្នាំថ្មី ឆ្នាំថោះ​ដែល​មាន​សត្វទន្សាយ​ជាតំណាងនៃឆ្នាំ ។

ក្នុងឱកាសចូលឆ្នាំថ្មីដែល​​​នឹង​ឈានចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​ ខ្ញុំសូមជូនពរ ឲ្យ​អស់​លោក​អ្នកជួប​​តែសេចក្តីសុខ សេច​ក្តី​ចម្រើន​ រកស៊ីមានបាន ទៅណាមកណា​ជួប​តែ​អ្នកអាណិតស្រឡាញ់ និង មាន​អ្នក​ចូល​ចិត្ត ។ ហើយក៏សូមឲ្យលោក​អ្នកប្រុង​ប្រយ័ត្ន​​ចំពោះ​ការធ្វើដំណើរទៅកាន់ទីជិត ទីឆ្ងាយ សូមឲ្យមាន​សុវត្ថិភាព​ក្នុង​ដំណើរ​កំសាន្ត​របស់​លោកអ្នក និងក្រុមគ្រួសារ ។

សូមសំណាងល្អ និង សេចក្តីសុខកើតមានចំពោះអ្នក និង ក្រុមគ្រួសារ ។ សូមអរគុណ !

និស្សិតភាសាខ្មែរចុះកម្មសិក្សា

KSM4KSM 1

KSM 3ks

នេះគឺជាសកម្មភាពខ្លះ ៗ​ របស់និ ស្សិតភាសាខ្មែរ​ ដែលចុះកម្មសិក្សានៅប្រទេសកម្ពុជា ។ និស្សិត​ឯក​ទេស​ភាសាខ្មែរត្រូវចុះកម្មសិក្សានៅប្រទេសកម្ពុជា រយៈពេល ៣ខែ គឺចាប់ពីថ្ងៃទី ១៥ មីនា​រហូត​ដល់​ថ្ងៃទី ១៥ មិថុនា ។  និស្សិតមានចំនួន ១០នាក់ត្រូវបានបែងជាបួនក្រុមគឺ ៖

-ក្រុមទី១ មានប្រាំនាក់ត្រូវទៅបំពេញ​កម្មសិក្សា​នៅវិទ្យា​ល័យកំពង់ឈើទាល

តួនាទី ៖  បង្រៀនភាសាថៃដល់សិស្សខ្មែរ និង ការងារប្រចាំថ្ងៃទាក់ទង នឹងឯកសារផ្សេង ៗ

– ក្រុមទី២ មានពីរនាក់ទៅក្រុមហ៊ុន ពីរ៉ាផាត់ ប្រទេសថៃ

តួនាទី ៖ បកប្រែឯកសារជាភាសាខ្មែរ ទំនាក់ទំនងតាមទូរស័ព្ទជាមួយបុគ្គលិកក្រុមហ៊ុននៅភ្នំពេញ សៀមរាប (ជាភាសាខ្មែរ) Fax  ឬ បញ្ចូនឯកសារ ។ ព្រមទាំងជាបុគ្គលិកផ្នែក Export ប្រចាំក្រុមហ៊ុន ។

– ក្រុមទី៣ មានពីរនាក់ ទៅក្រុមហ៊ុន នៅខេត្តច័ន្ទបុរី ប្រទេសថៃ

–  ក្រុមទី ៤ មានមួយនាក់ ទៅក្រុមហ៊ុន Safeskin ខេត្ត សុងខ្លា  ប្រទេសថៃ

សម្រាប់ក្រុមទី ៣ និង ៤ ដែលបំពេញកម្មសិក្សានៅប្រទេសថៃនេះដោយសារតែខាងក្រុមហ៊ុន​បាន​ទទួលយកកម្មករខ្មែរមកធ្វើការ ។ ដូច្នេះក្រុមហ៊ុនបានស្នើសុំមកខាងសាកលវិទ្យាល័យ​ឲ្យនិស្សិត​ភាសា​ខ្មែរ ទៅជួយជាអ្នកសម្របសម្រួល និង បកប្រែឯកសារផ្សេង​ៗ ដែលពាក់ព័ន្ធ​នឹងក្រុមហ៊ុន ។ សម្រាប់​និស្សិតដែលទៅបំពេញកម្មសិក្សានៅតាមក្រុមហ៊ុន​នឹងទទួលបានផលប្រយោជន៍ជាច្រើន​ដូច​ជា ៖

– កន្លែងស្នាក់នៅ free

– ទទួលបានប្រាក់ខែក្នុងមួយខែ ៦០០០ បាត្រ ប្រហែល២០០ដុល្លា ។

– សេវាកម្មផ្នែកសុខភាព

-​ ក្រោយពេលបញ្ចប់ការសិក្សា នឹងទទួលមកធ្វើការជាមួយក្រុមហ៊ុន ចំពោះប្រាកបៀវត្សន៍ដេលនឹងត្រូ​វ​ទទួលបានគឺចាប់ពី ១៥០០០បាត្រ ឡើងទៅ​ ដោយមិនទាន់រួមបញ្ចូលប្រាក់ថែមម៉ោងផ្សេង ៗ ឡើយ​។

វគ្គបំពាក់បំប៉នភាសាថៃ

Khmer student 1Khmer student 3Khmer student 2Khmer student 4

កាលពីថ្ងៃទី ០២  ខែមេសា ឆ្នាំ២០១១ កន្លងមកនេះ​នៅសាកលវិទ្យាល័យមហាសារខាម​មាន ប្រារព្ធ ពិធីថ្វាយព្រះពរដល់ម្ចាស់ក្សត្រីយ៍សុរិនថន និង ពិធីបើកវគ្គបំពាក់បំប៉នភាសា​ថៃ ដល់និស្សិតខ្មែរ ដែល ទទួលបានអាហារូបករណ៍របស់ម្ចាស់ក្សត្រីយ៍សុរិនថន ។ និស្សិត​ដែលទទួលបានអាហារូបករណ៍ នាឆ្នាំ សិក្សា២០១១ទាំងអស់មានចំនួន ៧៧នាក់​ ។ វគ្គសិក្សានេះចាប់ផ្តើមពីថ្ងៃទី ០៤ មេសា ដល់ថ្ងៃទី ២១ ឧសភា បន្ទាប់ពីបញ្ចប់វគ្គសិក្សាបំប៉នភាសាថៃ និស្សិត​នឹង​ទទួលបានប្រកាសនីយប័ត្រ បញ្ជាក់​ការ​សិក្សា ។  បន្ទាប់មក​ខាងសាកលវិទ្យាល័យ​នឹងជូននិស្សិត ទៅ​តាមសាកលវិទ្យាល័យ​​នានា ដែល​និស្សិត​បាន​ដាក់ពាក្យសុំ នាពេលប្រឡងនៅភ្នំពេញ ។​

ព័ត៌មានលម្អិតសូមចុចលើ ពូជអង្គរPucangkor