Archive for October, 2013

ល្បែងសី

ខ្មែរយើងមានល្បែងប្រជាប្រិយច្រើនបែបសម្រាប់លេងកំសាន្ដក៏ដូចជាបង្កើនសតិបញ្ញានិងភាព​​រហ័សរហួន ។ សីជាល្បែងមួយប្រភេទដែលខ្មែរយើងលេងពេល​ទំនេរពីការងារ ។ អ្នកដែលល្បែងនេះភាគច្រើនជាបុរស ។ តើស្រ្ដីលេងមិនកើតឬយ៉ាងណា ? ទើបបានជាមិនសូវឃើញ​ស្ត្រិនិយមលេង ?
សព្វថ្ងៃនេះយើងមិនសូវមានឃើញគេលេងប៉ុន្មានទេ ។ កាលនៅភ្នំពេញ ពេលល្ងាច ខ្ញុំតែងឃើញគេលេងសីនៅលើរោងមួយស្ថិតនៅខាងមុខវត្ដភ្នំ ជិតនាឡិកា ។ ខ្ញុំឃើញនេះយូរដែរហើយ ប៉ុន្ដែដល់សព្វថ្ងៃនេះ មិនដឹងថាគេនៅលេងដូចមុនដែរឬទេ ? ឬរោងនោះត្រូវគេរើទៅណាបាត់ហើយក៏មិនដឹង ។

SAM_1248aaNOUVEL AN KHMER

អត្ថបទទាក់ទង៖

  1. 5Khmer
  2. ទាត់សី
  3. ល្បែងប្រជាប្រិយខ្មែរ

Protected: Wedding Anniversary 24 Oct, 2001-2013

This content is password protected. To view it please enter your password below:

