ប្តូរមេ

បន្ទាប់ពីមានការបោះឆ្នោត​ជ្រើសតាំង ប្រធាន​ថ្មី​មក​ថ្ងៃនេះនៅកន្លែង​ធ្វើការ​មាន​រៀប​ចំពិធីប្រគល់តំណែងឲ្យប្រធានថ្មី  (មនុស្សម្នាក់​អាច​កាន់​តំណែង​បានតែ​ ៥ ឆ្នាំប៉ុណ្ណោះ) ។ មិនដឹងថាប្រធានថ្មីនេះ គាត់ស្រួល​ដូច​ជាប្រធានចាស់ឬអត់ទេនែក !!! តែបើមើលពីពាក្យសម្តី កាយវិការ​ និង​អត្តចរិក​របស់ប្រធានថ្មីដូចជា… ពិបាកនិយាយណាស់ ហ្អាពេលនេះមានតែរង់ចាំមើលសិនហើយ ។

14 responses to this post.

  1. អូ មានបោះឆ្នោតទៀត? ឡូយមែន ហើយចុះបងធ្វើការណាដែរ? មានកន្លែងទំនេរខ្លះសំរាប់​ផ្កាយហេ? អាគិគិៗៗៗ

    Reply

  2. យឺ​ផ្កាយ​នេះ​អោយ​តា​មាន​កន្លែង​ណា​ប្រជាធិប​តេយ្យ​នឹង​ចង់​ទៅ​ហើយ អត់​ទុក​ឳ​កាស​អោយ​អ្នក​អត់​មាន​ការ​ងារ​ធ្វើ​ទី​ហី!

    Reply

    • អុញសម្ជស្ស ទុកយ៉ាងម៉េចបើផ្កាយរាល់ថ្ងៃនឹងខ្សត់ដែរនឹង? កំពុងរកការងារដែរណា អាគិគិៗៗៗ

      Reply

  3. មានច្រើនណាស់ផ្កាយ មោៗៗៗណ៎ា ! ធ្លាប់ធ្វើការនៅស្រុកយើង ដល់ទៅមកស្រុកគេនេះ ខុសគ្នាច្រើនណាស់ តាំងពីរបៀបរបបធ្វើការ របៀបរស់នៅ​ សិទ្ធសេរីភាព … ។ បើនិយាយពីកន្លែងធ្វើការវិញសសម្បូរបែបណាស់ មានគ្រប់យ៉ាងប្រៀបដូចជាផ្ទះយើង អញ្ចឹងណ៎ា ប្រាប់រឿងមួយចុះណា៎ មានអ្នកខ្លះខ្ជិលមកផ្ទះលួចគេងនៅកន្លែងធ្វើការទៀតផង ។ កាលនៅស្រុកយើងធ្វើការបន់ឲ្យតែដល់ម៉ោងទេ តែដល់មកនៅទីនេះមិនដែលគិត​មើលម៉ោង​ថានឹង​ត្រឡប់ទៅបន្ទប់វិញទេ ធុញពេលណា៎ទៅពេលនោះមិនកំណត់ ម៉ោងទេ។

    Reply

    • អូ ចឹង? ចប់បាត់ហើយចឹង មើលទៅគ្មានវាសនាបានការងារល្អហេផ្កាយ 😦

      Reply

  4. Posted by Somada on February 26, 2011 at 6:05 am

    កុំអស់សង្ឃឹមអីផ្កាយ ស្រុកយើងមិនខ្វះទេការងារដែលល្អៗនោះ ។ មោស្រុកគេនាំតែពិបាក​ នឹកផ្ទះម្តង ៗ ស្ទើរតែទ្រាំមិនបានដែរហ្នឹងហ្អាស ។

    Reply

    • មិនខ្វះណា៎? បើផ្កាយរកអត់បានផង

      Reply

      • ព្យាយាមបន្តិចទៀតទៅគង់នឹងបានសម្រេចណាប្អូនស្រីបង ។

      • ព្យាយាមឡើងអស់សង្ឃឹមកប់ហើយណា៎បងសម្លាញ់ 😦

      • បងថាដូចជាមិនទាន់ដល់ចំណុចនឹងទេ ព្យាយាមស្វែងរកបន្តិចទៀតមើល មិនយូរពិតជាបានជួបមិនខាន ។​
        និយាយអញ្ចឹងផ្កាយរៀនផ្នែកអីដែរ ?

      • មែនតើ ម៉ាក់ស្តីឲ្យរាល់ថ្ងៃ កូនស្រីរៀនចប់ហើយ តែរកការងារចិញ្ចឹមខ្លួនមិនទាន់បាន នៅសុំលុយម៉ាក់ដដែលនឹង? រៀនខាងធនាគារ តែបទពិសោធន៍ខាងនិយាយ និង Admin , HR អីនឹង ខុសដាច់ម៉ងណឹងណា៎

      • ប្អូនស្រីបងក៏រៀនផ្នែកនេះដែរ តែការងារដែលគេមិនពាក់ព័ន្ធនឹងជំនាញគេទេ ។ ពេលនេះគេកំពុងតែព្យាយាម​ស្វែងរកការងារ​ដែលទាក់ទង​នឹងជំនាញនេះដែរ ។

  5. ធុញពេលណាទៅពេលហ្នុង គេហៅថាអនាធិបតេយ្យការងារ ។
    អូសូមទោស ចូលដល់ភ្លាម ថាឲ្យភ្លាម ។
    សូស្តីអ្នកទាំងអស់គ្នា !
    សុខសប្បាយទេ?

    Reply

  6. សួស្តីលោកខ្មែរលីងអនាធិបតេយ្យក៏អនាធិបតេយ្យទៅចុះ ព្រោះខ្ញុំចូលចិត្តបែបហ្នឹង គិៗៗៗ

    Reply

Leave a reply to pkay_sour Cancel reply