Red eyes

Eye_conjuction
Eye_conjuction1ពេលវេលាចូលរៀននៅស្រុកថៃខុសគ្នាពីស្រុកយើង ដោយឆមាសទី១ គេចាប់ផ្តើមពីខែឧសភា ដល់ខែតុលា ហើយឆមាសទី២ ចាប់ផ្តើមពីខែ វិច្ចឆិកាដល់ខែកុម្ភៈ ឯវ៉ាកងធំគឺនៅចន្លោះពីខែមិនា ដល់ខែ មេសា ដោយខុសពីស្រុកយើង។ ដោយឆ្លៀតពេលវ៉ាកងតូច និង ដោយបានការអនុញ្ញាតិឲ្យសម្រាកមួយសប្តាហ៍ បើរាប់បញ្ចូលពីរថ្ងៃទៀតគឺ សៅរ៍ អាទិត្យ គ្រួសារយើងបានឱកាសមកលេងស្រុករយៈពេល ៩ ថ្ងៃពេញ ។
ក្នុងគម្រោងរបស់យើងគិតថា យើងអាចមានពេលជួបជាមួយអ្នកភូមិយើង ចំណែកកូន ៗ វិញ គេបានត្រៀមសម្លៀកបំពាក់ដើម្បីលេងទឹកជាមួយប្អូន ៗ (ដានី នូ ៗ និង អាពេជ្រ) ។ តែដោយសារតែស្រុកយើងមានបញ្ហា គឺពេលទៅដល់ផ្ទះ ម្តាយរបស់ខ្ញុំជាអ្នកឈឺភ្នែកចុងក្រោយគេបង្អស់សម្រាប់មនុស្សក្នុងផ្ទះ ជួនជាចៃដន្យ កូន ចៅទៅដល់ ក៏ដូចជាបន្តត្រកូលជម្ងឺនេះបន្តទៅទៀតដែរ ។ ជម្ងឺនេះបានតាមយើងតាំងពីស្រុកខ្មែររហូតដល់ កន្លែងធ្វើការវិញ ។ ទៅបានមួយថ្ងៃកូនស្រីច្បងចាប់ផ្ដើមមុនគេ ក្រោយមកកូនប្អូន និងចុងក្រោយគេគឺមុនពេលដែលចេញដំណើរមកវិញ ថ្ងៃសុក្រខ្ញុំក៏ចាប់ផ្តើម ឯប៉ារបស់កេវិញក៏ចាប់ផ្ដើមមានអាការក្រោយគេ ពេលចូលដល់ទឹកដីថៃ ។ ប្រហែលជាគាត់អស់ផៅវើ ទប់ទល់លែងជាប់ ព្រោះយើងបាននៅក្នុងរថយន្ដជាមួយអ្នកជំងឺចក្ខុបីនាក់នៃគ្រួសារ ។
កាលនៅស្រុក យើងបានទិញថ្នាំទាំងលេបទាំងបន្តក់មកប្រើ ។ អ្នកនៅភ្នំពេញមួយចំនួនធំប្រហែលជាស្គាល់ហាងថ្នាំល្បីមួយនៅភ្នំពេញ ម្ដុំផ្សារដើមគលក់បន្លែ ។ ប៉ុន្ដែអាការមិនបានធូរទេ ។ មកដល់ស្រុកថៃយើងនៅបន្ដប្រើថ្នាំមកពីស្រុកដដែល ។ ទន្ទឹមនឹងឳពុក និង កូន ៗ បានបន្តដំណើរទៅមហាសារខាមទៀត ហើយពួកគាត់ក៏បានទៅរកពេទ្យដែលងមានទីតាំងនៅក្នុងសាកលវិទ្យាល័យ ។ ក្រោយពីពិនិត្យនិងសួរនាំអំពីអាការជំងឺ ពេទ្យបានឲ្យថ្នាំពីរដប សរុបតម្លៃ ៩១បាត (១២០០០៛) ។ ដបទីមួយគឺ Hista-Oph និងទី ២ គឺ Poly-Oph ។ ចំណែកថ្នាំដែលយកមកពីស្រុកនោះឈប់ប្រើហើយ ព្រោះដាក់ទៅដូចជាមិនឃើញគ្រាន់បើសោះ ។ ប៉ុន្ដែមុននឹងបញ្ជូនចូលថង់សម្រាម យើងយកមកមើលលេង ស្រាប់ឃើញកាលបរិច្ឆេទផុតកំណត់ (ហួសដឺឡេ) ។ ផលិតឆ្នាំ ២០១០ ផុតកំណត់ ២០១២ ។
ថ្នាំដែលទើបនាំមកប្រើថ្មីនេះ ដបទីមួយជាថ្នាំបំបាត់ការរមាស់ និងទី ២ ជាពពួកថ្នាំសម្លាប់ផ្សះ ។ គ្រូពេទ្យណែនាំឲ្យរក្សាថ្នាំក្នុងទូរទឹកក ឬទុកក្នុងម្លប់ មិនឲ្យត្រូវពន្លឹថ្ងៃ ។ ក្រោយពេលបើកប្រើមួយខែត្រូវបោះចោល ។ ឯលទ្ធផលបឋម ឃើញថាអាការដូចជាធូរច្រើនជាងមុន អភ័ព្វតែខ្ញុំនៅម្នាក់ឯងហើយ ភ្នែកហើមដូចត្រីឆ្តោរទៀត មិត្តភក្តិរួមការងារបង្អាប់ថា “នឹកកូន នឹកប្តីពេក ដេកយប់ឡើងហើមភ្នែកអស់” ។
ដល់ម៉ោងបង្រៀនសិស្ស ៗ របស់ខ្ញុំតាមសួរថា ហេតុអ្វីបានជាអ្នកគ្រូពាក់វ៉ែនតាខ្មៅអញ្ចឹង ? ខ្ញុំក៏ឆ្លើយថា “គ្រូចង់ប្តូរស្តៃល៍” ។ ឯសិស្សខិលរបស់ខ្ញុំវិញខ្លះប្រាប់ថា “អ្នកគ្រូពាក់វ៉ែនតាខ្មៅអញ្ចឹងស៊ិចស៊ីណាស់” ។ …

គុក ឬ មន្ទីរឃុំឃាំង

 គុ​កពាក្យ​នេះ​ស្តាប់​ទៅ​ដូចជាសាមញ្ញណាស់ តែសម្រាប់​មនុស្ស ៩៩ភាគ​រយ គ្មាន​នរណាម្នាក់​ចង់​ដឹង​ ចង់​ឃើញ និង ចង់​ចូលទៅក្បែរវានោះទេ ។

​​​            ខ្ញុំមានអារ​ម្មណ៍រន្ធត់ជាខ្លាំង​នៅពេលទទួល​បានព័ត៌មាន​ថា ថ្ងៃស្អែក​នេះ​ខ្ញុំ​ត្រូវ​ទៅ​ប្រឡង​សិស្ស​នៅក្នុង​មន្ទីរឃុំឃាំង ។ ដោយកន្លែង​ធ្វើការថ្មីរបស់​ខ្ញុំជាសាលាបណ្តុះបណ្តាល​វិជ្ជាជីវៈ ដូច្នេះខាង​សាលា តែង​តែ​ផ្លាស់ប្តូរ​គ្រូដើម្បី​ទៅ​បង្រៀននៅទីនោះជាប្រចាំ ។

​            មុន​នឹង​ចូល​ទៅ​ដល់​កន្លែងឃុំឃាំង ខ្ញុំត្រូវប្រមូលសម្ភារៈទាំង​អស់​ដែលនៅជាប់នឹង​ខ្លួន យកទៅផ្ញើនឹង​អ្នក​សន្តិសុខ​ ដោយ​ដាក់ក្នុងទូដែកមួយដែលចាក់​សោរជិត គឺគ្រប់គ្នា​អាច​ចូលទៅ​បានតែ​ខ្លួន ឯសម្ភារៈផ្សេង​ទៀត ត្រូវបានគេឆែកឆេរ​យ៉ាង​លម្អិ​តមុន​នឹង​អនុញ្ញាតិ​ឲ្យ​នាំចូល ។ ក្រុមយើង​ត្រូវ​ធ្វើដំណើរឆ្លងកាត់​របង​ខ្ពស់ ៗ ពីរកន្លែងដែល​រុំព័ទ្ធ​ទៅ​ដោយ​បន្លាលួសអគ្គីសនី ព្រមទាំង​ទ្វារដែក​ដែល​ចាក់សោរចំនួ​ន ៥ ជាន់​ទើ​ប​យើងអាច​ទៅ​ដល់​គោល​ដៅរបស់យើង ។ នៅចន្លោះ​ពី​ទ្វារមួយទៅ​ទ្វារមួយទៀត មាន​អ្នក​យាម​ចំនួ​ន​បី​នាក់ ។ ក្រុមការងាររបស់​យើង​មានគ្នា​ចំនួន ៦ នាក់ ស្រី​៤នាក់ ប្រុស ២នាក់ ។ ដើម្បី​ការពារ​សន្តិសុខ​របស់​ពួកយើង មាន​អ្នក​យាមនៅទីនោះ​អម​ដំណើរ​ចំនួន ៤ នាក់ ក្នុង​ចំណោម​ទាំង​បួននាក់​នោះមានបុរស​ម្នាក់អាយុ​ ៥៧ ឆ្នាំសម្តី​សំដៅ​និង​ឬក្សពាររបស់គាត់​ទន់ភ្លន់ និង ម៉ឺងម៉ាត់​ជាងគេ ខ្ញុំ​ដៅ​បានថាគាត់​ប្រហែល​ជាអ្នក​មានមុខ​មានមាត់ ឬ ជាអ្នក​ធំនៅកន្លែង​នោះហើយ​មើលទៅ ព្រោះ​អ្នក​ផ្សេងទៀត​នៅ​ពេល​ដែលឃើញ​គាត់ គេនាំគ្នា​ឱន​លំទោន ដោយ​ក្តីគោរព ។ នៅអម​សង​ខាង​ផ្លូវ​ដែល​យើង​ធ្វើ​ដំណើ​រទៅ​នោះ​ ខ្ញុំសង្កេត​ឃើញ​មានទ្រុង(​ប្រៀបដូចជាទ្រុងសត្វ) ជាច្រើ​នដែលគេខ័ណ្ឌ​ដាច់ពីគ្នា ។ ដោយ​ទ្រាំមិនបាន​ខ្ញុំ​ក៏​ចាប់​ផ្តើម​សួរ​បុរស​ចំណាស់ដែលរួមដំណើ​រជាមួយយើង​នោះ គាត់​បា្រប់ថាការខ័ណ្ឌទ្រុង​ដូច្នេះ​គឺជាការខណ្ឌ​អ្នកទោស​ទៅ​តាម​កម្រិត​ ។ មានទ្រុង​មួយ​នោះ​គួរ​ឲ្យ​អនិច្ចាណាស់ អ្នក​នៅក្នុង​ទ្រុង​នោះ ត្រូវ​គេដាក់ច្រវ៉ាក់​ទាំង​ដៃ និង ជើង ឃើញ ហើយ​ពិតជាគួរ​ឲ្យ​រន្ធត់​ខ្លាំ​ងណាស់ ។ ឆ្លងពីទ្រុងនោះទៅ ​មានទ្រុង​មួយទៀត បើ​មើលពី​សភាព​និង​រូប​រាង គឺយើង​មិនអាច​បែង​ចែក​បាន​ទេថា ពួក​គាត់ជាអ្នកទោស ព្រោះ​នៅទី​នោះ​មានកន្លែងអង្គុយ​លេង មានព្រះពុទ្ធរូប​សម្រាប់​ឲ្យ​បូជា និង​មានមនុស្សនៅកកកុញ មានពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់…។ ឆ្លងផុតពី​នោះទៅ​យើង​ក៏​​បាន​ទៅ​ដល់​គោលដៅរបស់​យើង ។ ពួកយើង​ក៏​នាំគ្នា​បំពេញភារកិច្ច​តាមគោលដៅ​រៀងៗខ្លួន ។

គោលដៅ​របស់​ខ្ញុំ​ដែល​ទៅ​កាន់ទី​នោះគឺបង្រៀនភាសាខ្មែរដល់អ្នក​ទោស(ខេត្ត​សុរិន្រ្ទ) ។ ​ខ្ញុំ​អង្គុយ​ចុះ​និង​មានការស្វាគមន៍យ៉ាង​កក់​ក្តៅ ពី បុគ្គលិក​ព្រមទាំងអ្នកសិក្សានៅទីនោះខ្ញុំ​ជជែកលេង​ជាមួយ​ពួកគាត់ ដោយ​មិនចាប់​អារម្មណ៍ពី ឋានៈរបស់ពួកគាត់នៅពេលនោះឡើយ ព្រោះ​អ្នក​ដែល​មក​រៀន​នោះ គឺសុទ្ធ​តែជាអ្នកទោស​ដែល​ជិត​ដល់ពេល​ដែល​ត្រូវ​ដោះលែង ហើយ​ក៏ជាមនុស្ស​ដែលព្រមផ្លាស់ប្តូរខ្លួនឯងផងដែរ ។ តាមខ្ញុំសង្កេតគឺពួកគាត់​តាំងចិត្ត​រៀន​ជាង​អ្នក​នៅខាងក្រៅ អ្នក​ដែល​មាន​ឱកាសរៀន ។

​            មុនពេលបង្រៀន​ខ្ញុំបានជួប​មនុស្សម្នាក់​ដែលជាប់​ទោស​នៅទីនោះ គាត់​មានស្រុកកំណើត​នៅ ទី​រួម​ខេត្តតាកែវ គាត់​បា្រប់ថាគាត់ត្រូវ​បានគេកាត់ទោស​ឲ្យ​ជាប់​ពន្ធធនាគាររយៈពេល ២៤ ឆ្នាំ ដោយសារតែ​ករណី​ជួញដុរគ្រឿង​ញៀន​ខុសច្បាប់ ។ ខ្ញុំក៏សួរ​គាត់ទៀត​ថា​ ចុះបង​មាន​ដឹង​ទេថា នោះជាគ្រឿង​ញៀន គាត់​ថា គាត់​ដឹងតែមកពីគាត់​ចង់​បានលុយ ទើប​គាត់ធ្វើអញ្ចឹង ។ នៅក្នុង​គុ​កនោះ​មានអ្នក​ទោសជាង ១៥០០ នាក់ ក្នុង​ចំណោមអ្នកទោស​ទាំង​នោះ​មាន​អ្នក​ទោស​ខ្មែរចំនួន ២០០នាក់ ភាគច្រើ​ន​គឺជាប់ចោទពីបទជួញ​ដូរគ្រឿងញៀន ។

​            នេះជារឿង​រ៉ាវ​មួយភាគតូច​ដែលខ្ញុំ​បានជួប​នៅក្នុងមន្ទីរឃុំឃាំង​ខេត្ត​សុរិន្រ្ទ ។